ស្រីៗមានរឿងពិបាកមិនចេះចប់ ពិសេសបញ្ហាសុខភាព ព្រោះរាងកាយមិនរឹងមាំដូចប្រុសៗទេ ត្រូវប្រយ័ត្នសុខភាពឲ្យច្រើន។ សម្រាប់ប្តី ឬកូនៗ បើអាចគួរជួយមើល និងណែនាំម៉ាក់ៗផង។ បើគ្នាយើង ឬម៉ាក់អ៊ំយើង ទើបព្យាបាលមហារីកមាត់ស្បូន ត្រូវធ្វើតាមវេជ្ជបញ្ជា និងការណែនាំរបស់វេជ្ជបណ្ឌិត ពិសេសត្រូវដឹងអ្វីគួរធ្វើ និងមិនគួរធ្វើ?
១- ក្រោយព្យាបាលមហារីកមាត់ស្បូន
បើកចិត្តរៀនរស់ដោយសប្បាយរីករាយ។ ត្រូវដឹងថា ស្រីៗជាច្រើនកើតមហារីក មិនអាចព្យាបាលជាដាច់ទេ ត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ដូចជា ព្យាបាលដោយប្រើថ្នាំគីមី កាំរស្មី ឬវិធីផ្សេងៗ។ រស់នៅជាមួយមហារីក ពិតជាពិបាកខ្លាំង អ៊ីចឹងចាំបាច់ទៅពិគ្រោះជាមួយពេទ្យ។
២- តាមដានឲ្យជាប់លាប់
ក្រោយព្យាបាលចប់ គួរសួរពេទ្យពីរបៀបតាមដាន និងថែទាំ។ ចាំបាច់ត្រូវណាត់ជួបពេទ្យ ព្រោះវាជាឱកាសសួរនាំ ពិនិត្យ តាមដានសុខភាព ក៏ដូចជាពិនិត្យអាងត្រគាកឲ្យបានទៀងទាត់។ ពេទ្យភាគច្រើនតែងឲ្យគ្នាយើង ឬម៉ាក់អ៊ំ ធ្វើតេស្ត Pap ក្រោយព្យាបាលឲ្យបានទៀងទាត់ ទោះជាសះក៏ដោយ (ច្រឹបសាច់ទៅវិភាគ កាត់ស្បូន កាត់មាត់ស្បូន ឬប្រើកាំរស្មី)។
ពេទ្យធ្វើ Pap Test យកកោសិកាមាត់ស្បូន តែបើគ្មានមាត់ស្បូន ពេទ្យនឹងច្រឹបយកសាច់ពីផ្នែកខាងលើទ្វារមាសមកពិនិត្យវិញ។ តេស្ដ Pap ប្រើកាំរស្មី ឬរូបភាពវេជ្ជសាស្រ្តផ្សេងៗ អាចបញ្ជាក់ពីរោគសញ្ញាមហារីក និងប្រសិទ្ធភាពយូរអង្វែងក្រោយព្យាបាល។
ព្យាបាលមហារីកទាំងអស់តែងមានប្រតិកម្មមិនល្អ អាចបាត់ទៅវិញលឿនក្នុង ២-៣ សប្តាហ៍ ឬដល់រាប់ខែ រាប់ឆ្នាំ។ ត្រូវប្រាប់រាល់បញ្ហា និងរោគសញ្ញាទៅពេទ្យ ឬសួរនាំពីអ្វីយើងកំពុងបារម្ភ។
រាល់ការធ្វើតេស្តជាតម្រុយសម្រាប់ពេទ្យ ដឹងពីរោគសញ្ញាករណីមហារីកកកើតវិញ។ ស្រីៗធ្លាប់មានមហារីកមាត់ស្បូន ប្រឈមមុខខ្ពស់ កើតមហារីកទ្វារមាស ឬមហារីកបង្កដោយមេរោគ HPV។ ករណីកម្រ អាចមានមហារីកបង្កមកពីការព្យាបាលតែម្តង។
៣- ជួបពេទ្យផ្សេងទៀត
ក្រោយដឹងថាមានមហារីក ឬបានព្យាបាលហើយ អ្វីត្រូវធ្វើ គឺជួបពេទ្យថ្មី ដែលមិនធ្លាប់ដឹងពីប្រវិត្តជំងឺយើង។ យើងអាចប្រាប់ពេទ្យឲ្យដឹងពីស្ថានភាពជំងឺ និងការព្យាបាលលម្អិត ហើយឯកសារព័ត៌មានចាំបាច់ត្រូវយកទៅជាមួយផង ពេលទៅជួបពេទ្យដូចជា៖
– របាយការណ៍ដំណើរការវះកាត់
– របាយការណ៍ជំងឺទាក់ទងការច្រឹបសាច់ ឬការវះកាត់
– របាយការណ៍សង្ខេបដោយវេជ្ជបណ្ឌិត មុនអនុញ្ញាតចេញពីពេទ្យ
– បញ្ជីថ្នាំ កម្រិតថ្នាំ និងពេលវេលាញុំាថ្នាំ ពេលព្យាបាលដោយប្រើគីមី
– រូបភាពកាំរស្មី និងរូបភាពវេជ្ជសាស្រ្ដផ្សេងៗទៀត (អាចទុកនៅក្នុង DVD)។
បើធ្លាប់មានមហារីក យើងនឹងបារម្ភថាអាចរើឡើងវិញ អ៊ីចឹងគួរពិគ្រោះជាមួយពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]