បញ្ហាគេងមិនលក់

គេង​មិន​លក់ - មិន​រើស​អាយុ​ទេ​រឿង​គេង​មិន​លក់ គេង​មិន​ស្កប់ ព្រោះ​ដូច​បញ្ជាក់​ថា​វា​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង ។ សូម​ស្វែងយល់​ពី​មូលហេតុ ពី​បញ្ហា និង​ដំណោះស្រាយ​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាគេងមិនលក់

ពោតបារាំងមានប្រយោជន៍ សម្រាប់អ្នកមានបញ្ហាទល់លាមក

ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើពោតបារាំងមានផ្ទុកសារធាតុសំខាន់អ្វីខ្លះ? ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖ កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖ កាឡូរី៖ ៣៣កាឡូរី កាបូអ៊ីដ្រាត៖ ៧ក្រាម ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ០ក្រាម ជាតិសរសៃ៖ ៣ក្រាម ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការ​ប្រចាំ​ថ្ងៃ អាស៊ីតហ្វូលិក (Folate)៖ ១៥% […]

ស្វែងរក បញ្ហាគេងមិនលក់

បញ្ហាគេងមិនលក់

បញ្ឈរភ្នែកកម្រិតណា ទើបត្រូវប្រើថ្នាំងងុយគេង?

យប់ឡើងគេងមិនលក់ញយពេក ពិសេស​មនុស្ស​ចាស់ ដឹងតែរត់ទៅរកថ្នាំជំនួយហើយ។ ចុះ​​បើ​​យើង​គេង​​មិន​​លក់ បញ្ឈរភ្នែក​​សឹង​តែ​រាល់ថ្ងៃ គួរ​លេប​​ថ្នាំ​​ងងុយ​គេង​ទេ? ចុះបើគេងមិនងាយលក់សឹងរាល់យប់ ត្រូវលេបថ្នាំងងុយគេងរាល់យប់ដែរ? បើ​តាម​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា បញ្ហា​គេង​មិន​លក់​ញឹក​ញាប់ គឺ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ពី​ព្រោះ​វា​អាច​វិវត្ត​ទៅ​ជា​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ​ ដែល​អាច​ប៉ះ​ពាល់​ខួរក្បាល និង​ដំណើរ​ការ​នៃ​សុខភាព​ទូទៅ​។ បើ​មាន​បញ្ហា​គេង​មិន​លក់ល្មមៗ លោក​វេជ្ជបណ្ឌិតថា ​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​គេង​លក់​ទេ ពី​ព្រោះ​ការ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​ងងុយ​គេង​ភាគ​ច្រើន​ប្រើតែ​ក្នុង​ករណី​​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ទើប​ត្រូវ​ប្រើ​រាល់​ថ្ងៃ និងត្រូវ​ប្រើតាម​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា គ្រប់​ថ្នាំ​ទាំង​អស់ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់តិច ឬ​ច្រើន ទៅ​តាម​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​វា។ កាល​ណា​​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ដោយ​មិន​ពិគ្រោះ​ជាមួយ​ពេទ្យ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ពេល​ប្រើ​យូរៗ​ទៅ ​ដែល​យើង​មិន​អាច​ដឹង​មុន​បាន​។ ប្រសិន​​ជួប​បញ្ហា​គេងមិនលក់នេះ​ញឹក​ញាប់ ជំនួស​ដោយ​ការ​ប្រើ​ថ្នាំ យើង​អាច​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ​ដូច​ជា៖ – ហាត់​ប្រាណ – ដំណើរ​កម្សាន្ត – កាត់​បន្ថយ​ស្ត្រេស – បន្ធូរអារម្មណ៍ – ព្យាយាមចូលគេងឲ្យបានលឿន – ញ៉ាំ​អាហារ​​សម្បូរ​ជីជាតិ – មិនប៉ះពាល់ទូរស័ព្ទមុនពេលចូលគេង – ព្យាយាមសម្រាកកាយ សម្រាកចិត្ត ជាដើម។ ​ អាន៖ ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ស្រីៗ​មាន​បញ្ហា​បែបនេះពេល​គេង អាច​ប្រឈម​ជំងឺ​មហារីក ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! […]


បញ្ហាគេងមិនលក់

គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត

បញ្ហា​គេង​មិន​លក់ ជា​ធម្មតា វា​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​មិនល្អ ធីងធោង រសាប់រសល់​ពេញ​ខ្លួន ហើយ​បញ្ហា​នេះ មនុស្ស​សម័យ​ឥឡូវ​ឧស្សាហ៍កើត មិន​ថា ចាស់ ឬ​ក្មេង​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេត ឯក​ទេស​ជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ការ​គេង​មិន​លក់​រ៉ាំរ៉ៃ​អាច​បណ្តាល​ឲ្យ​មាន​​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​យើង​។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា មិន​តែ​ប៉ុណ្ណោះ អ្នក​ដែល​​មាន​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ជាច្រើន​រួម​មាន៖ – ជំងឺមហារីក ​​- ជំងឺបេះដូង – ជំងឺទឹកនោមផ្អែម – ជំងឺក្រពេញទីរ៉ូអ៊ីត – ច្រាលអាស៊ីដក្រពះ – ជំងឺទាក់ទង​​នឹង​ខួរក្បាល ដូចជា ស្រេ្តស និង បាក់​ទឹកចិត្ត។ ដូចនេះ ដើម្បី​ថែរក្សាសុខភាព និងសុខភាពខួរក្បាលឲ្យនៅដំណើរការបានល្អ យើងត្រូវរៀបពេលវេលាគេងឲ្យបានត្រឹមត្រូវ និងគេងឲ្យបានគ្រប់គ្រាន់។ ប្រសិនបើសង្កេតឃើញថា ខ្លួនមានជំងឺគេងមិនលក់រ៉ាំរ៉ៃ ត្រូវទៅ​ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាល​ទាន់ពេល មុនពេលវាបណ្តាលឲ្យកើតជំងឺខាងលើប៉ុន្មាននេះ។ អត្ថបទពាក់ព័ន្ធ​៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត កើត​មហារីក ពិបាក​គេង ​​សាក​វិធី​ទាំង​នេះ​មើល៍! ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាគេងមិនលក់

យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល

កត្តាមួយចំនួន​​ដូចជា​ភាពតានតឹង​ពី​ការងារ ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ និង​មានជំងឺ​ជាដើម អាច​រំខាន​ដល់ដំណេក​របស់​យើង​បាន​។ ពេល​ខ្លះ​យើង​អាច​នឹង​មិន​អាច​គ្រប់គ្រង​កត្តា​ទាំងនេះ ប៉ុន្តែ​យើង​អាច​បង្កើត​ទម្លាប់​​​ដែល​ជួយ​ឲ្យ​គេង​លក់ស្រួល​តាម​វិធី​ងាយៗ​មួយ​ចំនួន។ ១. កាលវិភាគ​ក្នុង​ការ​គេង យើង​​គួរ​កំណត់​ការ​គេង​មិន​ឲ្យ​លើស​ពី​៨ម៉ោង។ សម្រាប់​មនុស្ស​ពេញ​វ័យ​គួរ​គេង​យ៉ាងតិច​៧ម៉ោង។ យក​ល្អ​​យើង​គួរ​ចូលគេង និង​ក្រោក​ពី​គេង​នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ និង​ចៀស​វាង​កុំ​ឲ្យ​ម៉ោង​ចូល​គេង​នៅ​ថ្ងៃ​ធ្វើ​ការ​ និង​ថ្ងៃ​ចុងសប្តាហ៍​ខុស​គ្នា​ច្រើន​ជាង​មួយ​ម៉ោង​។ ប្រសិនជា​យើង​មិន​អាច​គេង​លក់​ក្នុង​រយៈពេល​២០នាទី​ទេ យើង​អាច​សាក​ចេញ​ពី​បន្ទប់គេង និង​បន្ធូរ​អារម្មណ៍​ដោយ​អាន​សៀវភៅ ឬ​ស្តាប់​ចម្រៀង។ ​រួចយើង​អាច​ត្រលប់​ទៅ​គេង​វិញ​នៅ​ពេល​បន្តិចក្រោយពីនោះ​។ ២. របបអាហារ យើង​មិន​គួរ​ចូល​គេង​ទាំង​ឃ្លាន ឬ​ឆ្អែត​ពេក​ទេ។ មុន​ចូល​គេង​២ម៉ោង យើង​គួរ​ចៀសវាង​​ញ៉ាំ​អាហារ​ច្រើន ឬ​​អាហារ​ដែល​ពិបាក​រំលាយ ព្រោះ​ថា​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ដែល​រំខាន​ដល់​ការ​គេង។ ជាតិ​នីកូទីន កាហ្វេអ៊ីន និង​គ្រឿងស្រវឹង​ក៏​គួរ​តែ​ប្រយ័ត្ន​ដែរ។ ​នីកូទីន និង​កាហ្វេអ៊ីន​ត្រូវ​ការ​រយៈពេល​ច្រើន​ម៉ោង​ក្នុង​ការអស់​ឥទ្ធិពលពីរាងកាយ និង​អាច​រំខាន​ដល់​ដំណេកបាន។ គ្រឿងស្រវឹង​អាច​ធ្វើ​ឲ្យ​ងងុយ​គេង​ តែ​ក៏​អាច​រំខាន​ដំណេក​នៅ​ពេល​យប់​។ អត្ថបទ​ពាក់ព័ន្ធ៖ ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ៣. បរិយាកាស បន្ទប់គេងយើង​​គួរ​រៀប​ចំ​ឲ្យ​ត្រជាក់ ងងឹត និង​ស្ងប់ស្ងាត់។ នៅ​ពេល​បន្ទប់គេង​មាន​ពន្លឺ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គេង។ បន្ថែម​ពី​នេះ​ទៀត យើង​គួរ​ចៀស​វាស​ប្រើប្រាស់​គ្រឿងអេឡិចត្រូនិច​ដូចជា​ទូរស័ព្ទ​មុន​ចូល​គេង។ សកម្មភាព​បន្ធូរ​អារម្មណ៍​មួយ​ចំនួន​ដែលយើង​អាច​ធ្វើ​មុន​ចូលគេងមាន​​​ដូចជា ការ​ងូតទឹក សមាធិ ឬ​ស្តាប់​ចម្រៀង​ កឺ​ជា​រឿង​ល្អ។ ៤. ការគេងថ្ងៃ ការគេងថ្ងៃ​យូរ​អាច​រំខាន​ដំណេក​ពេលយប់​បាន។ ប្រសិនជាយើង​​គេង​ថ្ងៃ គួរ​កំណត់​ការ​គេង​ត្រឹម​តែ​៣០នាទី​ និង​ចៀសវាង​ការ​គេង​នៅ​រសៀល​ពេក​ទេ។ ដោយឡែក​បើ​យើង​​ត្រូវ​ធ្វើ​ការ​នៅ​ពេលយប់ […]


បញ្ហាគេងមិនលក់

អ្នកឧស្សាហ៍គេងមិនលក់ អាចមានបញ្ហាសុខភាពទាំងនេះ

បច្ចុប្បន្នបញ្ហា​គេង​មិន​លក់​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ជាច្រើន ដែល​វា​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​យើង​ថែម​ទៀត​ផង។ វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​យើង​គេង​មិន​លក់​រ៉ាំរ៉ៃ អាច​ធ្វើឲ្យ​មាន​ជំងឺ​ទាំងនេះ។ ១- ​អាស៊ីដ​ក្រពះច្រាល​ឡើង ពេល​គេង​មិន​លក់ ធ្វើឲ្យ​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើង​លើ និង​ឈឺចាប់ ឬ​ក្រហាយ​ទ្រូង ដែល​ចន្លោះ​ ម៉ោង​គេង​មិន​លក់​ចាប់ពី ១០ យប់ ដល់ ម៉ោង ២ ព្រឹក។ ដូចនេះ​ហើយ​មុន​ពេល​គេង កុំ​ញ៉ាំ ផឹក និង​មើល​គ្រឿង​អេឡិចត្រូនិក​មុន​ម៉ោង ៨ យប់ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​កៀក​ពេល​ចូល​គេង​ពេក នឹង​ជួប​ប្រទះ​បញ្ហា​នេះ ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​កិន​មិន​បាន​ល្អ។ គណនា BMI គណនា BMR ២- ស្រ្តេស នៅ​ពេល​យើង​មាន​បញ្ហា​ស្រ្តេស នាំឲ្យ​មាន​ការ​គិត​ច្រើន​រហូត​គេង​មិន​លក់ ហើយ​ការ​ថប់​បារម្ភ និង​បាក់​ទឹកចិត្ត ក៏​ជា​អាការៈ​ចម្បង​បំផុត​ដែរ។ ក្នុង​នោះ​ដែរ បញ្ហា​ការងារ ការ​សិក្សា ស្នេហា រឿង​រកស៊ី ពិតជា​ជះ​ឥទ្ធិពល​ចំពោះ​ដល់​ការ​គេង​មិន​លក់​ដូចគ្នាដែរ។ ៣- ស្បែក​ជ្រីវជ្រួញ គេង​មិន​លក់​នាំឲ្យ​ប៉ះពាល់​ដល់​ស្បែក ធ្វើឲ្យ​ឡើង​លឿង ហើម​ក្រើម និង​មាន​ស្នាម​រង្វង់​ខ្មៅ ជុំវិញ​ភ្នែក។ មកពី​រាងកាយ​របស់​យើង​ទទួល​អារម្មណ៍​អ័រម៉ូន និង​ការ​បញ្ចេញ​ពី​ខួរក្បាល​នូវ ភាព​តានតឹង ដូចនេះ​ហើយ​ទើប​រាងកាយ​មិន​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​ឲ្យ ភ្លឺ ស្រស់​ស្អាត និងស​រលោង​បាន។ អាន៖ បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស