ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ចំណេះដឹងទូទៅ

ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​សម្អាតអាចម៍​ត្រចៀក រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្រឡះ​ត្រចៀក​ និង​ម៉ាក់​ៗ​ខ្លះ​ក៏​ចូលចិត្ត​ត្បារ​អាចម៍​ត្រចៀក​កូន​តូច​ដែរ នេះមាន​ន័យ​ថា មិន​ទាន់​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​អាចម៍​ត្រចៀក និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​បាន​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ត្រចៀក​ក្នុង (អំបៅអំបែក) ស្ទើរ​តែ ៩០% ដែល​កើត​ឡើង​លើ​ក្មេង គឺ​ដោយ​សារ​កំហុស​ឆ្គង​ឪពុក​ម្ដាយចូល​ចិត្ត​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស និង​ប្រើ​​របស់​​លូក​ចូល​ត្រចៀក​គ្មាន​អនាម័យ។ ការ​ដែល​ឧស្សាហ៍​ខ្វេះ​យក​អាចម៍​ត្រចៀក​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ធំ​កើត​អំបៅអំបែក ឬ​រលាក​ត្រចៀក​ក៏​មាន។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ លោក​បន្ថែម​ថា អាចម៍​ត្រចៀក​មាន​តួនាទី និង​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖ ១. អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំង​នេះ​ចូលចិត្ត​កន្លែង​សើមៗ។ ២. ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​មិន​ចូល​ចិត្ត​ក្លិន និង​រសជាតិ​ដ៏​ល្វីង​របស់​អាចម៍​ត្រចៀក​ទេ។ ៣. អាចម៍​ត្រចៀក​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្រដាស​ត្រចៀក​បាន​ផង​ដែរ។ ហេតុ​នេះ​ហើយ ទើប​វេជ្ជបណ្ឌិត​ខាង​លើ​ណែនាំ​មិន​ឲ្យ​យើង​ត្បារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ នោះ​វា​កាន់​តែ​រុញ​អាចម៍​ត្រចៀក​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក អាច​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។ ជា​ចុង​ក្រោយ លោក​បន្ត​ថា អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង នៅ​ពេល​ដែល​វា​ដល់​កំណត់​មួយ តែ​យើង​អាច​ត្បារ​ចេញ​បាន ប្រសិន​បើ​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ក្នុង​ការ​ស្ដាប់។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាចធ្វើ​ឲ្យ​ទៅ​ជា​ថ្លង់​បាន ដូច្នេះ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ចាប់​អារម្មណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​លើ​ត្រចៀក។ អានបន្ថែម៖ ​ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក តិចនិក​ងាយ​ៗ​ […]

អត្ថបទផ្សេងទៀតពី ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ស្វែងរក ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ជំងឺបំពង់ក

អាហារគួរចៀសវាង ឬកាត់​បន្ថយ បើមានបញ្ហាក្រពេញទីរ៉ូអ៊ីត

អាហារដែលយើងញុំាអាចប៉ះពាល់ដល់សុខភាពក្រពេញទីរ៉ូអ៊ីត។ ក្រពេញ​ទីរ៉ូអ៊ីតគឺជាសរីរាង្គរាង ដូច​មេអំបៅនៅពីមុខកដែលគ្រប់គ្រងការរំលាយអាហារ ការអភិវឌ្ឍខួរក្បាល សីតុណ្ហភាពរាងកាយ កម្រិតកូលេស្តេរ៉ូល និងអ្វីៗជាច្រើនទៀត។ តើយើងគួរចៀសវាងអាហារ​អ្វីខ្លះដើម្បីថែរក្សា​សុខភាព​ក្រពេញទីរ៉ូអ៊ីត? អាហារមួយចំនួនអាចរំខានដល់សមត្ថភាពរបស់ក្រពេញទីរ៉ូអ៊ីតក្នុងការដំណើរការ ឬផលិតអ័រម៉ូន T3 និង T4 ដែលគ្រប់គ្រងការរំលាយអាហាររបស់កោសិកានីមួយៗនៅក្នុងរាងកាយ។ អាហារដែល​ប៉ះ​ពាល់​ដល់ក្រពេញទីរ៉ូអ៊ីតមានដូចខាងក្រោម៖ ១. សារធាតុភ្លុយអរ សារធាតុភ្លុយអរមាន​ច្រើននៅក្នុងភេសជ្ជៈត្រជាក់ ​និងភេសជ្ជៈកំប៉ុង អាចបំផ្លាញ​ក្រពេញទីរ៉ូអ៊ីតយើង។ ២. បន្លែឆៅមួយចំនួន បន្លែឆៅដូចជាប្រូខូលី ផា្កខាត់ណា ស្ពៃក្តោប និងឆាយថាវមានផ្ទុកសារធាតុ goitrogen ខ្ពស់។ សារធាតុ goitrogen រំខានដល់សមត្ថភាពរបស់រាងកាយក្នុងការស្រូបយកអ៊ីយ៉ូត ហើយវាធ្វើឱ្យការ​ផលិតអ័រម៉ូនទីរ៉ូអ៊ីតថយចុះ។  សម្រាប់​អ្នក​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ពពួក​បន្លែទាំងនេះ​។​ ៣. សណ្តែកសៀង សណ្តែកសៀង និងផលិតផលពីសណ្តែកសៀងដូចជា តៅហ៊ូជាដើម មានសារធាតុ isoflavones ដែលដើរតួជា goitrogens ជាសារធាតុរារាំងការផលិតអ័រម៉ូនទីរ៉ូអ៊ីត។ យើងអាចជ្រើសរើស​អាហារ​ផ្សំពីសណ្តែកសៀងដែលផ្អាប់ ដើម្បីកាត់បន្ថយការប្រមូលផ្តុំសមាសធាតុ goitrogenic នៅ​ក្នុង​របបអាហាររបស់យើង។ ៤. អ៊ីយ៉ូត ក្រពេញទីរ៉ូអ៊ីតប្រើប្រាស់អ៊ីយ៉ូតដើម្បីផលិតអ័រម៉ូន T3 និង T4 ប៉ុន្តែប្រសិន​បើរាងកាយ​យើងលើស​ជាតិអ៊ីយ៉ូត វាអាចរារាំងមុខងារ T3 និង T4 ដូច្នេះយើងមិនត្រូវញុំាអ៊ីយ៉ូតលើសពី ១៥០ មីក្រូក្រាមក្នុង ១ ថ្ងៃទេ។ […]


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក

ឆ្លង​មេរោគ​ផ្សិត​នៅ​ត្រចៀក អាច​ប៉ះពាល់​ត្រចៀក​ផ្នែក​ខាង​ក្រៅ។ ការ​ឆ្លង​រោគ​ផ្សិត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ការ​ស្ដាប់ ឬ​ខ្សោយ​ការ​ស្ដាប់​នៅ​ត្រចៀក​ដែល​មាន​បញ្ហា​ និង​អាច​មាន​ឡើង​ក្រហម និង​ឈឺ​ចាប់​នៅ​ត្រចៀក​នោះ​ផង​ដែរ​។ ពេល​ឆ្លង​ផ្សិត​នៅ​ត្រចៀក ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ត្រចៀក ​ទៅ​តាម​ស្ថាន​ភាពនៃ​ការបង្ក​រោគ​នោះ​ដែរ​។​ រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ត្រចៀក​ផ្សិត ខាង​ក្រោម​នេះ​គឺ​ជា​រោគសញ្ញា​សំខាន់​ៗ​មួយ​ចំនួន​កើត​មាន​បើ​យើង​មាន​បញ្ហា​ផ្សិត​នៅ​ត្រចៀក​៖ ត្រចៀកឡើង​ក្រហម មាន​ការ​ឈឺចាប់នៅត្រចៀក រមាស់ត្រចៀក ណែនក្នុង​ត្រចៀក មានសារធាតុ​រាវខាប់​ៗពណ៌​លឿងចេញពី​ត្រចៀក​ (អាច​ខ្មៅ​ ឬ​ស) បញ្ហា​នៃ​ការ​ស្ដាប់​រួម​ទាំង​ការ​ខ្សោយ​ការ​ស្ដាប់ ការ​ឆ្លង​រោគ​ផ្សិត​នៅ​ត្រចៀក ត្រូវ​ការ​ការ​ពិនិត្យ និង​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ គ្រូពេទ្យ​ក៏​ត្រូវ​ដឹងពី​ប្រវត្តិ​ជំងឺ​របស់​យើង​ផង​ដែរ​។ បើ​សិ​ន​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​ប្រព័ន្ធភាណ​ស៊ាំ​ចុះ​ខ្សោយ​ យើង​ទំនង​ជា​ងាយ​នឹង​មាន​បញ្ហា​ច្រើន​ជាង​អ្នក​ធម្មតា ពី​ការ​រោគ​ផ្សិត​នៅ​ត្រចៀក​។​ ២. មូលហេតុ​បង្ក​ ផ្សិត​ចូល​ចិត្ត​បរិស្ថាន​ដែល​មាន​សំណើម ហើយ​សកម្ម​ភាព​មួយ​ចំនួន​ដូច​ជា​ហែល​ទឹក ធ្វើ​ឲ្យ​ទឹក​ចូល​ត្រចៀក ជា​មូល​ហេតុ​បង្ក​មួយ​នាំ​ឲ្យ​មាន​ឆ្លង​រោគ​ផ្សិត​។ ដូច​ក្នា​ដែរ គ្នា​យើង​គួរ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់សំឡី​ត្បាល់​ត្រចៀក​ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អាចម៌​ត្រ​ចៀក​ដែល​ជា​រនាំង​ការពារ​ត្រចៀក​ ដែល​ជាំ​ហេតុ​ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ​ផ្សិត​។​​ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ខ្យោ​យ​ប្រព័ន្ធ​ភាព​ស៊ាំ អ្នក​មាន​ជំងឺ​ត្រអក និង​មាន​របួស​នៅ​ត្រចៀក ងាយ​នឹង​កើត​មាន​បញ្ហា​ផ្សិត​នៅ​ត្រចៀក​នេះ​ដែរ​។ ៣. រោគ​វិនិច្ឆ័យ​ បើ​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ គួរ​ទៅ​ជួ​បគ្រូពេទ្យ​ដើម្បី​បានធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ត្រឹម​ត្រូវ​។ គ្រូពេទ្យ​នឹង​​ពិនិត្យ​ត្រចៀក​ ដោយ​ប្រើ​ឧបករណ៍​តូច​មួយ​ដើម្បី​មើល​ទៅ​ក្នុង​ត្រចៀក ដើម្បី​បាន​ឃើញ​ច្បាស់​រន្ធ​ត្រចៀក និង​ក្រដាស​ត្រចៀក​។ បើ​សិន​ជា​ត្រចៀក​មាន​ហៀរ​ចេញ​សារធាតុ​រាវ​ទៀតនោះ គ្រូពេទ្យ​អាច​នឹង​យក​សំណាក​​ដើម្បីពិនិត្យ​មើល​ថា​មានបញ្ហា​បង្ក​ឡើង​ដោយ​ផ្សិត ឬ​បាក់តេរី។


ជំងឺច្រមុះ

ទម្លាប់កេះអាចម៍ច្រមុះ មាន​បញ្ហាអ្វីកើតឡើងអត់?

ដៃ​នៅ​មិន​សុខ​ចេះ​តែ​ចង់​កេះ​អាចម៍​ច្រមុះ​ ដែល​នេះ​មិន​មាន​ជា​ទម្លាប់​ល្អ​នៅ​ទេ ពិសេស​បើ​យើង​កេះ​អាចម៍​ច្រមុះ​នៅ​សាធារណៈ​ទៀត​នោះ​។ ពិត​ណាស់​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​ថា​ការ​កេះ​អាចម៍​ច្រមុះ​ផ្ដល់​ប្រយោជន៍​សុខភាព​ដល់​យើង​នោះ​ទេ តែ​មាន​ការ​បង្ហាញ​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ទៅ​វិញ​។​ ១. កេះ​អាចម៍​ច្រមុះ​មាន​ផល​ប្រយោជន៍​ទេ​?​ មិន​មាន​ការ​សិក្សា​ស៊ីជម្រៅ​ណាមួយ​ត្រូវ​បាន​ធ្វើ​ទាក់ទង​នឹង​ការ​កេះ​អាចម៍​ច្រមុះ​នេះ​ទេ ព្រោះ​ថា​មនុស្ស​ជា​ច្រើន​បដិសេធ​ចូល​រួម​ក្នុង​ការ​សិក្សា​បែប​នេះ។ ពេល​ខ្លះ​ការ​កេះ​ច្រមុះ អាច​ថា​ជា​វិធីមួយ​ជួយ​សម្អាត​ច្រមុះ ប៉ុន្តែ​ថា​បើ​គ្នា​យើង​ធ្វើ​ដូច​នេះ​កុំ​ធ្វើ​នៅ​ទី​សាធារណៈ និង​ត្រូវ​លាង​សម្អាត​ដៃ​ជាមុន​សិន មុន​នឹង​កេះ​ច្រមុះ ព្រោះ​ថា​ដៃ​មិន​ស្អាត​អាច​ចម្លង​មេរោគ​ទៅ​ក្នុង​ច្រមុះ​បាន​។ ២. ហានិភ័យ​មាន​អ្វី​ខ្លះ? ​ដូច​គ្នា​ដែរ​ គ្មាន​ការ​សិក្សា​លើ​រាងកាយ​មនុស្ស​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​​ពី​ហានិភ័យ​កេះ​អាចម៍​ច្រមុះ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​ចូលចិត្ត​យក​ដៃ​កេះ​ច្រមុះ ទំនង​ជា​អាច​មាន​បាក់តេរី​ Staphylococcus aureus ឆ្លង​ចូល​ក្នុង​ច្រមុះ​ច្រើន​ជាង​អ្នក​មិន​ដែល​យក​ដៃ​កេះ​ច្រមុះ​។ ដូច​គ្នា​ដែរ អ្នក​ចូល​ចិត្ត​យក​ដៃ​កេះ​ច្រមុះ​ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ច្រមុះ​ផង​ដែរ បើ​កេះ​ខ្លាំង​ពេក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា​នៅ​ក្នុង​ច្រមុះ​។ ក្មេង​ចូលចិត្ត​កេះ​ច្រមុះ​ ក្មេង​ៗ​អាច​មាន​ទម្លាប់​កេះ​ច្រមុះ​ច្រើន អាច​ថា​នេះ​ដោយ​សារ​ពួកគេ​មិន​ដឹង​ពី​វិធី​ផ្សេង​ដើម្បី​ដោះស្រាយ​ពេល​រមាស់​ច្រមុះ ឬ​មាន​អ្វី​នៅ​ក្នុង​ច្រមុះ។ មួយ​វិញ​ទៀត ក្មេងៗ​ក៏​មិន​បាន​គិត​ថា​ការ​កេះ​ច្រមុះ ជា​រឿង​ឆ្គាំឆ្គង​មួយ​ដែល​មនុស្ស​ធំ​មិន​ធ្វើ​នៅ​ទី​សាធារណៈ​នោះដែរ​។ ការ​ដែល​ក្មេង​យក​ដៃ​កេះ​ច្រមុះ និង​កេះ​អាចម៍ច្រមុះ​ អាច​ធ្វើ​ឲ្យ​ដៃ​ប៉ះ​ទៅ​នឹង​ស្បែក​ក្នុង​ច្រមុះ បង្ក​ឲ្យ​ងាយ​ឆ្លង​​​វីរុស និង​បាក់តេរី ដូចជា​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​។ ដូច​គ្នា​ដែរ ក្មេងៗ​ចូល​ចិត្ត​យក​ដៃ​កេះ​ច្រមុះ​អាច​បង្ក​ឲ្យ​រមាស់​ច្រមុះ​ដែរ ដែល​នាំ​ឲ្យ​ក្មេង​បន្ត​កេះ​កាន់តែ​ខ្លាំង​។ មនុស្ស​ពេញ​វ័យ​ បើ​នៅ​ក្មេង​ចូល​ចិត្ត​យកដៃ​កេះ​ច្រមុះ នោះ​ពេល​ធំឡើង​ក៏​អាច​នៅ​បន្ត​កេះ​ច្រមុះ ឬ​អាចម៍ច្រមុះ​ដែរ​។ សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​កត្តា​មួយ​ចំនួន​ អាច​នាំឲ្យ​មាន​ទម្លាប់​បែប​នេះ។ ទី​មួយ អាច​ថា​វា​ក្លាយ​ជា​ទម្លាប់​ផ្ទាល់​ខ្លួន​ ភ្លេចៗ​ខ្លួន​យក​ដៃ​កេះ​ច្រមុះ និង​ថែមទាំង​កេះ​អាចម៍​ច្រមុះ​ចេញ​មក​ទៀត​ ដោយ​មិន​ដឹង​ខ្លួន​។ សម្រាប់​អ្នក​ខ្លះ​វិញ កេះ​ច្រមុះ ដោយសារ​តែ​វា​ជា​វិធី​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ថប់បារម្ភ។ ៣. វិធី​បញ្ឈប់​ការ​កេះ​ច្រមុះ​ ពេល​យើង​មាន​ទម្លាប់​កេះ​អាចម៍​ច្រមុះ​ហើយ​នោះ អាច​ថា​វាជា​ការ​ពិបាក​មួយ​ក្នុង​ការ​បញ្ឈប់​ទម្លាប់​នេះ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​យើង​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ។ តស់​សាក​ល្បង​តិច​និក​ទាំង​នេះ​៖ កំណត់​មូលហេតុ៖ បើ​យើង​ចេះ​តែ​រមាស់ច្រមុះ នាំឲ្យ​យើង​ចង់​កេះ​ច្រមុះ នោះ​អាច​មកពី​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវកាល​ ឬអាលែកហ្ស៊ី​នឹង​សារធាតុ​អ្វី​មួយ​។ […]


ជំងឺបំពង់ក

ជំងឺក្លនលូនជាអ្វី? គ្រោះថ្នាក់កម្រិតណា?

ជំងឺ​ក្លនលូន​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បាន នេះ​បើតាម​ការអះអាង​របស់​មន្ទីរពេទ្យកាល់ម៉ែត​។ បើ​តាម​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ជំងឺ​ក្លន​លូនគឺ ជា​ការ​បិទ​មិន​ជិត​ពីកំណើតឬ​ការ​យារ​ធ្លាក់ នៃ​ស្រោម​គ្រប​ពោះ ដែល​បណ្តាល​ឲ្យផ្នែក​មួយ​នៃ​ពោះវៀន​លូន​ចេញ ហើយ​បង្កើត​បាន​ជា​ដុំពក​មួយ​នៅ​ក្រោម​ស្បែក។ ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​សរសេរ​ចែក​រំលែក​ព័ត៌មា​នេះ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពីថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១។ ​ ១. មូលហេតុ​ បើ​តាម​មន្ទីរ​ពេទ្យ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​មួយ​ចំនួន​ ដូច​ជា៖ កត្តា​ពី​កំណើត៖​ទារកខ្លះកើត​មក​អាច​មាន​ក្លន​លូន​ពី​កំណើត និង​​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​មុន​អាយុ​២ឆ្នាំ។ ភាព​ចាស់​ ឬ​យារ៖​ នៅ​ពេល​វ័យ​ចាស់​ជរា​ មូល​ហេតុ​មួយផ្សេង​ទៀត​របស់ក្លនលូន គឺបណ្តាល​មក​ពីការ​លើក​របស់ធ្ងន់ៗ​ពេក ឬ​ការ​ប្រឹង​ខ្លាំង​ពេក ​(ចំពោះ​ស្រ្តី ដូច​ជា​ពេល​សម្រាល​កូន​) ។​ ២. រោគ​សញ្ញា ជំងឺ​ក្លន​លូន​អាច​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​ កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់ ជា​ដុំពក​នៅ​ក្បែរ​ក្រលៀន​ ឬ​ស្រោម​ពង​ស្វាស​ (ប្រុស និង​ស្រី​អាច​កើត​មាន​ដូច​គ្នា​) ករណី​មិន​ទាន់​មាន​ផល​លំបាក ដុំពក​កើត​មាន ឬ​ប៉ោង​ធំ​នៅពេល​ប្រឹង ​ឬក្អក ​ជា​ដុំពក​ទន់​នៅ​ក្បែរ​ក្រលៀន ​ឬ​ធ្លាក់​ចូល​ក្នុង​ស្រោម​ពង​ស្វាស​។ ករណី​មាន​ក្លន​លូន ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ នឹង​វិវត្ត​ទៅ​ជា​ដុំពក​ធំ​រមួល ឬ​អាច​រលួយ​ពោះវៀន ដែល​ធ្លាក់​ចូល​រន្ធ​ក្លន​នោះ ហើយ​អ្នក​ជំងឺ​មាន​រោគសញ្ញា​ដូច​ជា ចុកពោះ ចង់​ក្អួត ទល់លាមក។​​​​ ៣. វិធី​ការ​ពារ និង​ព្យាបាល បើ​តាម​មន្ទីរ​ពេទ្យ​កាល់ម៉ែត វិធី​ដែល​អាច​ការពារ​ និង​ព្យា​បាល​ជំងឺ​ក្លន​លូន​នេះ​យើង​ត្រូវ​៖​ ជៀស​វាង​ការ​ប្រើ​កម្លាំង​ ឬ​លើក​របស់​ធ្ងន់ៗ​ពេក ប្រើ​ខ្សែ​ក្រវ៉ាត់​ទ្រ​កន្លែង​ដែល​មាន​ក្លន​ ​ប្រឹក្សា​យោ​បល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ បើ​ក្លន​លូន​ប៉ោង​ធំ អាច​សា​ក​ល្បង​រុញ​វា​បញ្ចូល​ទៅ​វិញ […]


ជំងឺបំពង់ក

សុខៗសំឡេងប្រែជាស្អក ប្រយ័ត្នកើតគីស ឬមហារីកបំពង់សំឡេង

បើ​សុខ​ៗ​សំឡេង​ប្រែ​ជា​ស្អក យើង​ក៏​មិន​សូវ​ជា​គិត​ច្រើន​ពី​រឿង​នឹង​ដែរ ភាគ​ច្រើន​គិត​ថា ប្រហែល​សំឡេង​ស្អក​ដោយ​សារ​ស្ងួត​ក ឬ​ឈឺ​ក​ប៉ុណ្ណឹង​ឯង។ ប៉ុន្តែគ្នា​យើង​គួរ​ចាប់​អារម្មណ៍​បន្តិច​នៅ​ពេល​ដែល​សំឡេង​ចេញ​ស្អក ពេលខ្លះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​គិត។ “សំឡេង​ស្អក ជា​ការ​ផ្លាស់​ប្ដូរ​សំឡេង​ខុស​ប្រក្រតី ដែល​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ផ្សេងៗ។ ពេល​ដែល​សំឡេង​យើង​ខុស​ប្រក្រតី វា​អាច​ប្រែ​ទៅ​ជា​គ្រលរ លឺ​ខ្សាវៗ ឬ​ត្បៀត។" នេះ បើ តាម ការ ផ្សព្វផ្សាយ ឲ្យ ដឹង ពី មន្ទីរពេទ្យ កាល់ម៉ែត។ ភាគ​ច្រើន កត្តា​ដែល​បណ្ដាល​ឲ្យ​សំឡេង​ប្រែ​ជា​ស្អក​មាន ការ​រលាក​បំពង់​សំឡេង​ស្រួចស្រាវ ការ​បង្ក​រោគ​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​ខាង​លើ និង​មួយ​ចំនួន​តូច​ទៀត បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​សំឡេង​ច្រើន។ ក្រៅ​ពី​កត្តា​ប៉ុន្មាន​ខាង​ដើម​នេះ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​សំឡេង​យើង​ប្រែ​ជា​ខុស​ប្រក្រតី​ដែរ​ដូច​ជា៖ ដុំ​ពក ឬ​គីស​នៅ​នឹង​បំពង់​សំឡេង ការ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ អាលែកហ្ស៊ី ការ​ហឺត​ចូល​នូវ​សារជាឮតិ​គីមី ការ​ជក់​បារី ជំងឺ​ពក​ក គ្រោះ​ថ្នាក់​ចំ​បំពង់​សំឡេង វិបត្តិ​ប្រព័ន្ធ​ប្រសាទ ដុំ​មហារីក​បំពង់​សំឡេង។ល។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​បញ្ហា​សំឡេង​ស្អក លើស​ពី​២-៣​សប្ដាហ៍ គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ និង​រោគ​វិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឲ្យ​បាន​ទាន់​ពេល​វេលា ព្រោះ​យើង​ឃើញ​ថា សំឡេង​ស្អក ក៏​អាច​បណ្ដាល​មក​ពី​កាច​សាហាវ​ដូច​ជា ជំងឺ​ដុំ​មហារីក​បំពង់​សំឡេង​បាន​ដែរ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ការពារ និង​ថែទាំ​បំពង់​សំឡេង​យើង​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​សំឡេង​ស្អក​នេះ​បាន​ជាមួយ​វិធី​សាស្ត្រ​ផ្សេងៗ​ដែរ​រួម​មាន៖ - ចៀសវាង​ប្រើ​សំឡេង​ខ្លាំង​ៗ បើ​ចាំ​បាច់​ត្រូវ​មីក្រូហ្វូន​ជំនួស​វិញ - ចៀសវាង​ការ​ជក់​បារី - សម្រាប់​អ្នក​ជំងឺ​ស្អក​បណ្ដាល​មក​ពី​ការ​ច្រាល​ជាតិ​អាស៊ីដ​អាច​ព្យាបាល​ដោយ​ថ្នាំ​ និង​ការ​តម​អាហារ​មួយ​ចំនួន​ដូច​ជា ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល […]


ជំងឺត្រចៀក

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​​យ៉ាង​មាន​ប្រសិទ្ធិភាព

អាការៈ​ឈឺ​ត្រចៀក​ គឺ​ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​ ហើយ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ។​ ​​​ប៉ុន្តែ​ យើង​អាច​កាត់​បន្ថយ​​បញ្ហា​នេះ​បាន​ តាម​រយៈ​វិធីសាស្ត្រ​ងាយៗ​​​តាម​បែប​ធម្មជាតិ​​។​ យ៉ាងណា​មិញ​ ប្រសិន​បើ​​ការ​ឈឺ​ចាប់​​នេះ​ ​នៅ​តែ​បន្ត​​រហូត​ដល់​រយៈ​ពេល​២៤​ម៉ោង​​ឡើង​ទៅ​ យើង​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ​ ដើម្បី​ស្វែងរក​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់​​ ទើប​ជា​ការ​ប្រសើរ​។​ ១.ស្អំ​ទឹក​កក​​​​​ ​​ការ​ស្អំ​ទឹកកក​ ឬ​កន្សែង​ត្រជាក់​នៅ​ត្រចៀក​ដែល​ឈឺ​ ប្រមាណ​២០​នាទី​ នឹង​ជួយ​បន្ថយ​ការឈឺចាប់​​ ក៏​ដូចជា​ការ​រលាក​ណាមួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. ​ស្អំ​​កន្សែង​ក្តៅឧណ្ហៗ ការ​ស្អំ​កន្សែង​ក្តៅ​​ឧណ្ហៗ​នៅ​ត្រចៀក​ ប្រហែល​២០​នាទី​ អាច​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ជា​បណ្ដោះអាសន្ន​បាន​។​ នៅ​ពេល​ដែល​សីតុណ្ហភាព​ត្រជាក់​ ​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់​​ស្ពឹក​ និង​កាត់​បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​ ​ការ​ស្អំ​កន្សែង​ក្តៅ​អាច​ជួយ​បន្ធូរ​​សាច់​ដុំ​​ ក៏​ដូចជា​ជួយ​ឲ្យ​ធ្វើ​​ឲ្យ​លំហូរ​ឈាម​មាន​ដំណើរ​ការ​​ល្អ​ផង​ដែរ​​។​​​​​ ៣. គេង​ដោយ​មិន​ដាក់​សម្ពាធ​​លើ​ត្រចៀក ​​ឥរិយាបថ​គេង​មួយ​ចំនួន​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ពី​ការ​បង្ក​រោគ​នៅ​ត្រចៀក​បាន​​។​ ​ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​មាន​អាការៈ​ឈឺ​ត្រចៀក​ ​ចូរ​ចៀសវាង​គេង​ដោយ​ផ្អឹប​ត្រចៀក​ដែល​ឈឺ​​​ទៅ​នឹង​ខ្នើយ។​​ ​ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​គេង​​លើក​ក្បាល​ឡើង​ខ្ពស់​ ដោយ​កើយ​ខ្នើយ​បន្ថែម​ផង​ដែរ​​​​។​ ៤.​លំហាត់​ប្រាណ​ក នៅ​ពេល​ខ្លះ​ ការ​ឈឺ​ត្រចៀក​អាច​កើត​ឡើង​បណ្ដាល​​មក​ពី​សាច់ដុំ​តឹងណែន​នៅ​ចង្អូរ​ត្រចៀក​ ដែល​បញ្ចេញ​សម្ពាធ​​ទៅ​​លើ​បរិវេណ​នោះ​។​ នៅ​ក្នុង​ករណី​នេះ​ លំហាត់​ប្រាណ​ក​សាមញ្ញ​​ៗ​​ ក៏​អាច​កាត់​បន្ថយ​​អាការៈ​​​​ឈឺចាប់​ដូច​គ្នា​​ដែរ​។​ ការ​ហាត់​ប្រាណ​ទាំង​នោះមាន​ដូចជា​ បង្វិល​ក​ និង​ក្បាល​បន្តិច​ម្តង​ៗ​ និង​លើក​ស្មា​ឡើង​ខ្ពស់​​​តម្រង់​ទៅ​រក​ត្រចៀក​ ជា​ដើម​។​ ៥. ខ្ញី ខ្ញី​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលោក​​ពី​ធម្មជាតិ​ ដែល​អាច​ជួយ​បន្ធូរ​ការ​ឈឺចាប់​ត្រង់​​ត្រចៀក​បាន​។​ ចូរ​លាប​ទឹក​ខ្ញី​​​នៅ​បរិវេណ​ខាងក្រៅ​នៃ​ចង្អូរ​ត្រចៀក​ ប៉ុន្តែ​ ចូរ​កុំ​លាប​វា​ដោយ​​​ផ្ទាល់​ទៅ​ក្នុង​ត្រចៀក​ឲ្យ​សោះ​​។ ៦. ខ្ទឹម​ស ​ជាមួយ​គ្នា​នេះ​ដែរ​ ខ្ទឹម​ស​​មាន​​សារធាតុ​អង់ទីប៊ីយ៉ូទីក​ និង​​បំបាត់​ការ​ឈឺ​ចាប់​ដែល​អាច​ជួយ​បន្ថយ​នូវ​ការ​ឈឺចាប់​ផ្សេង​ៗ​បាន​​។​ ​​ចូរ​ត្រាំ​ខ្ទឹម​ស​ដែល​​បុក​ម៉ត់​​នៅ​ក្នុង​ប្រេង​អូលីវ​ ឬ​ប្រេង​ល្ង​​បី​បួន​​នាទី​​ រួច​ត្រង​យក​ខ្ទឹម​ស​ចេញ​ បន្ទាប់​មក​ទើប​យក​ប្រេង​មក​លាប​នៅ​ក្នុង​ចង្អូរ​ត្រចៀក​។


ជំងឺបំពង់ក

បើសុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភដែរអត់?

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​កង្វល់​ចិត្ត​ចំពោះ​បញ្ហា​កូន​កណ្ដុរ​នៅ​លើ ​ក ជាពិសេស​អ្នក​មាន​កូន​តូច​ៗ។ វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា កូន​កណ្ដុរ​នោះ គឺជា​ក្រពេញ​រាង​ដូច​សណ្ដែក​តូច​មួយ​អាច​នៅ​ជាប់​ក ជុំវិញក ឬ​រត់​មក​ក្រោយ​គម​ត្រចៀក។ លោក​បន្ថែម​ថា កូន​កណ្ដុរ​នោះ​ជា​ផ្នែក​សំខាន់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ព្រោះ​វា​ជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ និង​ជំងឺ​ផ្សេងៗ។ កូន​កណ្ដុរ​មាន​ទីតាំង​គ្រប់​ទីកន្លែង​ក្នុង​រាងកាយ ហើយ​ជា​ធម្មតា​វា​អាច​មិន​អាច​មើល​ឃើញ​ច្បាស់​ទេ​ទាល់តែ​យកដៃ​ស្ទាប​ទើប​ដឹង ហើយ​វា​ពុំ​បង្ក​ការឈឺចាប់​នោះ​ដែរ​។ ប៉ុន្តែ​នៅ​ពេល​យើងមិនស្រួលខ្លួន វា​ក៏​រីក​មាឌ​ធំ​ឡើង ឬ​ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ជា​ទូទៅ ក្នុង​កូន​កណ្ដុរ​មាន​គ្រាប់​ឈាម​ស​ឡាំផូសីត និង​ម៉ាក្រូផាស ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​មេរោគ និង​ចម្រោះ​សារ​ធាតុ​ពុល​ផ្សេង​ៗ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ។ បើ​និយាយ​ពី​ទីតាំង​របស់​កូន​កណ្ដុរ​មាន​ចំនួន​រាប់​រយ លើ​ពេញ​រាងកាយ ជា​ធម្មតា​វា​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក ឬ​ប៉ុន​ចុង​កូនដៃ ឬ​ធំ​ជាង​នេះ អាស្រ័យ​លើ​មនុស្ស​តែ​មិន​គួរ​មាន​ទំហំ​លើស​ពី ២ សម​ទេ រូបរាង​របស់​វា​ក្រឡេក​ក្រឡាច់ មិន​ឈឺ។ [embed-health-tool-baby-poop-tool] ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ថា បើ​ហើម​កូន​កណ្ដុរ​នៅ​ជុំវិញ​ក​អាច​បង្ហាញ​ពី​ការ​ឆ្លង​​វីរុស​ផ្សេង​ៗ​ដូចជា ផ្ដាសាយ រលាក​បំពង់ក ស្អូច គ្រុនឈាម គ្រុន​ឈិក គ្រុន​ក្ដៅ។ ​បើ​បង្ក​រោគ​ដោយ​បាក់តេរី​ដូចជា​ហើម​រលាក​ក្នុង​រាងកាយ អេដស៍​ អំបៅអំបែក បូស រលាក​កោសិកា គ្រុនពោះវៀន របេង​កូន​កណ្ដុរ។ វេជ្ជបណ្ឌិត​រូបនោះ​បន្ថែម​ទៀត​ថា ជា​ធម្មតា​កូន​កណ្ដុរ​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​អត់​ទេ […]


ជំងឺត្រចៀក

ពេលសត្វល្អិតចូលត្រចៀក គួរធ្វើបែបណាដើម្បីយកចេញមកវិញ?

នៅ​ពេល​មាន​របស់ ឬ​សត្វ​អ្វី​មួយ​ចូល​ក្នុង​ត្រចៀក ពិតជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​សម្រាប់​ក្មេង​ទៀតសោត​ឃើញ​ឧស្សាហ៍​ជួប​បញ្ហា​មួយ​នេះញឹកញាប់។ នៅ​ពេល​មាន​សត្វ​ចូល​ក្នុង​ត្រចៀក​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ណែនាំវិធី​យក​ចេញ​ភ្លាម​ៗ​ទាំង​ដោយ​ខ្លួនឯង ឬ​យក​កូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ចាប់​យក​ចេញ​ដោយ​ឧបករណ៍​ត្រឹមត្រូវ។ ប៉ុន្តែ​បើ​កើត​ឡើង​ភ្លាម​ៗ ហើយ​ជន​រងគ្រោះ​មាន​អាការៈ​ឈឺ​ចុកចាប់​ខ្លាំង ព្រម​ទាំង​មន្ទីរពេទ្យ​នៅ​ឆ្ងាយ​ទៀត​នោះ ត្រូវ​រក​ប្រេង​ធម្មជាតិ ប្រេង​អូលីវ ឬ​ប្រេង​ទារក បន្តក់​ចូល​ក្នុង​ត្រចៀក​ ធ្វើ​ដូច្នេះ​សត្វ​ល្អិត​នឹង​ថប់​ដង្ហើម​ងាប់ ហើយ​វា​នឹង​អណ្ដែត​ឡើង​មក​លើ​ប្រេង ហើយ​នៅ​ពេល​បន្តក់​រួច​ត្រូវ​ផ្អៀង​ក្បាល​ខាង​ចូល​នោះ​ឡើង​លើ ដើម្បី​ឲ្យ​ប្រេង​ស្ថិត​ក្នុង​ប្រហោង​ត្រចៀក។ លោក​បាន​បន្ថែម​ទៀត​ថា ប៉ុន្តែ​បើ​គ្មាន​ប្រេង​អស់​ទាំង​នោះ យើង​អាច​យក​សឺរ៉ាំង ​បូម​សេរ៉ូម​ប្រៃ​ឲ្យ​ពេញ ហើយ​បាញ់​ចូល​ទៅ​ក្នុង​ត្រចៀក​ខាង​មាន​សត្វ​ល្អិត​ចូល នោះ​សត្វ​ល្អិត​នឹង​ផុស​ចេញ​មក​ក្រៅ ហើយ​ចាំ​ផ្អៀង​ឲ្យ​ទឹក​ហូរ​ចេញ​។ មួយ​វិញ​ទៀត​ប្រសិនបើ​គ្មាន​សេរ៉ូម​ប្រៃ​ទេ យើង​អាច​ប្រើ​ទឹក​ស្អាត ដាក់​ចូល​ក្នុង​ត្រចៀក ដើម្បី​ឲ្យ​សត្វ​ផុស​ឡើង​មក​ក៏​បាន។ សម្រាប់​ពេទ្យ​វិញ មាន​វិធី ២ ដើម្បី​យក​សត្វ​ចេញ​ពី​ក្នុង​ត្រចៀក ទី​១ គឺ​ប្រើ​ឧបករណ៍​បាញ់​ឲ្យ​សត្វ​នោះ​ចេញ​មក​ក្រៅ ហើយ​ទី​២ វិញ​គឺ​ប្រើ​ឧបករណ៍​បូម​យក​មក​តែម្ដង។ វិធី​ទាំងនេះ​ប្រើ​ចំពោះ​កូន​ក្មេង និង​មនុស្ស​ធំ​បាន​ដូចគ្នា​។ រឿង​ត្រូវ​ដឹង ពេល​មាន​សត្វ​ចូល​ត្រចៀក មិន​គួរ​រក​អ្វី​មក​ត្បារ​ឡើយ ព្រោះ​វា​កាន់តែ​ធ្វើឲ្យ​សត្វ​នោះ​កាន់តែ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ សត្វ​ខាំ ឬ​សត្វ​នោះ​ដាច់ដោច បាក់​ដៃជើង ចូល​ក្នុងត្រចៀក នាំ​ឲ្យ​នៅ​ឈឺត្រ​ចៀក ពេល​ខ្លះ​ទៅ​ជា​ដំបៅ​ត្រចៀក។


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ហេតុផល ៦យ៉ាង អាចធ្វើឲ្យ​យើង​មាន​ជំងឺដុះសាច់ច្រមុះ

តើ​គ្នា​យើង​ធ្លាប់​ឈឺ​ផ្ដាសាយ​មិន​ចេះ​ចប់ ឬ​រលាក​ច្រមុះ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ​ឬ​ទេ? សញ្ញា​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ដុំ​សាច់ច្រមុះ (nasal polyps) ដែល​ជា​សាច់​ទន់ ដុះ​ចេញ​ពី​ជញ្ជាំង​រន្ធ​ច្រមុះ មិន​មាន​ការ​ឈឺ​ចាប់​អ្វី​ឡើយ។ ដុំ​សាច់​ច្រមុះ មិន​មែន​ជា​សាច់​មហារីក​នោះ​ទេ។ អត្ថបទ​ខាង​ក្រោម​នេះ នឹង​ប្រាប់​គ្នា​យើង​​អំពី​មូលហេតុ​នៃ​ដុំ​សាច់​ច្រមុះ ឲ្យ​​គ្នាយើង​​បាន​ដឹង។​ ១- រលាកសីនុសច្រមុះរ៉ាំរ៉ៃ បើ​យើង​​មាន​បញ្ហា​រលាក​ឆ្អឹង​ក្នុង​ច្រមុះ មិន​បាត់​លើស​ពី​មួយ​សប្ដាហ៍​ ឬ​លើស​ពី​មួយ​ខែ​ឡើង​ទៅ យើង​​ប្រហែល​មាន​បញ្ហា​រលាក​សីនុស​ក្នុង​ច្រមុះ​រ៉ាំ​រ៉ៃ​ហើយ។ បញ្ហា​មួយ​នេះ ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​កើត​ជំងឺ​ដុះ​សាច់​ច្រមុះ​ខ្ពស់។ គេ​រក​ឃើញ​ថា មាន​មនុស្ស​ប្រហែល ២០​ភាគ​រយ ដែលកើត​ជំងឺ​រលាក​ស៊ីនុស​ច្រមុះ​រ៉ាំ​រ៉ៃ វិវត្ដ​ទៅ​ជា​ដុះ​សាច់​ក្នុង​ច្រមុះ។ ជំងឺ​រលាក​ស៊ីនុស និង​ដុះ​សាច់​ច្រមុះ​ភាគ​ច្រើន​កើត​លើ​ក្រុម​មនុស្ស​ក្នុង​វ័យ ៣០ ឬ ៤០​ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ យើង​​គួរ​ទៅ​ជួប​ពេទ្យ បើ​មាន​បញ្ហា​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ តឹង​ក្នុង​រន្ធ​ច្រមុះ ឬ​មិន​អាច​ហិត​ក្លិន ឬ​មិន​អាច​ដឹង​រសជាតិ​របស់​អាហារ​លើស​ពី ១០​ថ្ងៃ​ឡើង​ទៅ។ ២- ជំងឺហឺត អ្នក​ជំងឺ​ហឺត ប្រហែល៣៩​ភាគ​រយ មាន​បញ្ហា​ដុះ​សាច់​ច្រមុះ។ អ្នក​កើត​ហឺត គឺ​ប្រឈម​មុខ​កើត​បញ្ហា​ដុះ​សាច់​ច្រមុះ​ច្រើន ហើយ​ត្រឡប់​មក​វិញ អ្នក​ដុះ​សាច់​ច្រមុះ​ប្រហែល ៤៥ភាគ​រយ អាច​វិវត្ដ​ទៅ​ជា​ជំងឺ​ហឺត​នៅ​ពេល​ខាង​មុខ។ ដូច​នេះ​អ្នក​កើត​ហឺត ត្រូវ​តែ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​ប្រចាំ ដើម្បី​គ្រប់​គ្រង​បញ្ហា​ហឺត​របស់​ខ្លួន​ឲ្យ​បាន​ល្អ។ ​ ៣- អាលែកហ្ស៊ីច្រមុះ អាលែកហ្ស៊ី​ច្រមុះ ធ្វើ​ឲ្យ​មាន​ការ​រលាក​ក្នុង​ច្រមុះ ដែល​អាច​ធ្វើ​ឲ្យ​កើត​ទៅ​ជា​ជំងឺ​ដុះ​សាច់​ច្រមុះ​ទៅ​ថ្ងៃ​ខាង​មុខ។ អាលែកហ្ស៊ី​ច្រមុះ​បណ្ដាល​មក​ពី​បញ្ហា​ពីរ​ប្រភេទ គឺ​អាលែកហ្ស៊ី​តាម​រដូវ​កាល […]


ជំងឺច្រមុះ

ឈាម​ច្រមុះ​មាន​លាយ​សញ្ញា​បែប​នេះ អាច​ជា​ករណី​គ្រោះ​ថ្នាក់

មាន​មនុស្ស​មួយ​ចំនួន​ជួប​ប្រទះ​នឹង​អាការៈ​ហូរ​ឈាម​ច្រមុះ​ញយ​ដង​ពេក រហូត​គិត​ថា​វា​ជា​រឿង​សាមញ្ញ​គ្មាន​អី​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្តែ​ការ​ហូរ​ឈាម​ច្រមុះ​ក៏​អាច​បញ្ជាក់​ពី​ករណី​ធ្ងន់ធ្ងរ​បាន​ដែរ ដែល​ទាម​ទារ​ឲ្យ​យើង​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​បន្តិច​កុំ​ធ្វើ​ហ្អី។ សម្រាប់​បញ្ហា​នេះ វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ឈាម​ច្រមុះ គឺ​ជា​ការ​ហូរ​ឈាម​ចេញ​ពី​រន្ធ​ច្រមុះ​ទាំង​ពីរ​មក​ក្រៅ ឬ​ធ្លាក់​ទៅ​ក្នុង​បំពង់​ក។ យើង​អាច​ជួប​ប្រទះ​អាការៈ​បែប​នេះ​ញឹក​ញាប់​ដែល ​៩០% ជា​លក្ខណៈ​ស្រាល តែ ​១០% ទៀត វា​អាច​ជា​សភាព​ធ្ងន់ធ្ងរ អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​ជំងឺ​បាន ហើយ​យើង​អាច​ដឹង​បាន​ដោយ៖ - បរិមាណ​ឈាម​ហូរ​ចេញ​មក​ច្រើន - ​ឈាម​ច្រមុះ​ញឹក​ញាប់ ឬ​ជាប់​ជា​ប្រចាំ - ចេញ​ទាំង​សង្ខាង (ដោយ​ហូរ​ចេញ​ខាង​មុខ​ផង និង​ធ្លាក់​ទៅ​ក្នុង​បំពង់​ក​ផង) - ធ្វើ​ឲ្យ​អ្នក​ជំងឺឡេះ​ឡះ អស់​កម្លាំង ត្រជាក់​ចុង​ដៃ ចុង​ជើង និង​សម្ពាធ​ឈាម​ចុះ ជីពចរ​ដើរ​ញាប់ ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់។ មូល​ហេតុ​ទូទៅ​នៃ​អាការៈ​ឈាម​ច្រមុះ​គឺ​បណ្ដាល​មក​ពី ការ​បាត់​បង់​កត្តា​ឈាម​កក និង​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ខ្សោយ​មុខងារ​ថ្លើម ជំងឺ​លើស​ឈាម ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ឈាម​កក​ជាប់​ជា​ប្រចាំ។ល។ លោក​បន្ត​ថា ការ​ហូរ​ឈាម​ច្រមុះ កើត​ឡើង​ភាគ​ច្រើន​នៅ​លើ​វ័យ​ជំទង់​អាយុ​ចន្លោះ​ពី​៥-២០​ឆ្នាំ ជា​ពិសេស​បន្ទាប់​ពី​ការ​កេះ​ក្នុង​ច្រមុះ ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង ឬ​ការ​ប្រែ​ប្រួល​នៃ​អ័រម៉ូន នៅ​ពេល​ពេញ​វ័យ​ជាដើម។ ទោះ​យ៉ាង​ណា ឈាម​ច្រមុះ​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​ដែល​វិវត្ត​ដោយ​មិន​បាន​ដឹង​ពីមុន ឬ​ក៏​ជា​ផល​វិបាក​របស់​ជំងឺ​ដែល​មិន​ដឹង ឬ​វា​អាច​ជា​ការ​ហូរ​ឈាម​ដោយ​ឯង គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ក៏​មាន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ