ការពិសោធន៍ផ្នែកវេជ្ជសាស្ដ្រទ្រង់ទ្រាយតូចមួយរបស់អាមេរិកលើវិធីព្យាបាលជំងឺមហារីក បានបង្ហាញលទ្ធផលថាអាចព្យាបាលជំងឺនេះបានជាសះស្បើយ លើអ្នកជំងឺមហារីកពោះវៀនចំនួន១៨នាក់ ដោយប្រើរយៈពេល៦ខែ។ ការពិសោធន៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលមហារីក Memorial Sloan Kettering ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក បានសម្រេចលទ្ធផលត្រួតពិនិត្យចុងក្រោយកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។ ថ្វីដ្បិតតែនេះជាលទ្ធផលនៃការពិសោធន៍ទ្រង់ទ្រាយតូចមែន ប៉ុន្ដែគឺជាក្ដីសង្ឃឹមយ៉ាងធំសម្រាប់មនុស្សទូទាំងពិភពលោកដែលរស់នៅជាមួយនឹងជំងឺមហារីក។
មានករណីស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោក ជិត១០លាននាក់ក្នុងឆ្នាំ២០២០ ក្នុងនោះមានអ្នកស្លាប់ដោយជំងឺមហារីកសុដន់ មហារីកព្រោះវៀន មហារីកសួត និង ក្រពេញប្រូស្ដាតជាដើម នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។
គួរអាន៖
- ស្រីៗពពោះ បើនៅជិតអ្នកជក់បារី គ្រោះថ្នាក់ធំខ្លាំងដល់គភ៌
- កូនក្នុងពោះទៅជាយ៉ាងណា បើម៉ាក់ៗជក់ ឬនៅជិតអ្នកជក់បារី?
- ជក់បារីអាចនាំឲ្យកើតជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ
- ឈប់លេសទៀត នេះជាវិធីសាស្ត្រងាយៗ ដើម្បីផ្តាច់បារី
- ជក់បារីអេឡិចត្រូនិក អាចធ្វើឲ្យស្លាប់លឿនជាងជក់បារីធម្មតា
- អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
យោងតាមការចុះផ្សាយរបស់ភ្នាក់ងាព័ត៌មាន New York Times បានបង្ហាញថា ថ្នាំចាក់ Dostarlimab ស្ថិតក្នុងការពិសោធន៍ពិតជាអាចព្យាបាល អ្នកជំងឺទាំង១៨នាក់បានជាសះស្បើយពិតមែន។ ក្រុមគ្រូពេទ្យបានប្រើថ្នាំចាក់ Dostarlimab រាល់៣សប្ដាហ៍ម្ដងសម្រាប់រយៈពេល៦ខែ និងក្រោយ ៦ខែបន្ទាប់ វេជ្ជបណ្ឌិតក៏បានរកឃើញថា ដុំសាច់មហារីកក្នុងខ្លួនអ្នកជំងឺក៏បានរលាយបាត់អស់រលីង។ ក្នុងរយៈពេលតាមដាន ៦ខែចុងក្រោយ អាការៈពួកគេ មិនបង្ហាញរោគសញ្ញាវិវត្ដដំណាក់កាលធ្ងន់ធ្ងរនោះទេ ហើយក៏មិនបង្កឆ្លងទៅកាន់សរីរាង្គផ្សេងទៀតដែរ។
អ្នកជំនាញក្នុងមន្ទីរពិសោធន៍បានអះអាងថា ថ្នាំចាក់ Dostarlimab ត្រូវបានប្រើប្រាស់ជាមួយនឹងអង្គម៉ូលេគុលជាច្រើនប្រភេទរួមបញ្ចូលគ្នាបង្កើតឡើងដោយមន្ទីរពិសោធន៍ ដើរតួយ៉ាងសំខាន់ជាអង់ទីគ័រការពាររាងកាយជំនួស។ តាមការសម្រេចដោយផ្អែកលើការត្រួតពិនិត្យមិនឃើញមានបង្ហាញសញ្ញាមហារីកនោះទេ។ គូសបញ្ជាក់ថា ថ្នាំចាក់ Dostarlimab ពិតជាមានសក្ដានុពលព្យាបាលមហារីកនេះបានជាសះស្បើយ ពិតប្រាកដមែន។ វេជ្ជបណ្ឌិត Luis A. Diaz Jr អ្នកនិពន្ធអត្ថបទបោះពុម្ពផ្សាយលលើគេហទំព័រសុខភាព New England Journal of Medicine បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលរឿងនេះបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តនៃជំងឺមហារីក។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
បន្ទាប់ពីលទ្ធផលបង្ហាញដោយការត្រួតពិនិត្យ ដោយម៉ាស៊ីនស្កេន MRI ពុំឃើញមានរោគសញ្ញាជំងឺ និងដុំសាច់មហារីកធ្លាប់កើតមានកន្លងមក ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ខណៈមកទល់ពេលនេះមិនមាន អ្នកជំងឺណាមួយ ទទួលការព្យាបាលជំងឺមហារីកផ្សេងៗដូចជាការចាក់សារធាតុគីមី ការបាញ់កាំរស្មី និង ការវះកាត់ ហើយក៏មិនមានការកើតឡើងវិញនោះដែរក្នុងកំលុងពេលតាមដាន៦ខែចុងក្រោយនេះ។ សម្រាប់ថ្លៃព្យាបាលក្នុងដំណាក់កាលពិសោធន៍នេះចំណាយអស់ប្រហែលជាមួយម៉ឺនដុល្លារអាមេរិក។
[embed-health-tool-bmi]