backup og meta

ហេតុផលសំខាន់៣យ៉ាង​ មិនគួរទុកទូរសព្ទជិត​ខ្លួន​នៅពេលគេង

ហេតុផលសំខាន់៣យ៉ាង​ មិនគួរទុកទូរសព្ទជិត​ខ្លួន​នៅពេលគេង

សម្រាប់​យុវវ័យ​ ភ្ញាក់​ឡើង​ពេល​ព្រឹក​​ ហើយ​មាន​ទូរសព្ទ​នៅ​ក្បែរ​ដៃ ឆែក​មើល​ Mail ឬ Facebook ឬ​សារ​ អាច​ជា​​ទម្លាប់​ប្រចាំ​ថ្ងៃ​​ទៅ​ហើយ ដែល​មាន​ន័យ​ថា ទូរសព្ទ​នៅ​ក្បែរ​យើង​គ្រប់​​ពេល​វេលា មិន​ថា​ពេល​ថ្ងៃ​​ ឬ​ពេល​គេង​ឡើយ។ ប៉ុន្តែ​ ជា​មួយ​សកម្មភាព​នេះ យើង​ក៏​គួរ​ស្វែង​យល់ ពី​ការ​ទុក​ទូរសព្ទ​​នៅ​ក្បែរ​ខ្លួន ថា​តើ​នឹង​បង្ក​​ជា​ ផល​​មិន​ល្អ​អ្វី​ខ្លះ ក្រៅ​តែ​ពី​ផល​ប្រយោជន៍​ខាង​ទំនាក់ទំនង​។

១. បង្ក​ជា​​អគ្គិភ័យ​ (ករណី​កម្រ​ធ្លាប់​កើត​មាន​ឡើង)

នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​សហរដ្ឋអាមេរិក មាន​​ករណី​អគ្គិភ័យ​​កើត​ឡើង ដោយ​សារ​យុវជន​ម្នាក់ ​បាន​​​ទុក​ទូរសព្ទ​​​ចោល​នៅ​​លើ​ខ្នើយ​កើយ​​ និង​​គេង​លង់​លក់ បង្ក​ឱ្យ​ទូរសព្ទ​ឡើង​កម្តៅ និង​ឆេះ​ខ្នើយ។ ករណី​ដែល​បាន​កើត​ឡើង​នេះ បាន​​ក្លាយ​ជា​មេរៀន ដែល​មិន​គួរ​ធ្វេស​ប្រហែស ទៅ​លើ​​កម្តៅ​ចេញ​ពី​ទូរសព្ទ ដែល​យើង​​​​មិន​បាន​ចាប់​អារម្មណ៍។

អត្ថបទពាក់ព័ន្ធ៖

២. វិទ្យុសកម្ម ​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​

ទូរសព្ទ ១​គ្រឿង បញ្ចេញ​​​កម្តៅ ជា​ការ​បញ្ចូន​រលក​សញ្ញា ប្រមាណ​៩០០​ MHz ហើយ​​នេះ ​ជា​ហេតុ​ផល​ ដែល​ថាការ​ទុក​ទូរសព្ទ​ក្បែរ​ខ្លួន​យូរ បង្ក​ឱ្យ​យើង​​ឈឺ​ក្បាល ចុក​សាច់​ដុំ និង​ឈឺ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ។ ដូច​នេះ ការ​បិទ​ទូរសព្ទ នៅ​មុន​ពេល​គេង ឬ​ទុក​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​ជា​ជម្រើស​ដ៏​ល្អ​មួយ។

អត្ថបទពាក់ព័ន្ធ៖ 

៣. រំខានដំណេក​ស្កប់​ស្កល់

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជាច្រើន​ បាន​បង្ហាញ​ថា ពន្លឺ​ LED នៃ​អេក្រង់​ទូរសព្ទ ឬ​ចេញ​ពី​​អេក្រង់​គ្រឿង​អេឡិចត្រូនិក ដែល​ភាសា​បច្ចេក​ទេស​ ហៅ​ថា Blue Light គឺ​ជា​​​ដើម​ហេតុ ដែល​បង្អាក់​​នូវ​​ អ័រម៉ូន​ដែល​ជួយ​ឱ្យ​យើង​គេង​លក់ (Melatonin) និង​បង្ក​ឱ្យ​យើង​ពុំ​ទទួល​បាន​ដំណេក​លង់​លក់​គ្រប់​គ្រាន់​។ ជា​មួយ​បញ្ហា​នេះ ការ​ស្រាវជ្រាវ​ក៏​បង្ហាញ​ជា​ការ​ណែ​នាំ​​ថា គួរ​បន្ថយ​ការ​សម្លឹង​មើល​ទូរសព្ទ តាម​ដែល​អាច​ធ្វើ​បាន ពិសេស​មុន​ចូល​គេង ​២​ម៉ោង ពុំ​គួរ​សម្លឹង​មើល​ឡើយ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​​បិទ​​ទូរសព្ទ​ ឬ​ទុក​នៅ​ឆ្ងាយពី​ខ្លួន នៅ​ពេល​គេង នៅ​តែ​ស្ថិត​នៅ​ក្នុង​ជម្រើស​ណែ​នាំ​របស់​អ្នក​វិទ្យាសាស្រ្ត​៕ ​​​​​​​

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.pulse.ng/lifestyle/beauty-health/heres-why-sleeping-with-your-phone-in-bed-can-affect-your-health/xwpws8t

កំណែ​ប្រែបច្ចុប្បន្ន

18/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

តិចនិក​ងាយៗ ជួយដោះស្រាយ​បញ្ហា​ញៀន​លេង​ទូរសព្ទមិនឈប់


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម