អ្នកជំងឺទឹកនោមផ្អែម អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានដោយប្រើថ្នាំ ប៉ុន្តែផលវិបាកដែលខ្លាំងអាចកើនឡើងទោះបីជាអ្នកជំងឺព្យាយាមប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ។ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យប៉ះពាល់សរីរាង្គជាច្រើនរបស់រាងកាយ ដូចជា បេះដូង សរសៃឈាមបេះដូង ភ្នែក តម្រងនោម សរសៃប្រសាទ និងធ្មេញ។
គេចែកផលវិបាករបស់ជំងឺទឹកនោមផ្អែមជាពីរគឺ ស្រួចស្រាល់ និងរ៉ាំរ៉ៃ។ ផលវិបាកស្រួចស្រាល់ ដូចជាជាតិស្ករក្នុងឈាមចុះទាប និងកើនឡើងជាតិកេតូននៅក្នុងឈាម (Ketoacidosis) ជាដើម ដែលនេះគឺត្រូវការការសង្គ្រោះថែទាំបន្ទាន់។ ប្រសិនបើមិនព្យាបាល បញ្ហាទាំងនេះអាចបណ្ដាលឲ្យសន្លប់ ប្រកាច់ និងស្លាប់។ ផលវិបាករ៉ាំរ៉ៃ អាចកើតមាននៅលើភ្នែក តម្រងនោម សរសៃប្រសាទ បេះដូង និងសរសៃឈាម។
១- ភ្នែក
ទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាមនៅក្នុងភ្នែក និងនាំឲ្យមានបញ្ហាភ្នែក ហើយមានអ្នកជំងឺខ្លះអាចឈានដល់ពិការភ្នែក បើមិនព្យាបាលត្រឹមត្រូវ។ បញ្ហាភ្នែកទាំងនោះមានដូចជា ទឹកដក់បាតភ្នែក (Glaucoma) កាតារ៉ាក់ (Cataracts) និងជំងឺលើស្រទាប់រ៉េទីន ដោយបញ្ហាទឹកនោមផ្អែមជាដើម។ ជំងឺលើស្រទាប់រ៉េទីនដោយសាបញ្ហាទឹកនោមផ្អែម គឺជាបញ្ហាទាំងឡាយណាដែលកើតលើស្រទាប់រ៉េទីន ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម។ ក្នុងដំណាក់កាលដំបូង សរសៃឈាមតូចៗនៅក្រោយភ្នែកនឹងរីកធំ ហើយប៉ោង បន្ទាប់មកវានឹងរីកធំទៅៗ។ បញ្ហាទាំងនេះនាំឲ្យហើម ហូរឈាម និងបាត់បង់ការមើលឃើញទាំងស្រុង។
ជាការល្អប្រសិនបើអ្នកជំងឺទឹកនោមផ្អែមទៅពិនិត្យមើលភ្នែកជាទៀងទាត់ និងព្យាបាលឲ្យទាន់ពេលនៅបញ្ហាភ្នែកទាំងនេះ អាចការពារអ្នកជំងឺទឹកនោមផ្អែមមិនឲ្យពិការភ្នែកដោយសារជំងឺទឹននោមផ្អែមបានរហូតដល់ទៅ ៩០%។
អត្ថបទពាក់ព័ន្ធ:
- ទឹកនោមផ្អែមប្រភេទ ១ និង ២ ខុសគ្នាម៉េចខ្លះ?
- វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ
- មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ
- ប្រយ័ត្នឲ្យមែនទែនស្រីៗ! ទាំងនេះជាសញ្ញាជំងឺទឹកនោមផ្អែមគួរតែដឹង
- ចង់គេចផុតពីទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់
២- តម្រងនោម
មុខនាទីតម្រងនោម គឺច្រោះសំណល់ផ្សេងៗចេញពីឈាម ហើយមុខងារនេះអាចនឹងខូចដោយសារជំងឺទឹកនោមផ្អែម។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យសារធាតុដទៃទៀតដូចជាប្រូតេអ៊ីន មិនច្រោះចេញតាមទឹកនោមចេញមកក្រៅបាន។ អ្នកជំងឺទឹកនោមផ្អែមដែលមានជំងឺតម្រងនោមអាចនឹងមិនមានរោគសញ្ញាអ្វីទេនៅដំណាក់កាលដំបូងៗ។ នៅដំណាក់កាលបន្ទាប់ ជំងឺនេះអាចធ្វើឲ្យហើមជើង ហើយបើមិនធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលទេ បញ្ហាតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែមអាចនឹងឈានដល់ការលាងឈាម។ អ្វីដែលល្អនោះគឺថាថ្នាំបញ្ចុះសម្ពាធឈាម អាចធ្វើឲ្យកាត់បន្ថយគ្រោះថ្នាក់នៃបញ្ហាខ្សោយតម្រងនោមដល់ទៅ៣៣%។
៣- បេះដូងនិងសរសៃឈាម
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យខូចសរសៃឈាមដែលបញ្ហានេះអាចធ្វើឲ្យខូចដល់ចរន្តឈាម និងបង្កើនគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ ដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ សរសៃឈាមដែលខូចដោយសារជំងឺទឹកនោមផ្អែម អាចបណ្ដាលឲ្យជើងមានបញ្ហាដែលអាចឈានដល់ការកាត់ចោល។
រោគសញ្ញានៃបញ្ហានេះ អ្នកជំងឺអាចនឹងមិនចាប់អារម្មណ៍ ឬពុំមានសញ្ញាព្រមានអ្វីឡើយ រហូតដល់ពួកគេគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ បញ្ហាសរសៃឈាមនៅផ្នែកជើង អាចបណ្ដាលឲ្យរមួលក្រពើ ស្ពឹកលែងមានអារម្មណ៍ និងប្រែប្រួលពណ៌។
ទោះយ៉ាងនេះក្ដី អ្នកជំងឺអាចចៀសវាងឬអាចបញ្ឈប់បញ្ហាទាំងនេះកុំឲ្យកាន់តែធ្ងន់ធ្ងរ ដោយគ្រប់គ្រងកម្រិតបរិមាណជាតិស្ករក្នុងឈាមឲ្យថេរក្នុងកម្រិតធម្មតា។
៤- សរសៃប្រសាទ
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ ក្នុងរយៈពេលយូរអាចធ្វើឲ្យខូចសរសៃប្រសាទ។ ជំងឺលើសរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម (Peripheral diabetic neuropathy) អាចបង្កជាការឈឺចាប់ ក្រហាយ ស្ពឹកចាក់ៗ ឬលែងមានអារម្មណ៍នៅជើង ហើយជាទូទៅចាប់ផ្ដើមចេញពីម្រាមជើង ដៃ និងផ្នែកផ្សេងទៀតរបស់រាងកាយ។ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃប្រសាទដែលគ្រប់គ្រងលើសរីរាង្គខាងក្នុង។ បញ្ហានេះអាចធ្វើឲ្យមានបញ្ហារំលាយអាហារ បញ្ហាផ្លូវភេទ វិលមុខ ឬសន្លប់។
បញ្ហាទាំងអស់នេះ មានជំរើសជាច្រើនក្នុងការព្យាបាល។ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត ឬថ្នាំដែលអាចជ្រាបតាមស្បែកបានដូចជាក្រែម ឬកៅអៀកបិទ។ គ្រូពេទ្យអាចនឹងណែនាំឧបករណ៍ ដែលជួយរំញោចសរសៃប្រសាទមួយហៅថា TENS (Transcutaneous electrical nerve stimulation) ផងដែរ។
[embed-health-tool-bmi]