សម័យកាលនេះទៅហើយ ការដើរលេង ទៅលំហែកាយ ទៅរីសត ទៅទីកន្លែងធម្មជាតិ ពិតជារឿងពេញនិយម សម្រាប់មនុស្សគ្រប់វ័យ តែទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្រ្តនៅអង់គ្លេស ក៏បានណែនាំឲ្យ អ្នកទាំងអស់គ្នា គួរគប្បីយកចិត្តទុកដាក់លើ សុខភាពស្បែកជាពិសេស ព្រោះវានឹងអាចជួបហានិភ័យមហារីក បើមិនប្រយ័ត្ន។
ការលើកឡើងបែបនេះ របស់អ្នកវិទ្យាសាស្រ្ត បន្ទាប់ពីលទ្ធផលតាមដាន ពីវិទ្យាស្ថានស្រាវជ្រាវមហារីក នៃចក្រភពអង់គ្លេស បានរកឃើញថា កំណើន នៃអត្រាមហារីកស្បែក កើនឡើង គួរឲ្យកត់សម្គាល់ ពិសេសប្រភេទករណីមហារីកស្បែក Melanoma ជាមហារីកបង្កឲ្យស្បែកជាំដុំៗ ឬខ្មៅខ្លាំង (ងាប់កោសិការស្បែក) ។
ហើយ ករណីនេះ ចេះតែកើនឡើង ពី១ឆ្នាំទៅ១ឆ្នាំ រាប់ចាប់ពីខ្ទង់ទសវត្សឆ្នាំ ១៩៩០ មក អត្រាមហារីកស្បែកប្រភេទនេះ មិនដែលធ្លាក់ចុះនោះឡើយ។ ដោយឃើញ មូលហេតុបែបនេះ អ្នកជំនាញនៅអង់គ្លេស បានអំពាវនាវ ឲ្យអ្នកគ្រប់គ្នា យកចិត្តទុកដាក់ថែស្បែក នៅពេលកំពុងវិសម្សកាលដើរលេង។
បើតាមអ្នកជំនាញ មហារីកស្បែកប្រភេទ Melanoma វាបង្កឡើងដោយ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ ប្រភេទ UV និង UVB ដែលផ្តល់ទុក្ខទោសដល់ស្បែក។ ហើយដើម្បីបង្ការពី ហានិភ័យជំងឺនេះ គេត្រូវប្រើការពារស្បែក ដោយប្រើឡេការពារកម្តៅថ្ងៃ និងកាំរស្មីព្រះអាទិត្យ (Sunscreen) ហើយគប្បីជ្រើសរើសឡេ ដែលមានសមស្របទៅនឹងស្បែក តាមការណែនាំ របស់គ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិចក៏មានវិធីជួយបាន
- វ៉ាក់សាំងថ្មី បង្កើនប្រព័ន្ធការពារ ទៅបំផ្លាញដុំកោសិកាមហារីករឹងៗ
[embed-health-tool-bmi]