ការចាក់វ៉ាក់សាំងអាចការពារខ្លួនយើង និងសមាជិកក្នុងគ្រួសារពីជំងឺផ្សេងៗ។ អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានលើកឡើងពាក្យស្លោក «ការពារប្រសើរជាងព្យាបាល» ដូចនេះគួរតែជ្រើសចាក់វ៉ាក់សាំង ៣ ប្រភេទ ដើម្បីការពារពីជំងឺធំៗទាំងនោះ៖
១- វ៉ាក់សាំងការពារជំងឺផ្ដាសាយ
វ៉ាក់សាំងប្រភេទនេះមិនថាក្មេងចាស់ ប្រុសស្រី ពិសេសស្ត្រីពពោះគួរតែចាក់ ព្រោះអាចការពារខ្លួនពីជំងឺផ្ដាសាយធំបាន ហើយអ្នកពពោះអាចការពារទាំងកូនក្នុងផ្ទៃថែមទៀតផង។
២- វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទB
ទារកទើបកើតនឹងទទួលបានវ៉ាក់សាំងប្រភេទនេះ។ សម្រាប់មនុស្សធំ ត្រូវជ្រើសរើសយកការចាក់ថ្នាំបង្ការ ដើម្បីបញ្ឈប់ការចម្លងជំងឺរលាកថ្លើមប្រភេទ B វាមានសុវត្ថិភាព និងការពារយើងបានជាង ៩៥ ភាគរយដោយសារពេលចាក់វានិងបង្កើតអង់ទីក័រ។ យើងអាចចាក់ ២ ឬ ៣ ដងក្នុងរយៈពេល ៦ ខែ អាស្រ័យទៅលើអាយុរបស់យើង។
៣- វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន
សម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ៩ ឆ្នាំ ឡើងទៅគឺអាចនាំទៅចាក់វ៉ាក់សាំងប្រភេទនេះបាន ដើម្បីការពារមិនឲ្យកើតជំងឺមហារីកមាត់ស្បូន។ ក្មេងស្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទប្រសិទ្ធិភាពថ្នាំសឹងតែ ១០០ ភាគរយ ហើយវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងជំងឺសិរមាន់អាចចាក់បានទាំងក្មេងប្រុស ព្រោះដើម្បីការពារការចម្លងពីបុរសទៅស្រ្តី។
អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]