អត្ថបទពាក់ព័ន្ធ៖
២- រួមភេទធ្វើឲ្យឡើងទម្ងន់?
បើយើងមិនធ្លាប់ជួបបញ្ហាក្នុងជីវិតលើគ្រែ យើងអាចនឹងបារម្ភថា ឬឆ្ងល់ រួមភេទអាចបង្កឲ្យឡើងទម្ងន់ដែរអត់? យ៉ាងណា ទោះការគិតថា បញ្ចេញសកម្មភាពរាងកាយ បែរជាធ្វើឲ្យឡើងទម្ងន់នោះ ជាទស្សនៈស្តាប់ទៅដូចឆ្កួតឡប់ក៏ពិតមែន ប៉ុន្តែលើបណ្តាញសង្គមបច្ចុប្បន្ន ទាំងប្រុសៗ ទាំងស្រី សុទ្ធតែកំពុងបង្ហាញអារម្មណ៍ខ្វាយខ្វល់ច្រើន។
មន្ទិលសង្ស័យដែលថា រួមភេទច្រើនធ្វើឲ្យឡើងទម្ងន់ ផ្ទុះចេញពីការស្រាវជ្រាវមួយរបស់ប្រទេសឥណ្ឌា ដែលទើបចេញផ្សាយ អះអាងថា កំណើនកម្រិតអ័រម៉ូនប្រូឡាក់ទីន (Prolactin) បណ្តាលឲ្យឡើងទម្ងន់។ អ័រម៉ូនប្រូឡាក់ទីន គឺរាងកាយយើងជាអ្នកផលិតផ្ទាល់ នៅពេលអ័រម៉ូននេះឡើងខ្លាំង បន្ទាប់ពីយើងឡើងឋានសួគ៌រួច។ ប៉ុន្តែទស្សនៈនេះ នៅមិនទាន់់មានភស្តុតាងមកបញ្ជាក់ច្បាស់នៅឡើយទេ ខណៈអ្នកស្រាវជ្រាវដទៃទៀត និយាយថា កំណើនកម្រិតអ័រម៉ូននេះ មិនអាចធ្វើឲ្យយើងឡើងទម្ងន់បានទេ។
៣- អុីចឹងមានតែរួមភេទជួយសម្រកទម្ងន់?
បើរួមភេទមិនធ្វើឲ្យឡើងទម្ងន់ តើអាចជួយសម្រក់ទម្ងន់អត់? និយាយរួម រួមភេទ អាចចាត់ទុកជាសកម្មភាពរាងកាយដ៏អស្ចារ្យមួយ ហើយបើរួមភេទ ធ្វើឲ្យយើងរីករាយខ្លាំង គ្មានហេតុផលអ្វីយើងមិនឧស្សាហ៍រួមភេទដើម្បីសម្រក់ទម្ងន់នោះដែរ។
ចំនួនដុតកាឡូរីរាងកាយដុតអំឡុងពេលធ្វើរឿងក្តៅសាច់ វាអាស្រ័យទាំងលើរយៈពេល និងក្បាច់យើងប្រើ ខណៈកាឡូរីរាងកាយដុតអំឡុងពេលរួមភេទ ជាធម្យមចន្លោះពី ៨៥-១០០ កាឡូរី។
អត្ថបទពាក់ព័ន្ធ៖
យ៉ាងណាត្រូវចាំថា សកម្មភាពរួមភេទមានសុវត្ថិភាព អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ ហេតុនះវាប្រហែលមិនអាចជួយយើងសម្រក់ទម្ងន់តាមចិត្តចង់នោះដែរ ខុសគ្នាពីចង្កេះរបស់យើង ទោះរួមភេទរៀងរាល់សប្តាហ៍ ឬរាល់ថ្ងៃ នឹងជួយឲ្យរាងចង្កេះកាន់តែស្អាត។
អត្ថបទពាក់ព័ន្ធ៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕