មានវិធីជាច្រើនអាចបញ្ជាក់ថា ការឡើងទម្ងន់ នឹងធ្វើឲ្យជីវិតផ្លូវភេទយើងប្រែប្រួលបាន ប៉ុន្តែលក្ខណៈនៃការប្រែប្រួល ក៏ខុសគ្នាសម្រាប់ប្រុសៗ និងស្រីៗដែរ។
– ចំពោះប្រុសៗ៖ ប្រុសៗលើសទម្ងន់ គឺប្រឈមផលវិបាកច្រើនអំឡុងពេលរួមភេទ បើធៀបជាមួយប្រុសៗមានរាងស្លីមៗ។ ក្រុមអ្នកជំនាញអះអាងថា បញ្ហាខ្សោយមុខងារផ្លូវភេទ ជាផលប៉ះពាល់កើតចេញពីជំងឺធាត់។ ប្រុសៗអាចនឹងមានបញ្ហាលិង្គមិនឡើងរឹង នៅពេលទម្ងន់ឡើងកាន់តែខ្លាំងមិនអាចគ្រប់គ្រងបាន ខណៈបញ្ហាជំងឺថប់បារម្ភ និងខ្សោយសមត្ថភាពផ្លូវភេទ ក៏អាចកើតមានដូចគ្នា។ ប្រុសៗមានជំងឺធាត់ ក៏ប្រឈមរងគ្រោះជាមួយរោគសញ្ញាជំងឺកប់លិង្គ (buried penis syndrome) ដែលជាលក្ខខណ្ឌសុខភាពមួយ សំដៅលើករណីលិង្គកប់ក្រោមស្បែក។
– ចំពោះស្រីៗ៖ ការសិក្សាជាច្រើនបង្ហាញថា ស្រីៗមានសន្ទស្សន៍ BMI ខ្ពស់ជាកម្រិតធម្មងតា ភាគច្រើនប្រឈមបញ្ហាសុខភាពផ្លូវភេទ។ អ្នកស្រាវជ្រាវមួយចំនួនជឿថា វាអាចមានទំនាក់ទំនងនឹងដំណើរឈាមរត់មិនបានល្អក្នុងប្រដាប់ភេទ។ ពិបាករួមភេទ ប្រហែលអាចនាំស្រីៗឈានទៅដល់បញ្ហាធ្លាក់ចុះចំណង់ផ្លូវភេទ និងធ្វើឲ្យរាងកាយកាន់តែចុះខ្សោយ។