backup og meta

កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បាន?

កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បាន?

អ្នក​ជំងឺ​ទឹកនោម​ផ្អែម ទោះ​បី​ជា​ឃ្លាន​យ៉ាង​ណា​ក៏​ដោយ មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ជា​ពិសេស​របស់​ផ្អែមៗ។ តើ​ចំណី​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​ផ្អែមៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ពិត​ជា​មិន​អាច​ញ៉ាំ​បាន​ទាល់​តែ​សោះ ឬ​យ៉ាង​ណា? ចុះ​ទឹក​អំពៅ ឬ​ផ្លែទុរេន​អាច​ញ៉ាំ​បាន​អត់?

ស្រាយ​ចម្ងល់​ខាង​លើ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​លើស​ធម្មតា ដោយសារ​លំពែង​ខ្សោយ មិន​អាច​បម្លែង​ជាតិ​ស្ករ​បាន ១០០% ។ កាលណា​ញ៉ាំ​របស់​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច តែ​មិន​មាន​ន័យ​ថា អ្នក​កើត​ទឹកនោម​ផ្អែម​មិន​ត្រូវ​ការ​ជាតិ​ស្ករ ឬ​ញ៉ាំ​ផ្អែម​មិន​បាន​នោះ​ទេ។

“យើង​ដឹង​ហើយ​ថា ស្ករ​ជា​អាហារ​ផ្តល់​ថាមពល អត់​មាន​នរណា​​អាច​អត់វា​បាន​នោះ​ទេ ទោះ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ ក៏​ត្រូវ​តែ​ហូប​ជាតិ​ស្ករខ្លះ​នៅ​ក្នុង​ហ្នឹង ដូចជា​យើង​ហូប​បាយ ក៏​មាន​ជាតិ​ស្ករ ហូប​ផ្លែ​ឈើ​ក៏​មាន​ជាតិ​ស្ករ ស្អី​ក៏​មាន​ជាតិ​ស្ករ​ដែរ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ’។ លោក​សាស្ត្រាចារ្យ​សេង សេរី រៀប​រាប់។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត សេង សេរី
សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម

ចំពោះ​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​គ្រូពេទ្យ​កំណត់​ជាតិ​ស្ករ​ទៅ​លើ​អាហារ​ដែល​អាច​ញ៉ាំ​បាន ដើម្បី​ចៀស​វាង​ផល​វិបាក​ដោយសារ​ជាតិ​ស្ករ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ក្នុង​នោះ​មាន​ការ​ជ្រើសរើស​រវាង​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ដូចជា​ទុរេន ខ្នុរ ទឹកពៅ ផ្លែមៀន ដែល​ផ្លែឈើ និង​ភេសជ្ជៈ​ទាំង​នេះ​មាន​កំហាប់​ជាតិ​ស្ករ​ខ្ពស់ កាលណា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ញ៉ាំ​ទៅ ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង។

ទោះ​ជា​បែប​នេះ​ក្តី លោក​សាស្ត្រាចារ្យ​ថា មិន​មែន​មាន​​ន័យ​ថា អ្នក​ជំងឺ​ទឹក​​នោម​ផ្អែម​មិន​អាច​ញ៉ាំ​ផ្លែ​ឈើ ឬ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​ខាង​លើ​បាន​នោះ​ទេ បើ​ឃ្លាន​ខ្លាំង​អាច​​ញ៉ាំ​បាន។ តើ​ញ៉ាំ​បាន​ប៉ុន​ណា? នៅ​ពេល​ណា? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ ថា ញ៉ាំ​បាន​នៅ​ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ មាន​ថ្នាំ​លេប ឬ​ថ្នាំ​ចាក់​ជា​ប្រចាំ ហើយ​ពេល​ដែល​ត្រូវ​ញ៉ាំ​នោះ គឺ​ត្រូវ​ញ៉ាំ​ក្រោយ​បាយ​រួច​ភ្លាម តែ​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ។

“ហេតុ​អី​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចាំបាច់​ញ៉ាំ​របស់​ផ្អែម​ក្រោយ​បាយ​រួច? កាលណា​យើង​ហូប​បាយ​ចូល​ទៅ មាន​បន្លែ មាន​ស្អីៗ​ចូល​ទៅ ហើយ​ហូប​បង្អែម​ចូល​តាម​ក្រោយ ជាតិ​ស្ករ​រត់​ចូល​ទៅ​ក្នុង​ឈាម​យឺត ដោយសារ​មាន​ចម្រុះ​មុខ តែ​បើ​អត់​ហូប​អី​សោះ ពោះ​ទទេ យើង​មក​ហូប​បង្អែម ឬ​ផ្លែ​ឈើ​ផ្អែម​ខ្លាំង ជាតិ​ស្ករ​ឡើង​ភ្លាម១​ភ្លែត’

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាច​កើតមាន​លើស្បែក​

លម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ ៣ ឬទឹកនោមផ្អែមពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម