បន្លែ និងផ្លែឈើ គឺសម្បូរទៅដោយសារធាតុចិញ្ចឹមប្រឆាំងនឹងជំងឺមហារីក ហើយការញ៉ាំបន្លែ ផ្លែឈើចម្រុះពណ៌ នឹងទទួលបានសារធាតុចិញ្ចឹមផ្សេងៗគ្នាច្រើនដែរ។ អាហារចម្រុះពណ៌ទាំងនេះជួយឲ្យយើងមានសុខភាពល្អ និងរក្សាទម្ងន់បានល្អ។
ការឡើងទម្ងន់ ធ្វើឲ្យយើងប្រឈមមុខនឹងជំងឺមហារីកច្រើនប្រភេទ ដូចជាមហារីក ពោះវៀនធំ មហារីកបំពង់អាហារនិងមហារីកតម្រងនោមជាដើម។ បន្លែ ផ្លែឈើ មានពណ៌បៃតងចាស់ ក្រហម និងទឹកក្រូចជាដើម សុទ្ធតែសម្បូរសារធាតុចិញ្ចឹម។
១. ពណ៌ក្រហម
បន្លែផ្លែឈើពណ៌ក្រហមមានដូចជាប៉េងប៉ោះ ឪឡឹក ទំពាំងបាយជូរ និងល្ហុង សុទ្ធតែល្អចំពោះសុខភាព។ បន្លែ ផ្លែឈើទាំងនេះ មានផ្ទុកសារធាតុ Lycopeneនិងសាធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារយើងប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូសា្តត ក្រពះ និងសួត។ បន្លែ មានជាតិLycopeneខ្ពស់ដូចជាប៉េងប៉ោះ មានទំនាក់ទំនងក្នុងការជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក និងបញ្ហាគាំងបេះដូង។
២. បន្លែ ផ្លែឈើពណ៌ទឹកក្រូច
បន្លែ ផ្លែឈើ ពណ៌ទឹកក្រូច ដូចជាការ៉ុត ស្វាយ ដំឡូងជ្វា ក្រូច និងល្ពៅ ជាដើម សម្បូរសារធាតុចិញ្ចឹមល្អៗចំពោះរាងកាយដែរ។ អាហារមានពណ៌ទឹកក្រូច អាចមានផ្ទុក beta-cryptoxanthin, beta-carotene និងalpha-carotene ជាសារធាតុចិញ្ចឹមដែលអាចបំប្លែងទៅជាវីតាមីនA។ Beta-carotene មាននៅក្នុងផ្លែក្រូច និងបន្លែផ្សេងទៀត ក៏អាចដើរតួនាទីសំខាន់ក្នុងការជួយកាត់បន្ថយហានិភ័យជំងឺមហារីកសួត មហារីកបំពង់អាហារ និងក្រពះផងដែរ។
៣. ពណ៌ត្នោត
ពពួកសណ្ដែក ក៏បានដើរតួសំខាន់ក្នុងការការពារយើងពីជំងឺបេះដូងផងដែរ។ ពពួកសណ្ដែកសម្បូរទៅដោយហ្វូឡេត វីតាមីនB ដែលប្រឆាំងនឹង homocysteine និងអាមីណូអាស៊ីដ ដែលអាចធ្វើឲ្យមានដុំកំណកឈាមកើតឡើង។
៤. ពណ៌បៃតង
បន្លែពណ៌បៃតងដូចជាស្ពៃក្ដោប និងខាត់ណាខៀវ មានផ្ទុកសារធាតុពីរសំខាន់ គឺ isothiocyanates និងindoles ដែលអាចមានសារធាតុប្រឆាំងនឹងជំងឺមហារីក។ ចំពោះបន្លែស្លឹកបៃតងវិញ ក៏មានប្រយោជន៍ជួយបន្ថយហានិភ័យជំងឺបេះដូងឲ្យនៅទាបផងដែរ។ បន្លែបៃតងទាំងនេះ ក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាអាស៊ីដហ្វូលិក វីតាមីនK អាស៊ីដខ្លាញ់អូមេហ្គា៣ និងarotenoids។
៥. ពណ៌ស្វាយ
បន្លែ ផ្លែឈើ ពណ៌ស្វាយដូចជាប្លូបឺរី ប្លែកបឺរី ត្រប់វែង និងស្ពៃក្ដោបពណ៌ស្វាយ ជាដើម ក៏មានសារធាតុចិញ្ចឹមមិនចាញ់បន្លែ ផ្លែឈើពណ៌ផ្សេងដែរ។ បន្លែទាំងនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុប្រឆាំងការរលាក ដែលអាចមានប្រយោជន៍ក្នុងការបន្ថយហានិភ័យឲ្យនៅទាមក្នុងការកើតជំងឺមហារីក ជំងឺបេះដូង និងជួយបន្ថយការឈឺចាប់ដោយសារការរលាកសន្លាក់ផងដែរ។
[embed-health-tool-bmi]