និយមន័យ
១- ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមជាអ្វី?
ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម សំដៅកម្រិតជាតិស្ករក្នុងឈាមទាបជាង ៧២ មីលី្លក្រាមក្នុងមួយដេស៊ីលីត្រ។
យើងគ្រប់គ្នាច្បាស់ណាស់ តែងបារម្ភករណីកើនកម្រិតជាតិក្នុងឈាម ពេលមានជំងឺទឹកនោមផ្អែម ប៉ុន្តែបើប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករលើសកម្រិត អាចនាំឲ្យមានជាតិស្ករចុះទាបខ្លាំង គ្រោះថ្នាក់ដល់ជីវិត ជាងករណីលើសកម្រិតជាតិស្ករទៅទៀត។
២- បញ្ហានេះកើតមានញឹកញាប់ដែរទេ?
សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាឧស្សាហ៍ជួបប្រទះមានដូចជា៖
– បែកញើស
– មានអារម្មណ៍អស់កម្លាំង
– វិលមុខ
– ស្លេកស្លាំង
– ឃ្លាន
– ចង្វាក់បេះដូងលោតញាប់ជាងមុន
– ស្រវ៉ាំងភ្នែក
– ប្រកាច់
– វង្វេងវង្វាន់
– សន្លប់
– ករណីធ្ងន់ធ្ងរអាចសន្លប់រយៈយូរ។
បញ្ហានេះអាចមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់នៅខាងលើ។ បើមានការបារម្ភរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបគ្រូពេទ្យ?
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ ឬសំណួរគប្បី ពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗមានរោគសញ្ញាផ្សេងគ្នា ទៅពិគ្រោះជាមួយគ្រូពេទ្យជាជម្រើសល្អបំផុត។
មូលហេតុបង្ក
៥- មូលហេតុអ្វីខ្លះបណ្តាលឲ្យខ្វះជាតិស្ករ?
ច្រើនកើតគ្នាយើងមានជំងឺទឹកនោមផ្អែម និងព្យាបាលដោយចាក់អាំងស៊ុយលីន ហើយក៏អាចកើតមានលើគ្នាយើងប្រើថ្នាំបញ្ចុះជាតិស្ករមួយចំនួនផងដែរ។ ខណៈមូលហេតុចម្បងរួមមាន៖
– ចាក់អាំងស៊ុយលីនច្រើនពេក
– ញ៉ាំមិនគ្រប់គ្រាន់
– តមញ៉ាំអាហារមួយពេល
– ហាត់ប្រាណ ឬបញ្ចេញកម្លាំងច្រើនលើសធម្មតា ទាំងមិនបានញ៉ាំអាហារគ្រប់គ្រាន់
– ផឹកស្រា។
កត្តាប្រឈម
៦- កត្តាអ្វីខ្លះធ្វើឲ្យប្រឈមខ្វះជាតិស្ករ?
សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
អាចវាស់កម្រិតជាតិស្ករក្នុងឈាម តាមរយៈឧបករណ៍វាស់ជាតិស្ករនៅផ្ទះ ហើយបើជាតិស្ករក្នុងឈាមទាបជាង ៧០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ មានន័យថាយើងខ្វះជាតិស្ករក្នុងឈាមហើយ។
សំខាន់បំផុតត្រូវកត់ត្រាទុក ទាំងពេលវេលា លទ្ធផលជាតិស្ករ ថ្នាំ និងកម្រិតថ្នាំ របបអាហារនិងការហាត់ប្រាណ រាល់ពេលពិនិត្យកម្រិតជាតិស្ករម្តងៗ ព្រោះកំណត់ត្រាទាំងនោះជួយគ្រូពេទ្យងាយស្រួលធ្វើរោគវិនិច្ឆ័យ ដូចជាកែប្រែកម្រិតថ្នាំ និងរបបអាហារសម្រាប់យើងជាថ្មី។
៨- ព្យាបាលដោយវិធីណា?
បើករណីស្រាល ការព្យាបាលគ្រាន់ញ៉ាំអាហារ ឬភេស្ជៈមានជាតិស្ករងាយស្រូប ១៥-២០ ក្រាម គ្រប់គ្រាន់ហើយ ដូចជា គ្រាប់ស្ករគ្លុយកូស ស្ករគ្រាប់ ទឹកក្រូច ទឹកផ្លែឈើ ឬទឹកផ្លែឈើស្រស់។
មានជំងឺទឹកនោមផ្អែម អាចនឹងត្រូវការស្រូបជាតិស្ករយឺតៗពី ១៥-២០ ក្រាម បើមិនទាន់ដល់ពេលត្រូវញ៉ាំអាហារ។
គួរពិនិត្យជាតិស្ករក្នុងឈាមអំឡុង ១៥-២០ នាទីក្រោយញ៉ាំជាតិស្ករ ដើម្បីដឹងថាជាតិស្ករត្រឡប់មករកភាពប្រក្រតី ឬយ៉ាងណា។ ករណីធ្ងន់ធ្ងរ ដូចជា សន្លប់ ឬប្រកាច់លើសពី ៥នាទី ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
ករណីធ្ងន់ធ្ងរខ្លះទៀត អាចព្យបាលដោយចាក់អ័រម៉ូនគ្លុយកាហ្គុង បើសិនជាមានក្នុងប្រអប់ថ្នាំ និងមិនហួសកាលបរិច្ឆេតប្រើប្រាស់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្ដូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះអាចជួយបានដែរទេ?
ការផ្លាស់ប្តូរការរស់នៅ និងវិធីព្យបាលនៅផ្ទះ អាចជួយដោះស្រាយជំងឺនេះបាន៖
– ញ៉ាំអាហារឲ្យទៀងទាត់ បើប្រើថ្នាំបញ្ចុះជាតិស្ករ ត្រូវញ៉ាំអាហារអោយគ្រប់គ្រាន់ និងទៀងពេលវេលា។
– ពិនិត្យតាមដានជាតិស្ករ ជាវិធីតែមួយគត់អាចដឹងប្រាកដជាតិស្ករស្ថិតក្នុងកម្រិតចង់បាន ឬនៅ។
– លេបថ្នាំឲ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា។
– បន្ថយកម្រិតថ្នាំ ឬញ៉ាំអាហារសម្រន់ បន្ថែមពេលបញ្ចេញកម្លាំងច្រើនជាងធម្មតា។ បន្ថយកម្រិតថ្នាំ ផ្អែកលើលទ្ធផលកម្រិតជាតិស្ករក្នុងឈាម ប្រភេទ និងរយៈពេលធ្វើពលកម្ម។
– ញ៉ាំអាហារ ឬនំ ពេលផឹកស្រា ព្រោះផឹកស្រាទាំងពោះទទេ ធ្វើអោយស្ករក្នុងឈាមធ្លាក់ចុះ។
– កត់ត្រាអាការៈពេលខ្វះជាតិស្ករម្តងៗ។
បើមានចម្ងល់ គួរប្រឹក្សាជាមួយគ្រូពេទ្យបន្ថែម។
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]