backup og meta

បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម

បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​ឆ្លង តម្រូវ​ឲ្យ​ព្យាបាល​អស់​មួយ​ជីវិត វា​ស្តែង​ឡើង​តាម​រយៈ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ខុស​ប្រក្រតី បណ្តាល​មក​ពី​លំពែង​ខ្សោយ ឬ​អាំង​ស៊ុយលីន​ខូច គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ។

១- រោគ​សញ្ញា​ជំងឺ​ទឹកនោម​ផ្អែម

ចង់​ដឹង​ថា ខ្លួន​យើង​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​អត់ ងាយ​ចំណាំ​បំផុត បើ​មាន​រោគ​សញ្ញា​មួយ​ចំនួន ខាង​ក្រោម​នេះ យើង​អាច​នឹង​កើត​ជំងឺ​នោម​ផ្អែម។

– នោម​ញឹក​ហើយ​ច្រើន

– ស្រេក​ទឹក​ខ្លាំង

– ឃ្លាន​ខ្លាំង

– អស់​កម្លាំង។

២- មូល​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​ដោយសារ​កត្តា​តំណពូជ បើ​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោម​ផ្អែម នោះ​សមាជិក​គ្រួសារ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម។ របៀប​រស់នៅ និង​ហូបចុក មាន​ការ​ជក់បារី ឬ​មិន​ទម្លាប់​ហាត់​ប្រាណ ចូល​ចិត្ត​ញ៉ាំ​ផ្អែមៗ ធ្វើ​ឲ្យ​រាង​កាន់​តែ​ធាត់​ទៅៗ ​កត្តា​អាយុ​ និងករណី​ខ្លះ​ទៀត​បណ្តាល​មក​ពី​ពពួក​វីរុស។

អត្ថបទពាក់ព័ន្ធ៖ លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ

ទឹកនោមផ្អែម

៣- កើត​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​ដូចម្តេច?

បើ​យើង​ជំងឺ​ទឹកនោម​ផ្អែម​ហើយ តម្រូវ​ឲ្យ​ព្យាបាល​អស់​ជីវិត តែ​ទោះ​យ៉ាង​ណា​ការ​ញ៉ាំ​របប​អាហារ និង​លំហាត់​ប្រាណ​បាន​ត្រឹម​ត្រូវ ជា​ចំណែក​មួយ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។

អត្ថបទពាក់ព័ន្ធ៖ វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម