backup og meta

ចេះ​ការពារ​ផង​ស្រីៗ! បើ​មិន​ចង់​កើត​​ទឹក​នោម​ផ្អែមមុន​​សម្រាលបេប៊ី

ចេះ​ការពារ​ផង​ស្រីៗ! បើ​មិន​ចង់​កើត​​ទឹក​នោម​ផ្អែមមុន​​សម្រាលបេប៊ី

ពិបាក​ណាស់​ទម្រាំ​មាន​ផ្ទៃពោះ រហូត​ដល់​​ត្រៀម​សម្រាល​បេប៊ី​ម្នាក់​នឹង​គេ។ ច្បាស់​ជា​ចង់​ឃើញ​មុខ​អាអូន​ខ្លាំង​ណាស់​ហើយ ទោះ​ពិបាក​ប៉ុណ្ណា រង់ចាំ​យូរ​ប៉ុណ្ណា ត្រៀម​រួចរាល់​អស់​ហើយ មិន​អ៊ី​ចឹង? ប៉ុន្តែ​អ្វី​ត្រូវ​ត្រៀម​មិនមែន​ត្រឹម​រង់ចាំ​ថ្ងៃ​សម្រាល​ទេ សុខភាព​អំឡុង​ពេល​ពពោះ ​ជា​រឿង​សំខាន់ ព្រោះ​អាច​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ អាច​ជះឥទ្ធិពល​អាក្រក់​ខ្លាំង​ទាំង​សុខភាព​ម៉ាក់ៗ និង​បេប៊ី បើ​មិន​បាន​ការពារ​ទុក​ជា​មុន។ ​មិនឲ្យ​បញ្ហា​នេះកើត​ឡើង​ ចំណាយ​ពេល​បន្ដិច​ជាមួយ​ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។

ជាតិ​ស្ករ​ក្នុង​ឈាម ជា​សារ​ធាតុ​ចិញ្ចឹម​ចាំបាច់​ផ្តល់​ថាម​ពល​ទៅ​ចិញ្ចឹម​កោសិកា​រាង​កាយ។ ប៉ុន្តែ ​ជាតិ​ស្ករ​ទាំង​នេះ មិន​អាច​បញ្ជូន​ទៅ​កាន់​កោសិកា​ដោយ​ឯកឯង​ទេ គឺ​ត្រូវ​ការ​ជំនួយ​ពី​អ័រម៉ូន​ អាំងស៊ុយលីន ដើម្បី​បំបែក​ជា​ថាមពល។ ហេតុ​នេះ ករណី​កើត​ទឹកនោម​ផ្អែម​ពេល​ពពោះ​ ដោយ​សារ​អ័រម៉ូន ​អាំងស៊ុយលីន មាន​បញ្ហា ជាតិ​ស្ក​រមិន​អាច​បម្លែង​ជា​ថាម​ពល​បាន នាំឲ្យ​ស្តុក​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​កម្រិត បង្ក​ជា​ផល​វិបាក​ និង​គ្រោះថ្នាក់​ជា​ច្រើន។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

ដើម្បី​បន្ថយ​កត្តា​ប្រឈម​ជំងឺ​នេះ គ្នាយើងអាច​ការ​ពារ​បាន​ដោយ​ប្រើ​វិធី​ដូច​ខាង​ក្រោម៖

១-​ រៀបផែនការមុនពពោះ

គ្នា​យើង​គួរ​ត្រៀម​ខ្លួន​មុន​ពពោះ​យ៉ាង​ហោច​ណាស់ ៣ខែ ដើម្បី​រៀប​ចំ​ផែន​ការ​ផ្សេងៗ ​ដូច​ជា ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ពិនិត្យ​សុខ​ភាព​ផ្លូវ​ភេទ​ ដើម្បី​ប្រាកដ​ថា​ រាងកាយ​មាន​សុខភាព​ល្អ​អាច​ពពោះ​បាន និង​ចៀស​ផុត​ហានិភ័យ​ពី​ជំងឺ​គ្រោះ​ថ្នាក់​ផ្សេងៗ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- ពិនិត្យរាងកាយ

គួរ​ទៅ​ពិនិត្យ​រាងកាយ យ៉ាង​ហោច​ណាស់ ​ម្តង​ក្នុង​មួយ​ឆ្នាំ ​គួរ​ឆ្លៀត​និយាយ​ជា​មួយពេទ្យ​ពាក់ព័ន្ធ​បញ្ហា​សុខភាព​យើង​ មុន​ពេល​មាន​ផ្ទៃ​ពោះ។ ត្រៀម​សំណួរ​ជុំវិញ​បញ្ហា​សុខ​ភាព​ជាមុន ដើម្បី​កុំ​ឲ្យ​ភ្លេច​ ពេល​ជួប​ពេទ្យ។

៣- ពិនិត្យជាតិស្ករក្នុងឈាមឲ្យទៀងទាត់

គួរ​ធ្វើ​តេស្ត​ពិនិត្យ​ឈាម​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៣ខែ​ មុន​ពេល​ពពោះ ព្រោះ​វា​ជួយ​ឲ្យ​យើង​​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​​បញ្ហា​ផ្សេងៗ។

៤- អាហារ និងលំហាត់ប្រាណត្រឹមត្រូវ

មធ្យោបាយ​បែប​ធម្មជាតិ ​និង​មាន​ប្រសិទ្ធភាព​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​គឺ​ញ៉ាំ​អាហារ និង​ហាត់​ប្រាណ​ឲ្យ​​បាន​ត្រឹមត្រូវ។ បើ​គ្នាយើង​រវល់​មិន​អាច​ហាត់​ប្រាណ​ទៀងទាត់ ​អាច​ធ្វើ​ចលនា​ឲ្យ​បាន​ប្រមាណ ២ ម៉ោង​កន្លះ ​ក្នុង​មួយ​សប្តាហ៍។ ស្រីៗ​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​អាហារ​បន្ថែម​ឲ្យ​គ្រប់ ៣០០​កាឡូរី ​អំឡុង​ពេល​ពពោះ។ គួរ​ញ៉ាំ​ម្តង​បន្តិចៗ ច្រើន​ដង ញ៉ាំ​ចំណីឲ្យ​បាន​គ្រប់​មុខ កុំ​ញ៉ាំ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ទើប​អាច​ការពារ កុំ​ឲ្យ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​កំពុង​ពពោះ។

មិន​ត្រូវ​នៅ​ស្ងៀម​ មិន​ធ្វើ​ចលនា​នោះ​ឡើយ អាច​ធ្វើ​លំហាត់​ប្រាណ​​ស្រាលៗ ដូច​ជា យូហ្គា ដើរ ហែល​ទឹក ជាដើម។ ហាត់​ប្រាណ​ឲ្យ​បែក​ញើស ​អាច​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ជួយឲ្យ​ឈាម​ដើរ​ស្រួល ​ជួយ​ដល់​ការ​លូត​លាស់បេប៊ី​ផង​ដែរ។

អត្ថបទគួរអាន៖

៥- ការព្យាបាលត្រឹមត្រូវ

ពេល​ម៉ាក់ៗ​កើត​ទឹក​នោម​ផ្អែម​ពេល​កំពុង​ពពោះ ពួក​គេ​នឹង​ទទួល​ការ​ព្យាបាល​ ដោយ​ចាក់​អ័រម៉ូន​ អាំងស៊ុយលីន ​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ វីធី​ព្យាបាល​នេះ ​ជួយ​ដល់​ការ​ឡើង​ទម្ងន់ ​និង​ការ​លូត​លាស់​របស់​បេប៊ី​បាន​ត្រឹម​ត្រូវ និង​បន្ថយ​ហានិភ័យរលូត ​ឬ​កើត​មុន​ខែ​ថែម​ទៀត​ផង។

[embed-health-tool-bmi]

៦- រក្សាទម្ងន់ឲ្យបានសមរម្យ

លើស​ទម្ងន់ ​ឬ​ធាត់​ខ្លាំង​ អាច​ប្រឈម​ខ្ពស់​​ជំងឺ​ជាច្រើន​ ដូច​ជា ជំងឺ​បេះ​ដូង ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ និង​​មហារីក (ស្បូន សុដន់ ពោះវៀន)។ ចំណែក ​គ្នា​យើង​ស្គម​ខ្លាំង​ពេក ​ក៏​អាច​​ប្រឈម​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​ដូច​គ្នា។

ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ​ ជា​ជំងឺ​គ្រោះ​ថ្នាក់ចំពោះ​សុខ​ភាព​ទាំងម៉ាក់ៗ ​និងបេប៊ី​ក្នុង​ផ្ទៃ។ អ៊ីចឹង​ ថែ​ទាំ​សុខ​ភាព​មុន​ពេល​ពពោះ​ មាន​ប្រយោជន៍​ខ្លាំង កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​ដ៏​គ្រោះ​ថ្នាក់​មួយ​នេះ។

ចំណុចសំខាន់

ដើម្បី​បន្ថយ​កត្តា​ប្រឈម​ជំងឺ​នេះ គ្នាយើងអាច​ការ​ពារ​បាន​ដោយ​ប្រើ​វិធី​ដូច​ខាង​ក្រោម៖
  • រៀបចំ​ផែនការ​មុន​ពពោះ​
  • ពិនិត្យ​រាងកាយ​
  • ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​​ទៀងទាត់​
  • អាហារ​ និង​លំហាត់​ប្រាណ​ត្រឹមត្រូវ​
  • ការ​ព្យាបាល​ត្រឹមត្រូវ​
  • រក្សា​ទម្ងន់​ឲ្យ​បាន​សមរម្យ​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes During Pregnancy

https://www.cdc.gov/reproductivehealth/maternalinfanthealth/diabetes-during-pregnancy.htm

Gestational diabetes

https://www.nhs.uk/conditions/gestational-diabetes/

Gestational diabetes and a healthy baby? Yes.

https://www.diabetes.org/diabetes/gestational-diabetes

Diabetes During Pregnancy: Risks to the Baby

https://www.urmc.rochester.edu/encyclopedia/content.aspx?ContentTypeID=90&ContentID=P02354

Diabetes and Pregnancy

https://medlineplus.gov/diabetesandpregnancy.html

កំណែ​ប្រែបច្ចុប្បន្ន

28/03/2023

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នក​ជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម

តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 28, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម