បញ្ហាគេងមិនលក់ ជាធម្មតា វាបណ្តាលឲ្យយើងមានអារម្មណ៍មិនល្អ ធីងធោង រសាប់រសល់ពេញខ្លួន ហើយបញ្ហានេះ មនុស្សសម័យឥឡូវឧស្សាហ៍កើត មិនថា ចាស់ ឬក្មេងទេ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការគេងមិនលក់រ៉ាំរ៉ៃអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ខួរក្បាលរបស់យើង។ លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា មិនតែប៉ុណ្ណោះ អ្នកដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ អាចប្រឈមនឹងការកើតជំងឺជាច្រើនរួមមាន៖
– ជំងឺមហារីក
- ជំងឺបេះដូង
– ជំងឺទឹកនោមផ្អែម
– ជំងឺក្រពេញទីរ៉ូអ៊ីត
– ច្រាលអាស៊ីដក្រពះ
– ជំងឺទាក់ទងនឹងខួរក្បាល ដូចជា ស្រេ្តស និង បាក់ទឹកចិត្ត។
ដូចនេះ ដើម្បីថែរក្សាសុខភាព និងសុខភាពខួរក្បាលឲ្យនៅដំណើរការបានល្អ យើងត្រូវរៀបពេលវេលាគេងឲ្យបានត្រឹមត្រូវ និងគេងឲ្យបានគ្រប់គ្រាន់។ ប្រសិនបើសង្កេតឃើញថា ខ្លួនមានជំងឺគេងមិនលក់រ៉ាំរ៉ៃ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេល មុនពេលវាបណ្តាលឲ្យកើតជំងឺខាងលើប៉ុន្មាននេះ។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- លេបថ្នាំងងុយគេងជួយបញ្ហាដំណេកបាន តែមានផលរំខានច្រើន
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
- កើតមហារីក ពិបាកគេង សាកវិធីទាំងនេះមើល៍!
- ទើបសម្រាលថ្មីៗ ម៉ាក់ៗគេងអត់សូវស្កប់ អាចសាកវិធីនេះបាន
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់ដំណេក
- ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]