ធ្វើការមួយព្រឹកពេញ ហើយក្រោយបានបាយថ្ងៃត្រង់រួច ប្រាកដជាល្វើយ រកតែងងុយគេង ហើយបើបានគេងមួយភ្លែត មុនធ្វើការវិញ ប្រាកដជាទីចូលចិត្តណាស់ សម្រាប់គ្នាយើង។ ថ្មីៗនេះ មានការសិក្សាបង្ហាញថា ការឆ្លៀតគេងថ្ងៃបន្តិច មិនត្រឹមតែផ្តល់ក្តីសុខដល់ខ្លួនឯងនោះទេ តែថែមទាំងទទួលបាននូវប្រយោជន៍ច្រើនដល់រាងកាយទៀតផង។
លទ្ធផលសិក្សាដែលបោះផ្សាយលើព្រឹត្តិបត្រវេជ្ជសាស្រ្តអង់គ្លេស British Medical Journal បានបង្ហាញថា ការគេងថ្ងៃបានរយៈពេលប្រមាណ ១ ម៉ោង ទៅ ១ ម៉ោងកន្លះ អាចផ្តល់ប្រយោជន៍ទៅដល់ខួរក្បាល ឱ្យមានថាមពលឡើងវិញ បង្កើនសមត្ថភាពចងចាំ វិនិច្ឆ័យ និងផ្តល់ភាពស្រស់ស្រាយ។ បន្ថែមពីនោះ លោក Bill Anthony អ្នកជំនាញចិត្តសាស្រ្ត និងជាប្រធានផ្នែកព្យាបាលសុខភាពផ្លូវចិត្ត នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានឱ្យដឹងថា ការឆ្លៀតគេងថ្ងៃ ជួយឱ្យកម្រិតអ័រម៉ូនស្រ្តេសគ័រទីសុល Cortisol (អ័រម៉ូនធ្វើឱ្យស្ត្រេស) ថមថយចុះ។
អត្ថបទពាក់ព័ន្ធ៖
- គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង
- ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង
ការលើកឡើងបែបនេះ បន្ទាប់ពីការស្រាវជ្រាវឃើញថា បរិយាកាសការងារមមាញឹក និងទម្លាប់រស់នៅប្រចាំថ្ងៃ ច្រើនជួបបញ្ហាស្រ្តេស ដែលគេអាចដឹងតាមការពិនិត្យមើលកម្រិតអ័រម៉ូនខាងលើក្នុងរាងកាយ ហើយការគេងថ្ងៃ អាចជួយបន្ធូរបន្ថយអត្រាកើនឡើងនៃកម្រិតអ័រម៉ូននេះបាន ទោះបីជាបានគេងក្នុងរយៈពេលតិចតួចក៏ដោយ។
ដោយឡែក យោងតាមលទ្ធផលសិក្សាពីសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ក៏បានបង្ហាញដែរថា ការគេងថ្ងៃបានជំរុញឱ្យលំហូរឈាមទៅក្នុងរាងកាយ បានប្រសើរឡើងវិញ (រាងកាយបានសម្រាក) ពិសេសសាច់ដុំ និងបេះដូង ព្រមទាំងជំរុញថាមពលឡើងវិញ ទាំងការចងចាំ និងស្មារតីផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ម៉េចបានស្រីៗមានផ្ទៃពោះ ពេលខ្លះគេងៗ បាត់ដង្ហើម?
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
បើផ្អែកតាមលទ្ធផលផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្រ្តខាងលើ បានបង្ហាញអំពីគុណប្រយោជន៍នៃការគេងសម្រាកពេលថ្ងៃ តាមរយៈពេលដូចខាងក្រោមនេះ៖
- ២០ នាទី៖ ជួយថាមពលខួរក្បាល ការចងចាំ និងសមត្ថភាពរៀនសូត្រអ្វីថ្មី បានឡើងវិញ។
- ២០-៣០ នាទី៖ ជួយជំរុញការចងចាំ និងគំនិតច្នៃប្រឌិតឡើងវិញ។
- ៣០-៦០ នាទី៖ ជំរុញសមត្ថភាពគិតវិនិច្ឆ័យ និងការចងចាំ។
- ៦០-៩០ នាទី៖ ផ្ដល់ថាមពលដល់ខួរក្បាលបានល្អ និងជំរុញសមត្ថភាពដោះស្រាយបញ្ហាឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ខែទី ១៣៖ អាអូនចាប់ផ្ដើមប្រែប្រួលរឿងញ៉ាំ និងគេង
- ទើបសម្រាលថ្មីៗ ម៉ាក់ៗគេងអត់សូវស្កប់ អាចសាកវិធីនេះបាន
- ក្រោកពីគេងមានអារម្មណ៍ថាខ្សោះៗខ្លួន មកពីបែបនេះសោះ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]