backup og meta

បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល

បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺមហារីក​ខួរ​ក្បាល​ដំណាក់​បឋម មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។ ចំណែក​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។

ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជាយើង​​បាន​ដឹងលឿន​ពី​ករណីនេះ​។ ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី  គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម 0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីក​ផ្សេងទៀត។

រោគសញ្ញានៃជំងឺមហារីកខួរក្បាល

រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖ 

– ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក

– ចង្អោរ និង​ក្អួត

– ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល

– មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ

– មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ

– មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក

– មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា

មូលហេតុនៃជំងឺមហារីកខួរក្បាល

មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ ឬបឋមភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។

ជំងឺ​មហារីក​ខួរ​ក្បាល​ទី  បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖

ជំងឺ​មហារីក​​សុដន់

– ជំងឺ​មហារីក​ពោះ​វៀន​ធំ

– ជំងឺ​មហារីក​តម្រង​នោម

– ជំងឺមហារីក​​សួត

– និង​ជំងឺ​មហារីក​ស្បែក (Melanoma)

ពេលណាត្រូវទៅជួបគ្រូពេទ្យ?

គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖

– រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។

– ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។

– បើ​យើង​​ឧស្សាហ៍​ប្រកាច់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Brain metastases. https://www.mayoclinic.org/diseases-conditions/brain-metastases/symptoms-causes/syc-20350136. Accessed November 22, 2017.

All About Brain Metastases. https://www.oncolink.org/cancers/brain-tumors/brain-metastasis/all-about-brain-metastases. Accessed November 22, 2017.

កំណែ​ប្រែបច្ចុប្បន្ន

08/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

មិនចង់កើតជំងឺមហារីក កុំញ៉ាំចំណីអាហារទាំងនេះច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម