ជំងឺខ្លះកើតដោយសារការញ៉ាំ មិនតម មិនរើស។ បើតមខ្លាញ់បាន ក្រៅពីឡើងគីឡូ នៅអាចកាត់បន្ថយ អត្រាកើតមហារីក យ៉ាងមានប្រសិទ្ធភាព។ អ្វីគួរធ្វើ គួរបន្ថែមការយកចិត្តទុកដាក់ ហើយចេះខ្លាច ជំងឺសាហាវៗ ដែលអាចកើត និងពិបាកព្យាបាល ឬអស់លុយច្រើន។ ខ្លាញ់ជាកត្តាប្រឈមមួយនៃមហារីកសុដន់ ដូចនេះគ្រប់គ្រងរបបអាហារដែលញ៉ាំប្រចាំថ្ងៃអាចជួយបាន ជាពិសេសស្រីៗ។
ខ្លាញ់អាចឲ្យកើតមហារីកសុដន់បាន
ស្រ្តីដែលចូលចិត្តញ៉ាំខ្លាញ់ភាគច្រើនកើតមហារីកសុដន់។ ខ្លាញ់នៅក្នុងអាហារជាទូទៅមាន ៣ ប្រភេទ៖
– Monounsaturated fats៖ មានក្នុងគ្រាប់ធញ្ញជាតិ ឬប្រេងអូលីវ
– Saturated fats (ខ្លាញ់ឆ្អែត)៖ ខ្លាញ់ប្រភេទនេះច្រើនមាននៅក្នុងសាច់ ទឹកដោះគោ ប្រេងដូង ឬប្រេងត្នោត និងអាហារកំប៉ុង
– Polyunsaturated fats៖ មានក្នុងគ្រឿងសមុទ្រ និងប្រេងពោត លើសពីនេះទៀតខ្លាញ់ ក៏អាចបង្កបញ្ហាសុខភាពមួយចំនួន ដូចជា បញ្ហាបេះដូង ឬឡើងគីឡូលើសជាដើម។
២– កម្ចាត់ខ្លាញ់អាក្រក់ដោយវិធីណា?
– ញ៉ាំទឹកឲ្យបានច្រើន៖ គួរផឹកទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ។ អាចជួយផ្តល់សំណើមក្នុងរាងកាយ យកល្អ ផឹកទឹកក្តៅឧណ្ហៗ ហើយកុំផឹកទឹកត្រជាក់ ពេលមេឃត្រជាក់។
– ប្រើផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប៖ ជាតិកាល់ស្យូមក្នុងផលិតផលទឹកដោះគោ អាចជួយរំលាយខ្លាញ់បាន។ គួរសាកអាហារមួយចំនួនសម្បូរជាតិកាល់ស្យូម ដូចជា ត្រីសាឌីន (Sardines) បន្លែស្លឹកបែតង និងសណ្តែក ជាដើម។
– កុំភ្លេចញ៉ាំអាហារពេលព្រឹក៖ អត់ញ៉ាំអាហារពេលព្រឹកដើម្បីស្រកគីឡូ គឺខុសហើយ ព្រោះគ្នាយើងច្បាស់ជាត្រូវញ៉ាំអាហារពេលល្ងាចច្រើនលើសដើម។ ដូចនេះ ខ្លាញ់បានមកពីអាហារនឹងបម្លែងទៅជាខ្លាញ់ធ្វើឲ្យធាត់។
– ញ៉ាំអាហារឲ្យបានច្រើនពេល៖ ញ៉ាំអាហារ ៥–៦ ដង អាចជួយរាងកាយដុតកាឡូរី និងជាតិខ្លាញ់បានល្អ ជាងញ៉ាំ ៣ ពេលក្នុងមួយថ្ងៃ។ យកអាហារសម្រន់ ដូចជា ផ្លែឈើ ឬយ៉ាអួរ (ទឹកដោះគោជូរ) តាមខ្លួន។
– ផឹកតែបៃតង ឬតែខ្មៅ៖ តែបៃតង និងតែខ្មៅ មានជាតិកាហ្វេអ៊ីន អាចជួយរាងកាយដុតកាឡូរី។ ជាតិកាហ្វេអ៊ីននេះ ផ្តល់ថាមពលដល់យើង នាំឲ្យយើងធ្វើសកម្មភាពបញ្ចេញកម្លាំងច្រើនជាងធម្មតា។
– ហាត់ប្រាណ៖ អាចជួយរំលាយខ្លាញ់បាន។ គួរហាត់ងាយៗ ដូចជា ហែលទឹក ជិះកង់ ដើរ ជាដើម។ កុំភ្លេចផឹកទឹកឲ្យបានគ្រប់គ្រាន់ពេលហាត់ប្រាណ។
ការញ៉ាំអាហារល្អចំពោះសុខភាព និងធ្វើលំហាត់ប្រាណបានទៀងទាត់ អាចជួយបង្ការជំងឺមហារីកបាន។
[embed-health-tool-bmi]