មហារីកភ្នាសក្នុងស្បូន និងមហារីកមាត់ស្បូនសុទ្ធតែកើតនៅស្បូនរបស់ស្រ្តីដែលជាសរីរាង្គបន្តពូជ។ តើមហារីកទាំងពីរនេះខុសគ្នាបែបណា? ហើយមហារីកភ្នាសក្នុងស្បូនអាចព្យាបាលជាដែរឬទេ? គួរបង្ការបែបណា?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ស្រទាប់ស្បូនស្រ្តីមាន ៣ គឺស្រទាប់ក្នុង ស្រទាប់សាច់ស្បូន និងស្រទាប់ serosa ហើយមហារីកភ្នាសក្នុងស្បូនកើតឡើងនៅស្រទាប់ក្នុងរបស់ស្បូនដោយសារកោសិកានៅក្នុងស្រទាប់ក្នុងរបស់ស្បូនមានការបំរែបំរួលខុសធម្មតា ហើយបង្កើតបានជាមហារីក។
មហារីកភ្នាសក្នុងស្បូនអាចហៅម្យ៉ាងទៀតបានថាមហារីកស្បូន ឬតួស្បូន ព្រោះកើតឡើងនៅក្នុងស្រទាប់របស់ស្បូន ប៉ុន្តែចាប់ផ្តើមនៅស្រទាប់ក្នុង ហើយខុសពីមហារីកមាត់ស្បូនដោយមហារីកមាត់ស្បូនកើតតែនៅស្រទាប់កោសិកានៅលើមាត់ស្បូនប៉ុណ្ណោះ។
រោគសញ្ញារបស់មហារីកភ្នាសក្នុងស្បូនមានដូចជា៖
- ធ្លាក់ឈាមក្រោយវ័យអស់រដូវ
- ធ្លាក់ឈាមរដូវច្រើនខុសធម្មតា ឬមករដូវយូរថ្ងៃ (ចំពោះស្រ្តីក្នុងវ័យបន្តពូជ)
ពេលណាត្រូវទៅជួបពេទ្យ? បើស្រ្តីមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ស្រ្តីគួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យស្បូនឱ្យដឹងថា ស្រទាប់ក្នុងស្បូនមានបញ្ហាអី ជាការធ្លាក់ឈាមដោយសារការបំរែបំរួលអ័រម៉ូន ស្រទាប់ក្នុងស្បូនឡើងក្រាស់ ឬមានដុំសាច់ក្នុងស្បូន។
បន្ទាប់មក គ្រូពេទ្យនឹងធ្វើការច្រឹបយកដុំសាច់ហ្នឹងទៅពិនិត្យមើល។ បើដុំសាច់នោះជាកោសិកាបំរែបំរួលមិនធម្មតា នោះគ្រូពេទ្យនឹងធ្វើការព្យាបាល តែបើដុំសាច់នោះជាកោសិកាបំរែបំរួលធម្មតា គ្រូពេទ្យនឹងធ្វើការតាមដានបន្ត។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
តើមហារីកភ្នាសក្នុងស្បូនអាចព្យាបាលបានដែរឬទេ? ជាទូទៅបើសិនស្រ្តីធ្វើប្រទះឃើញបានទាន់ពេលវេលា គ្រូពេទ្យអាចព្យាបាលជាសះស្បើយដោយធ្វើការកោសសាច់មហារីកចេញ ឬធ្វើការកាត់ស្បូនចេញតែម្តង។
ប៉ុន្តែបើស្រ្តីបណ្តែតបណ្តោយឱ្យមហារីកភ្នាសក្នុងស្បូនរីករាលដាលចេញផុតពីតួស្បូនដល់សរីរាង្គជិតខាង នោះនឹងមានការពិបាកក្នុងការព្យាបាល។ បើព្យាបាលត្រូវប្រើវិធីវះកាត់ ចាក់គីមី ឬប្រើអ័រម៉ូនដែលត្រូវចំណាយថវិកាអស់ច្រើន ហើយមិនសង្ឃឹមថាព្យាបាលជាទេ។
[embed-health-tool-bmi]
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីកាត់បន្ថយហានិភ័យកើតមហារីកភ្នាសក្នុងស្បូន ស្រ្តីគួរ៖
- ហាត់ប្រាណឱ្យបានទៀងទាត់
- រក្សាទម្ងន់ឲ្យនៅកម្រិតសុខភាព
- តាមដានប្រវត្តិក្រុមគ្រួសារ (បើមានសមាជិកគ្រួសារកើតមហារីកភ្នាសក្នុងស្បូន ស្រ្តីគួរធ្វើតេស្តរកមហារីកភ្នាសក្នុងស្បូន)
- ចៀសវាងជក់បារី
- ធ្វើតេស្តតាមដានរកមហារីកភ្នាសក្នុងស្បូនឱ្យបានទៀងទាត់យ៉ាងយូរពីរឆ្នាំម្តង
មហារីកភ្នាសក្នុងស្បូនច្រើនកើតឡើងចំពោះស្រ្តីក្រោយវ័យអស់រដូវ តែស្រ្តីក្នុងវ័យបន្តពូជក៏អាចប្រឈមដែរ គ្រាន់តែប្រឈមតិច។
អត្ថបទគួរអាន៖
- ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
ចំណុចសំខាន់
- មហារីកភ្នាសក្នុងស្បូនកើតឡើងលើស្រទាប់ក្នុងរបស់ស្បូន តែមហារីកមាត់ស្បូនកើតតែនៅស្រទាប់កោសិកានៅលើមាត់ស្បូនប៉ុណ្ណោះ។
- មហារីកភ្នាសក្នុងស្បូនអាចព្យាបាលបានជាសះស្បើយលុះត្រាតែកោសិកាមហារីកមិនទាន់រាលដាលចេញពីក្នុងក្បូនចូលសរីរាង្គជិតខាង។