១. កម្រិតជាតិស្ករចុះទាប
ថ្លើមជួយបញ្ចេញជាតិស្ករទៅក្នុងចរន្តឈាមទៅតាមតម្រូវការ ដែលអាចជួយឲ្យកម្រិតជាតិស្ករក្នុងឈាមនៅកម្រិតធម្មតា។ ពេលយើងផឹកគ្រឿងស្រវឹង ថ្លើមត្រូវងាកមកបំបែកអាល់កុល។ ពេលថ្លើមកំពុងជាប់បំបែកជាតិអាល់កុល នោះវានឹងឈប់បញ្ចេញជាតិស្ករដែរ។ ជាលទ្ធផលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះយ៉ាងឆាប់រហ័ស អាចនាំឲ្យយើងប្រឈមនឹងបញ្ហាកម្រិតជាតិស្ករចុះទាប។
បើសិនជាគ្នាយើងចាក់អាំងស៊ុយលីន ឬប្រើថ្នាំទឹកនោមផ្អែម វាអាចបង្កឲ្យមានការធ្លាក់ចុះកម្រិតជាតិស្ករធ្ងន់ធ្ងរ។ មួយវិញទៀត បើយើងផឹកគ្រឿងស្រវឹងដោយមិនបានញ៉ាំអាហារទៀតនោះ វានឹងធ្វើឲ្យមានកត្តាប្រឈមកាន់តែខ្ពស់។
កត្តាប្រឈមបញ្ហាកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះអាចបន្តរហូតច្រើនម៉ោងក្រោយយើងឈប់ផឹកគ្រឿងស្រវឹង។ បើយើងផឹកគ្រឿងស្រវឹងច្រើនក្នុងពេលតែមួយ យើងក៏ប្រឈមនឹងបញ្ហានេះកាន់តែខ្ពស់ដែរ។ ហេតុនេះហើយ បានជាយើងត្រូវផឹកគ្រឿងវឹងដោយមានញ៉ាំអាហារជាមួយផង និងត្រូវផឹកក្នុងកម្រិតតិចតួច។
២. គ្រឿងស្រវឹង និងថ្នាំជំងឺទឹកនោមផ្អែម