ពោតបារាំងមានគុណប្រយោជន៍ដ៏អស្ចារ្យ សម្រាប់អ្នកមានបញ្ហាទល់លាមក
ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើពោតបារាំងមានផ្ទុកសារធាតុសំខាន់អ្វីខ្លះ? ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖ កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖ កាឡូរី៖ ៣៣កាឡូរី កាបូអ៊ីដ្រាត៖ ៧ក្រាម ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ០ក្រាម ជាតិសរសៃ៖ ៣ក្រាម ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការប្រចាំថ្ងៃ អាស៊ីតហ្វូលិក (Folate)៖ ១៥% […]