មហារីកឈាម

មហារីកឈាម​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ឈាម​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកឈាម

បែក​ញើស​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​​ឈាម

​ការ​បែក​ញើស​ជា​រឿង​ធម្មតា​​​នៅ​​អំឡុង​ពេល​​រដូវ​ក្ដៅ ប៉ុន្តែ​ប្រសិនបើ​​យើង​តែងតែ​បែក​ញើស​ទោះ​ជា​អាកាសធាតុ​បែប​ណា​ក៏​ដោយ​នោះ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជាក់​ស្ដែង ការ​បែក​ញើស​​ខ្លាំង​​ និង​អម​ដោយ​រោគសញ្ញា​​ដទៃ​ទៀត​ ដូចជា​គ្រុន​ក្ដៅ អស់​កម្លាំង ធ្លាក់​ឈាម​ និង​ស្រក​ទម្ងន់​ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បែក​ញើស​ពេល​យប់​ធម្មតា និង​​​​ការ​បែក​ញើស​ដែល​បញ្ជាក់​ពី​​ហានិភ័យ​សុខភាព។ ការ​បែក​ញើស​ពេល​យប់​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ឈាម​ នៅ​ក្នុង​ករណី​ដែល​យើង​បែក​ញើស​ពេល​យប់​ខ្លាំង ទោះ​ជា​យើង​គេង​នៅ​ក្នុង​បរិយាកាស​ត្រជាក់​​នោះ វា​អាច​​​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​អម​ជាមួយ​នឹង​ការ​បែក​ញើស​ពេល​យប់​ រួម​មាន​៖ ស្រក​ទម្ងន់​ភ្លាម​ៗ ​បាត់បង់​ចំណង់​អាហារ​ ល្ហិតល្ហៃ​ គ្រុន​ក្ដៅ​ ចំពោះ​កុមារ រោគ​សញ្ញា​​មាន​ដូចជា​៖ ការ​ហូរ​ឈាម​ ឬ​ស្នាម​ជាំ​ ឈឺ​ចាប់​នៅ​ក្នុង​ឆ្អឹង​ ជំងឺ​ក្រពេញ​ទឹក​រងៃ ស្លេកស្លាំង អ្នក​ដែល​មាន​ជំងឺ​មហារីក​ឈាម​អាច​ប្រឈម​នឹង​អាការៈ​បែក​ញើស​ពេល​យប់​ ដោយ​សារ​តែ​កង្វះ​កោសិកា​ឈាម​ដែល​មាន​សុខភាព​ល្អ​។ យោង​តាម​ការ​សិក្សា​មួយ​​បាន​ពន្យល់​ថា ការ​ប្រមូលផ្ដុំ​កោសិកា​មហារីក​ឈាម ច្រើន​ពេក​នៅ​ក្នុង​ខួរ​ឆ្អឹង ​អាច​រារាំង​មិន​ឲ្យ​រាងកាយ​បង្កើត​កោសិកា​ឈាម​ ឬ​ប្លាកែត​ដែល​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ ជា​ហេតុ​ធ្វើ​ឲ្យ​រាងកាយ​ចាប់ផ្ដើម​ផលិត​កោសិកា​ឈាម​ខុស​ប្រក្រតី​។ ជាមួយ​គ្នា​នេះ​ដែរ រាងកាយ​​របស់​យើង​បង្កើន​សីតុណ្ហភាព​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​ ដែល​ធ្វើ​​ឲ្យ​យើង​​មាន​អាការៈ​គ្រុន​ក្ដៅ​ និង​បែក​ញើស​ពេល​យប់​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បែក​ញើស​ពេល​យប់​ក៏​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​ ​​ប្រសិនបើ​យើង​មិន​មាន​រោគសញ្ញា​ដទៃ​​ទៀត​នៃ​ជំងឺ​មហារីក​ឈាម​ទេ​នោះ ការ​បែក​ញើស​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​។ ចំពោះ​ស្ត្រី​វ័យ​ចំណាស់​ វា​អាច​ជា​សញ្ញា​នៃ​ការ​អស់​រដូវ​។ ពិត​ណាស់​ ការ​បែក​ញើស​ពេល​យប់​ក៏​អាច​ពាក់ព័ន្ធ​នឹង​ការ​មាន​ផ្ទៃពោះ ថប់​បារម្ភ ការ​ឆ្លង​មេរោគ​ អ័រម៉ូន​មិន​ប្រក្រតី​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ មួយ​វិញ​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ