និយមន័យ
១- អ្វីទៅជាមហារីកបំពង់អាហារ?
គឺពេលបំពង់អាហារ មានសណ្ឋានដូចទុយោ ភ្ជាប់ពីបំពង់ក ទៅក្រពះមាន កើតកោសិកាមហារីកលូតលាស់ក្នុងនោះ ហើយអាចរាលដាលទៅសរីរាង្គផ្សេងៗទៀតផង។ មហារីកប្រភេទនេះភាគច្រើនកើតមានលើបុរស វ័យចាស់ជរា សម្បូរកើតមាននៅទ្វីប អាហ្វ្រិក និងអាស៊ី ច្រើនជាងគេ។ ទោះយ៉ាងណា ក៏នៅតែមានវិធីអាចការពារបានដែរ។
២- កើតញឺកញាប់ដែរទេ?
មហារីកប្រភេទនេះអាចកើតឡើងលើគ្រប់ជាតិសាសន៍ទាំងអស់ជុំវិញពិភពលោក ជាពិសេសពលរដ្ឋក្នុងទ្វីបអាស៊ី និងអាហ្រ្វិក។ ភាគច្រើនកើតលើបរុស ពិសេសបរុសដែលឈានដូចវ័យកាន់តែចាស់។ យ៉ាងណា យើងនៅតែអាចកាត់បន្ថយកត្តាប្រឈមបាន គប្បីត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
នៅពេលកោសិកាបានវិវត្តខ្លួនជាមហារីក យើងនឹងជួបប្រទះរោគសញ្ញាមួយចំនួនដូចជា៖
– ក្អួត
– ឈឺទ្រូង
– អស់កម្លាំង
– ស្រកទម្ងន់
– ក្រហាយដើមទ្រូង
– ឧស្សាហ៍ស្លាក់អាហារ
– ពិបាករំលាយអាហារ
– ច្រាលអាហារឡើងមកលើវិញ
– ពិបាកលេបអាហារ និងឈឺចាប់ពេលលេប។
៤- ពេលណាគួរទៅជួបពេទ្យ?
បើកោសិកាបំពង់អាហារមានការប្រែប្រួល យើងងាយនឹងកើតមហារីកបំពង់អាហារជាងអ្នកដទៃ ដូចនេះគួរប្រុងប្រយ័ត្ន បើមានរោគសញ្ញាសង្ស័យ។ ដោយសារពិបាកកំណត់រោគវិនិច្ឆ័យលើគ្នាយើងមានហានិភ័យខ្ពស់ និងគ្នាយើងមិនអាចដាក់សុងថតតាមបំពង់អាហារ ត្រូវពិគ្រោះពីគុណសម្បត្តិ និងគុណវិបត្តិពាក់ព័ន្ធការវិភាគរកជំងឺមហារីកនេះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
នៅមិនទាន់មានការកំណត់ច្បាស់នៅឡើយ ប៉ុន្តែសង្កេតឃើញថា DNA កោសិកាភ្នាសបំពង់អាហារមានការប្រែប្រួល កើនចំនួនខុសធម្មតា ជាកត្តាបង្កឲ្យមានមហារីក។ មិនត្រឹមតែប៉ុណ្ណោះ អាចរាលដាលទៅសរីរាង្គដទៃទៀត។
មហារីកប្រភេទនេះចែកចេញជា ៣ ប្រភេទ៖
– មហារីកកោសិកាមានរំញ័ររោម ឬអេពីតេល្យ៉ាល (Squamous Cell Carcinoma)៖ ចាប់ផ្ដើមកើតចេញពីកោសិកាសំប៉ែត និងស្ដើងរបស់ភ្នាស ជាទូទៅគេឃើញមាននៅផ្នែកកខាងលើ និងផ្នែកកណ្ដាលនៃបំពង់អាហារ។
– មហារីកកោសិកាក្រពេញ (Adenocarcinoma)៖ កើតលើកោសិកាក្រពេញ មាននាទីបញ្ចេញរស និងរំអិល ភាគច្រើនស្ថិតនៅចុងបំពង់អាហារ។
– ប្រភេទកម្រផ្សេងទៀត ដូចជា Choriocarcinoma, lymphoma, melanoma, sarcoma, និងមហារីកកោសិកាទំហំតូចជាដើម។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើនបង្កឲ្យយើងកើតជំងឺមហារីកបំពង់អាហារ ប៉ុន្តែកត្តាប្រឈមខ្ពស់កើតជំងឺនេះមាន៖
– ផឹកស្រាជាប្រចាំ
– ជក់បារី និងចុកថ្នាំ
– បម្រែបម្រួលកោសិកាបំពង់អាហារ (Barrett’s esophagus) ប៉ះពាល់ផ្នែកខាងក្រោមនៃបំពង់អាហារ ភាគច្រើនបង្កមកពីជំងឺច្រាលអាស៊ីពីក្រពះ។
– ជំងឺច្រាលអាស៊ីដក្រពះ៖ បូករួម និងអាស៊ីដក្រពះ មានលាយឡំជាមួយចំណី ងាយកកើតទៅជាមហារីកបំពង់អាហារប្រភេទកោសិកាក្រពេញ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យរកមើលរោគសញ្ញា ដើម្បីកំណត់រោគវិនិច្ឆ័យតាមវិធីដូចជា៖
– ច្រឹបយកសាច់ទៅពិនិត្យ រកមើលកោសិកាមហារីក។
– ថតកាំរស្មីវិទ្យុសកម្មប្រអប់សួត ដោយផឹកសារធាតុចាប់ពណ៌ រកមើលភាពមិនប្រក្រតីណាមួយ។
– សុងថតបំពង់អាហារ រកមើលផ្នែកណាមិនប្រក្រតី ឬការឡើងដុំក្នុងបំពង់អាហារ ពេលខ្លះអាចធ្វើអេកូសាស្ត្រជំនួយផងដែរ។
– ថតស៊ីធី (CT) ឬផេតស្កេន (PET) ចោះប្រអប់ទ្រូង ចោះពោះ ដើម្បីទទួលបានរូបភាពច្បាស់ អាចកំណត់ភាពមិនប្រក្រតីរបស់សរីរាង្គ និងអាចឲ្យដឹងពីដំណាក់កាលមហារីក ការរីករាលដាលថែមទៀតផង។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលមហារីកប្រភេទនេះ គឺអាស្រ័យលើដំណាក់កាល និងប្រភេទមហារីក ហើយគ្រូពេទ្យ នឹងសម្រេចរើសយកវិធីព្យាបាលណាមួយដូចខាងក្រោយ៖
– ព្យាបាលតាមពន្លឺកាំរស្មី ឌីណាមិច
– វះកាត់ចេញផ្នែកខ្លះនៃបំពង់អាហារ
– ព្យាបាលតាមរយៈដុតដោយផ្ទាល់លើកោសិកាមហារីក
– ព្យាបាលដោយវិទ្យុសកម្ម ក្នុងបំណងបន្ថយការរាលដាលនៃមហារីក ជាទូទៅធ្វើក្រោយការវះកាត់
– ព្យាបាលដោយគីមី ដោយប្រើថ្នាំគ្រាប់ ឬចាក់តាមសរសៃ ដើម្បីទៅសម្លាប់កោសិកាមហារីកតែម្ដង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– ជក់បារី ឬចុកថ្នាំជក់
– ហាត់ប្រាណជាប្រចាំ ដោយចាប់ផ្ដើមបន្តិចម្តងៗ
– ញ៉ាំអាហារមានជីវជាតិ ដូចជា បន្លែ ផ្លែឈើ ព្រមទាំងវីតាមីនធម្មជាតិ ចៀសវាងថ្នាំបំប៉ន អាចមានរងផលប៉ះពាល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]