backup og meta

ស្ត្រីងាយកើតជំងឺទឹកនោមផ្អែមបំផុត នៅពេលណា?

ស្ត្រីងាយកើតជំងឺទឹកនោមផ្អែមបំផុត នៅពេលណា?

ស្ត្រី​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បំផុត​នៅ​ពេល​អស់​រដូវ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។ លោក​សាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បន្ត​ថា ស្ត្រី​ខ្មែរ​អាច​អស់​រដូវ​នៅ​អាយុ ៤០ឆ្នាំ អ្នកខ្លះ ៤៥ឆ្នាំ ឬក៏ ៥០ឆ្នាំ អាស្រ័យ​ទៅ​កត្តា​តំណពូជ ហើយ​ក៏​ជា​វ័យ​ដែល​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។

ចំពោះ​មូលហេតុ​ដែល​ស្ត្រី​អស់​រដូវ​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដោយសារ​ចាប់​ពី​អស់​រដូវ​ទៅ ទម្ងន់​ស្ត្រី​ចាប់​ផ្តើម​ឡើង ក្បាល​ពោះ​ចាប់​ផ្តើម​ដុះ។ បែប​នេះ​ហើយ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ស្ត្រី​ចាប់​ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ គ្រូពេទ្យ​ណែនាំ​ឲ្យ​កាត់​បន្ថយ​កុំ​ញ៉ាំ​ប្រៃ​ពេក កុំ​ញ៉ាំ​ផ្អែម​ពេក កុំ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក ត្រូវ​បង្កើន​ការ​ហាត់​ប្រាណ ដើម្បី​ការពារ​ជំងឺ​ផ្សេង មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់ ពុកឆ្អឹង ជាដើម។

អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម

“កត្តា​ចំណី​អាហារ​សព្វ​ថ្ងៃ​សម្បូរ​បែប ថោកៗ សុទ្ធ​តែ​ជា​កត្តា​ជំរុញ​ជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម លើស​ខ្លាញ់ លើស​ជាតិ​អាស៊ីដ​ហើយ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​យើង​ឡើង ផល​វិបាក​នៃ​សុខភាព​កើត​មាន​ច្រើន’។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បញ្ជាក់។

ក្រៅ​ពី​ធាត់លើស​ទម្ងន់ កត្តា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២ មាន កត្តា​អាយុ (លើស​ពី​៤០ឆ្នាំ) កត្តា​តំណពូជ ចំណី​អាហារ មិន​ហាត់​ប្រាណ​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/08/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សញ្ញាចុះជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង

៤ចំណុចខ្លឹមៗពីជំងឺទឹកនោមផ្អែម និងជំងឺមហារីកលំពែង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម