backup og meta

ព្យាបាល​មហារីក​សុដន់ ​ប៉ះពាល់​លទ្ធភាពយកបេប៊ីអត់?

ព្យាបាល​មហារីក​សុដន់ ​ប៉ះពាល់​លទ្ធភាពយកបេប៊ីអត់?

ដូច “Hello គ្រូពេទ្យ” និយាយចឹងថា ស្រីៗអាយុកាន់តែច្រើន កាន់តែប្រឈមជំងឺកាចសាហាវ ពិសេសមហារីកសុដន់។ គ្នាយើងធ្លាប់កើត ឬកំពុងកើត​ជំងឺ​កាច​សាហាវ​នេះ ច្បាស់ជា​ចង់ដឹងខ្លាំងហើយថា ក្រោយព្យាបាល អាចប៉ះពាល់លទ្ធភាព​បង្កកំណើតដែរអត់? អត្ថបទនេះ នឹងស្រាយចម្ងល់គ្នាយើង។

បច្ចុប្បន្ននេះ នៅមិនទាន់មានការសិក្សាណាអះអាងថា មហារីកសុដន់ ប៉ះពាល់រឿងចង់បានបេប៊ីនៅឡើយ ហើយមិនមែនមហារីកសុដន់ទាំងអស់ ធ្វើឲ្យយកអូនៗមិនបានទេ គ្រាន់តែអាស្រ័យលើកត្តាមួយចំនួន៖

១- វិធីព្យាបាល

គ្នាយើងមានជំងឺមហារីក ព្យាបាលដោយការវះកាត់ និងកាំរស្មី ពុំមានផលប៉ះពាល់ដល់ការបង្កកំណើតទេ តែបើព្យាបាលដោយគីមី អាចប្រឈមខ្ពស់។

២- ប្រភេទនិងដំណាក់កាលមហារីក

ពេលស្ថានភាពជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ចៀសមិនផុត ប្រើសារធាតុគីមី ដើម្បីព្យាបាល។ ប្រភេទមហារីកសុដន់មួយចំនួន មិនមានរំញោចជាមួយការព្យាបាលដោយអ័រម៉ូនទេ។ ការព្យាបាលដោយគីមី បង្កហានិភ័យខូចក្រពេញអូវែ (កន្លែងបញ្ចេញមេជីវិតញីដើម្បីបង្កកំណើត) អាចបណ្តាលឲ្យអត់កូន។

៣- អាយុ

គ្នាយើងមានអាយុចាប់ពី ៣០ ឆ្នាំឡើង ងាយប្រឈមករណីអត់កូន ហើយការព្យាបាលដោយគីមីលើស្រីៗអាយុ ៤០ ឆ្នាំឡើង នាំឲ្យឆាប់អស់រដូវ ធ្វើឲ្យមិនអាចមានកូនបាន។

៤- វិធីការពារ

ការព្យាបាលមហារីកសុដន់ដោយគីមី អាចឲ្យស្រីៗគ្នាយើងអត់កូនមែន ប៉ុន្តែពេទ្យមានវិធីបង្ការបញ្ហានេះ មុនពេលព្យាបាល។ វិធីល្អបំផុត គឺយកអូវុល (មេ​ជីវិត​មនុស្សស្រី) ទៅបង្កកទុក សម្រាប់ធ្វើការបង្កកំណើតក្រៅខ្លួន (Vitro Fertilization) ប៉ុន្តែវិធីនេះមានតម្លៃខ្ពស់។

៥- ជំងឺរើឡើងវិញ និងផលប៉ះពាល់លើបេប៊ី

ករណីមហារីក​លាប់ឡើងវិញ ភាគច្រើនស្ថិតក្នុងចន្លោះពេល ២ឆ្នាំ ក្រោយព្យាបាល មិនគួរមានផ្ទៃពោះពេលនោះទេ។ ច្បាស់​ណាស់ អ្វី​គ្នាយើងព្រួយបារម្ភខ្លាំង គឺករណីចម្លងជំងឺមហារីកទៅអូនៗ។ ប៉ុន្តែ​ករណីចម្លងទៅអូនៗក្នុងផ្ទៃមានត្រឹម ៥ ភាគរយប៉ុណ្ណោះ ហើយអាចពាក់ព័ន្ធនឹងកត្តាហ្សែន។

ក្នុងលក្ខខណ្ឌណាក៏ដោយ គួរប្រឹក្សាជាមួយពេទ្យឲ្យបានត្រឹមត្រូវទាំងការព្យាបាល និងផែនការយកកូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

WebMD, How breast cancer affect fertility, http://www.webmd.com/breast-cancer/features/how-breast-cancer-affects-fertility#1.

The American Cancer Society medical and editorial content team, Pregnancy after breast cancer. Accessed June 1, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម