គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ ប្រឈមហានិភ័យសុខភាពជាច្រើន
ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលមានអាយុ៥០ឆ្នាំឡើង ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរ៉ាំរ៉ៃជាច្រើន បើធៀបនឹងអ្នកដែលគេងបានយូរជាងនេះ។ សារព័ត៌មាន CNN កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដកស្រង់ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីPLOS Medicine ដែលបានផ្ដោតទៅលើក្រុមមនុស្សចំនួន៨០០០នាក់ មិនមានជំងឺរ៉ាំរ៉ៃនៅអាយុ៥០ឆ្នាំ។ ការសិក្សារកឃើញថា ចំពោះអ្នកដែលមានវ័យ៥០ឆ្នាំ ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះ ប្រឈមនឹងហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃចំនួន៣០% បើធៀបនឹងអ្នកដែលគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយថ្ងៃ ហើយនៅអាយុ៦០ឆ្នាំ មានហានិភ័យ៣២% និងនៅវ័យ៧០ឆ្នាំ ប្រឈមនឹងហានិភ័យរហូតដល់៤០%ឯណោះ។ ជំងឺរ៉ាំរ៉ៃទាំងនោះ រួមមានជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង គ្រោះថ្នាក់សរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺថ្លើម ជំងឺបាក់ទឹកចិត្ត ជំងឺវង្វេង ជំងឺផ្លូវចិត្ត ជំងឺParkinson’s និងជំងឺរលាកសន្លាក់ជាដើម។ [embed-health-tool-bmr] ចំណែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា មនុស្សពេញវ័យដែលគេងមិនគ្រប់គ្រាន់ (តិចជាង៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ) មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ ដែលរួមមានធាត់ជ្រុល និងសម្ពាធឈាមខ្ពស់។ ខុសពីការសិក្សាដទៃទៀត ការសិក្សាថ្មីនេះ មិនបានរកឃើញថាអ្នកដែលគេងច្រើនជាង៩ម៉ោង មានបញ្ហាសុខភាពឡើយ ប៉ុន្តែអ្នកចូលរួមមួយចំនួនបានគេងច្រើនជ្រុល និងអាចប៉ះពាល់ដល់លទ្ធផលនៃការស្រាវជ្រាវផងដែរ។ ការគេងមិនគ្រប់គ្រាន់នៅវ័យកណ្ដាល និងវ័យចំណាស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃ ហើយការរកឃើញទាំងនេះ គាំទ្រដល់ការលើកកម្ពស់ការគេងស្កប់ស្កល់ និងគ្រប់គ្រាន់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា […]