ជំងឺទឹកនោមផ្អែម ជាប្រភេទជំងឺមេតាប៉ូលិស ដោយបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ជាធម្មតា អ័រម៉ូនអាំងស៊ុយលីន បានចល័តជាតិស្ករពីឈាម ទៅក្នុងកោសិកា ដើម្បីរក្សា និងប្រើសម្រាប់ជាថាមពល។ តែនៅពេលយើងកើតជំងឺទឹកនោមផ្អែម រាងកាយរបស់យើង មិនអាចបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់នោះទេ។
១. ប្រភេទជំងឺទឹកនោមផ្អែម
- ជំងឺទឹកនោមផ្អែម ប្រភេទ ១ (Type 1 diabetes ) ជាប្រភេទជំងឺប្រឆាំងប្រព័ន្ធការពារខ្លួនឯង ដោយប្រព័ន្ធការពារ បំផ្លាញកោសិកាក្នុងលំពែង (កោសិកាបេតា) ដែលជាកន្លែងបង្កើតអាំងស៊ុយលីន។ ចំណែកមូលហេតុនៃការបំផ្លាញកោសិកានេះ ពុំទាន់មានការបញ្ជាក់ច្បាស់នោះទេ។ ជំងឺប្រភេទនេះ កើតមានប្រមាណ ១០% ប៉ុណ្ណោះ។
- ជំងឺទឹកនោមផ្អែម ប្រភេទ ២ (Type 2 diabetes) កើតឡើងនៅពេលរាងកាយប្រឆាំងនឹងអាំងស៊ុយលីន ហើយកំរិតជាតិស្ករ កកើតច្រើននៅក្នុងឈាម។
- ជំងឺទឹកនោមផ្អែមពេលពពោះ (Gestational diabetes) ជាការកើនឡើងជាតិស្ករខ្ពស់ក្នុងឈាម អំឡុងពេលពពោះ ដោយនេះបណ្ដាលមកពីការរាំងខ្ទប់អ័រម៉ូនអាំងស៊ុយលីន ដែលផលិតដោយសុក។
- បម្រុងទឹកនោមផ្អែម (Prediabetes) កើតឡើងនៅពេលជាតិស្ករកើនឡើងខ្ពស់ជាងធម្មតា តែវាមិនទាន់គ្រប់គ្រាន់ក្នុងការកំណត់ថា ជំងឺជំងឺទឹកនោមផ្អែម ប្រភេទ ២។
អត្ថបទពាក់ព័ន្ធ៖
- មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ
- ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!
២. មូលហេតុបង្ក
ដូចបញ្ជាក់ខាងលើ ក្រុមវេជ្ជបណ្ឌិតពុំទាន់អាចកំណត់ច្បាស់លាស់ពីមូលហេតុបង្កជំងឺទឹកនោមផ្អែម ប្រភេទ ១ នៅឡើយទេ។ សម្រាប់ការបកស្រាយមួយចំនួន ជំងឺនេះបណ្ដាលមកពីប្រព័ន្ធការពាររាងកាយ វាយប្រហារ និងបំផ្លាញកោសិកាផលិតអាំងស៊ុយលីន នៅក្នុងលំពែង។ សេណេទិក ក៏ជាផ្នែកមួយនៃការបង្កជំងឺនេះផងដែរ។
[embed-health-tool-bmi]