វិបត្តិឈាមជាជំងឺកម្រមួយដែលប៉ះពាល់ដល់ការគ្រប់គ្រងកំណកឈាមរបស់រាងកាយ។ ប្រសិនបើឈាមមិនកកដូចប្រក្រតីទេនោះ យើងអាចប្រឈមនឹងការចេញឈាមច្រើនជ្រុល នៅពេលដែលរងរបួស ឬធ្វើការវះកាត់ជាដើម។
វិបត្តិឈាមជាជំងឺកម្រមួយដែលប៉ះពាល់ដល់ការគ្រប់គ្រងកំណកឈាមរបស់រាងកាយ។ ប្រសិនបើឈាមមិនកកដូចប្រក្រតីទេនោះ យើងអាចប្រឈមនឹងការចេញឈាមច្រើនជ្រុល នៅពេលដែលរងរបួស ឬធ្វើការវះកាត់ជាដើម។

ដំណើរការនៃកំណកឈាម ជាប្រូតេអ៊ីននៅក្នុងឈាមដែលធ្វើការជាមួយនឹងកោសិកាតូចៗ ហៅថាប្លាកែត ដើម្បីបង្កើតបានជាកំណកឈាម។ រាល់បញ្ហាណាមួយដែលប៉ះពាល់ដល់មុខងារ ឬដំណើរការនៃកំណកឈាម ឬប្លាកែត គឺសុទ្ធតែអាចនាំឲ្យកើតវិបត្តិឈាម។
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
វិបត្តិឈាមនេះ អាចបណ្ដាលមកពីតំណពូជ ឬវិវត្តន៍នៅពេលដែលយើងមានការលូតលាស់ ហើយរោគសញ្ញារួមមាន ឧស្សាហ៍មានស្នាមជាំ មករដូវច្រើនជ្រុល និងឈាមច្រមុះ។ វិបត្តិឈាមមួយចំនួន អាចគំរាមកំហែងដល់អាយុជីវិតរបស់យើង និងខ្លះទៀត អាចនាំឲ្យមានផលវិបាកផ្សេងៗ។

ថ្វីត្បិតតែក្នុងករណីខ្លះ យើងមិនចាំបាច់ធ្វើការព្យាបាលដោយប្រើថ្នាំក៏ពិតមែន ប៉ុន្តែគ្រូពេទ្យអាចណែនាំឲ្យយើងមានការប្រុងប្រយ័ត្នប្រសិនបើយើងត្រូវធ្វើការវះកាត់ ឬអំឡុងពេលមានផ្ទៃពោះ ដើម្បីបញ្ចៀសបញ្ហាហូរឈាមនៅពេលអនាគត។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Bleeding Disorders
https://www.yalemedicine.org/conditions/bleeding-disorders
What Are Bleeding Disorders
https://www.nhlbi.nih.gov/health/bleeding-disorders
Bleeding disorders
https://medlineplus.gov/ency/article/001304.htm
Signs and Symptoms of Bleeding Disorders in Women
https://www.cdc.gov/ncbddd/blooddisorders/women/symptoms.html
កំណែប្រែបច្ចុប្បន្ន
05/07/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ