អ្នកដែលមានបញ្ហាលើសគីឡូ ធាត់មកពីញ៉ាំច្រើនប៉ះពាល់ជាច្រើនណាស់ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ហើយនៅពេលយើងមិនព្យាយាមសម្រក ឬកាត់បន្ថយការញ៉ាំ មានតែនាំឲ្យធាត់ទៅៗ។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានបង្ហាញពីផលវិបាកមួយចំនួនធំ នាំឲ្យប៉ះពាល់ដល់សុខភាពខ្លាំងទៅៗ។
១. ជំងឺផ្នែកប្រព័ន្ធរំលាយអាហារ
– ក្រួសថង់ប្រមាត់ និងរលាកថង់ប្រមាត់
– ក្លនលូន
– ក្លនក្រពះ
– ខ្លាញ់កកក្នុងថ្លើម
២. ជំងឺផ្នែកប្រដាប់ភេទ និងតម្រងនោម
– បញ្ហារដូវ
– អសមត្ថភាពផ្លូវភេទ គ្មានកូន
– ក្រួសតម្រងនោម
-បញ្ហារលាកប្លោកនោម
៣. ជំងឺផ្នែកប្រព័ន្ធដង្ហើម
– ត្បៀតទងសួត
– ឆាប់ហត់ ពិបាកដកដង្ហើម
- ដេកស្លាប់
៤. ជំងឺផ្នែកមេតាបូលីស
– លើសជាតិខ្លាញ់
– ទឹកនោមផ្អែម
– ហើមខ្លួន
– ប្រេះសង្វារ
– ជំងឺក្រពេញទីរ៉ូអុីត
៥. ជំងឺមហារីក
– មហារីកដោះ
– មហារីកក្រពេញប្រូស្តាត
– មហារីកពោះវៀន និងចុងពោះវៀនធំ
– ស្រទាប់ស្បូន
៦. ផ្នែកសន្លាក់ និងឆ្អឹង
– រលាកសន្លាក់ និងឆ្អឹង
– រលាកសន្លាក់ ដោយឡើងអាស៊ីដ
– ឈឺខ្នង ចង្កេះ ជង្គង់
៧. គ្រោះថ្នាក់បំផុតផ្នែកបេះដូង
– ស្លាប់ទាន់ហន់ (Sudden Death)
– លើសសម្ពាធឈាម
– ស្ទះសរសៃឈាមបេះដូង
– គាំងបេះដូង
– គ្រោះថ្នាក់សរសៃឈាមខួរក្បាល
– បញ្ហាសរសៃឈាមខ្មៅ។
[embed-health-tool-bmi]