គ្នាយើងមួយចំនួនអាចយល់ច្រឡំ លើរោគសញ្ញាដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ ព្រោះថាបញ្ហាទាំងពីរអាចមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែរ។ ដោយសារតែរោគសញ្ញាប្រហាក់ប្រហែលគ្នានេះហើយ ទើបធ្វើឲ្យមានការយល់ច្រឡំ។ ខាងក្រោមនេះ គឺជាការប្រៀបធៀប និងបែងចែកឲ្យដាច់រវាងជំងឺទាំងពីរនេះ។
ដុះសាច់ច្រមុះ
ដុំសាច់ក្នុងប្រមុះ មានសភាពទន់ មិនឈឺចាប់ មិនបង្កជាជំងឺមហារីក ហើយវាដុះជាប់នៅនឹងជញ្ជាំងនៃប្រហោងច្រមុះ ឬប្រហោងឆ្អឹងច្រមុះស៊ីនុស។ ដុំសាច់ច្រមុះ តោងជាប់នៅជញ្ជាំងប្រហោងច្រមុះ មានសណ្ឋានដូចជាទពាំងបានជូរអ៊ីចឹងដែរ។ ដុំសាច់ច្រមុះអាចបង្កឲ្យមានការរលាករ៉ាំរ៉ៃ និងអាចមានបង្កឲ្យកើតហឺត ធ្វើឲ្យងាយឆ្លងរោគ អាលែកហ្សី ប្រតិកម្មនឹងថ្នាំ ឬមានជំងឺប្រព័ន្ធភាពស៊ាំជាក់លាក់ណាមួយផង។
ដុំសាច់ច្រមុះតូចមិនបង្កឲ្យមានជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែបើដុំសាច់ធំ ឬច្រើនអាចបិទប្រហោងច្រមុះ ឬធ្វើឲ្យពិបាកដកដងហើម បាត់បង់ក្លិន និងអាចឆ្លងរោគញឹកញាប់។
អាលែកហ្ស៊ីច្រមុះ
អាលែកហ្ស៊ីច្រមុះ គឺជាការរលាកក្នុងច្រមុះបង្កឡើងដោយសារធាតុបង្កអាលែកហ្ស៊ី ដែលគេហៅថា អាលែកហ្សែន មានដូចជាលម្អង ធូលី ឬរោមសត្វជាដើម។ អាលែកហ្ស៊ីនេះ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងមានប្រតិកម្ម និងចាត់ទុកសារធាតុខាងក្រៅទាំងនោះដែលចូលក្នុងខ្លួនថាជាធាតុបង្កគ្រោះថ្នាក់។ ជាលទ្ធផល កោសិកានឹងបញ្ចេញសារធាតុគីមីជាច្រើន ជាហេតុនាំ ឲ្យស្រទាប់ច្រមុះខាងក្នុងឡើងហើម និងផលិតស្លេស្មមកច្រើនដែរ។
ដោយសារដែលជំងឺទាំងពីរនេះមានរោគសញ្ញាតាមរយៈផ្លូវដង្ហើមដូចគ្នា ខាងក្រោមនេះជាជាការញែករោគសញ្ញារបស់ជំងឺនីមួយៗ៖
រោគសញ្ញាដុះសាច់ច្រមុះ
រោគសញ្ញាទូទៅ និងរោគសញ្ញានៃជំងឺរលាកភ្នាសច្រមុះរ៉ាំរ៉ៃ ឬជាសាច់ដុះក្នុងច្រមុះរួមមាន៖
- ច្រមុះមានហៀរសម្បោរ
- តឹងច្រមុះជាប្រចាំ
- ការថយចុះ ឬបាត់បង់ក្លិន
- បាត់បង់អារម្មណ៍នៃរសជាតិ
- ឈឺក្បាលឈឺលើមុខ
- ឈឺចាប់នៅត្រង់ធ្មេញផ្នែកខាងលើ
- ស្ពឹកមុខ និងថ្ងាស
- ស្រមុក
- ហូរឈាមច្រមុះញឹកញាប់
រោគសញ្ញានៃជំងឺរលាកច្រមុះអាឡែរហ្ស៊ី
រោគសញ្ញាទូទៅនៃជំងឺអាលែកហ្ស៊ីច្រមុះរួមមាន៖
- កណ្តាស់
- ហៀរសម្បោរ
- ច្រមុះតឹង
- រមាស់ច្រមុះ
- ក្អក
- ឈឺបំពង់ក ឬរលាកបំពង់ក
- រមាស់ភ្នែក
- ហៀរទឹកភ្នែក
- រង្វង់ខ្មៅនៅក្រោមភ្នែក
- ឈឺក្បាលញឹកញាប់
- រោគសញ្ញាប្រភេទជំងឺស្បែកដូចជាស្បែកស្ងួត រមាស់ខ្លាំងដែលអាចឡើងជាពងបែក
- កន្ទួលក្រហម
- ច្រើនអស់កម្លាំង
ពេលណាត្រូវទៅជួបគ្រូពេទ្យ
គ្នាយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ បើសិនជារោគសញ្ញាទាក់ទងនឹងដុះសាច់ច្រមុះមិនបាត់ទៅវិញក្នុងរយៈពេលយូរជាង១០ថ្ងៃ។ រោគសញ្ញានៃការរលាកប្រហោងច្រមុះស៊ីនុស និងដុំសាច់ច្រមុះ មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្ថានភាពជំងឺផ្សេងទៀត ដូចជាផ្ដាសាយដែរ។
ដូចគ្នាដែរ បើរោគសញ្ញាមួយចំនួនទាក់ទងនឹងអាលែកហ្ស៊ីច្រមុះធ្វើទុក្ខ រំខានដំណេក រំខានដល់សកម្មភាពប្រចាំថ្ងៃ ពិសេសប៉ះពាល់ដល់ការងារទៀតនោះ យើងគប្បីពិភាគ្សាជាមួយគ្រូពេទ្យដូចគ្នា។
[embed-health-tool-bmr]