ដុំសាច់ខួរក្បាល អាចនិយាយបានថា ជាជំងឺដែលគ្នាយើងឮហើយ ភ័យព្រួយខ្លាំង ព្រោះវាអាចវិវត្តជាដុំសាច់កាច គំរាមកំហែងជីវិតយើង។ ដុំសាច់នេះកើតឡើងពីស្រោមខួរក្បាលរបស់យើង ហើយគេសង្កេតឃើញថាកើតលើស្រ្តីច្រើនជាងបុរស និងមានរោគសញ្ញាទូទៅមួយចំនួនយើងមិនចាប់អារម្មណ៍ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
រោគសញ្ញាជំងឺដុំសាច់ខួរក្បាល
ការរីកលូតលាស់របស់ដុំសាច់មានសភាពយឺតយ៉ាវ ដូច្នេះរោគសញ្ញាក៏អាស្រ័យទៅតាមទំហំ និងទីកន្លែងដុំសាច់ដែរ ហើយរោគសញ្ញាដែលជួបប្រទះញឹកញាប់ដូចជា៖
- ឈឺក្បាល
- ប្រកាច់
- មើលពុំច្បាស់ ព្រិលភ្នែកៗ
- ភាពខ្សោយអវយវៈ
- ប្រសិនបើដុំសាច់នោះធំខ្លាំងអាចបណ្ដាលអោយសន្លប់បាត់ស្មារតី។
ទន្ទឹមនឹងនេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក ឲ្យដឹងថា ត្បិតតែរកមិនទាន់ដឹងមូលហេតុពិតប្រាកដ ប៉ុន្តែខាងគ្រូពេទ្យវេជ្ជសាស្ត្ររកឃើញថា មានហ្សែនខ្លះអាចប្រែប្រួលកើតទៅជាជំងឺមហារីកខួរក្បាលបាន ហើយហ្សែនទាំងអស់នោះកំពុងត្រូវបានសិក្សាបន្ថែមទៀត នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ។
លោកវេជ្ជបណ្ឌិតថា អាចកើតឡើងបានមនុស្សគ្រប់វ័យ មិនថាតែមនុស្សចាស់ទេ សូម្បីតែកូនក្មេងក៏អាចប្រឈមនឹងកើតជំងឺដុំសាច់ខួរក្បាលនេះដែរ។ ហេតុនេះ យើងគួរតែតាមដាន និងថែទាំសុខភាពឲ្យបានដិតដល់ទាំងចាស់ ទាំងក្មេង។
[embed-health-tool-bmi]