backup og meta

ម៉ាក់ៗពពោះ ខ្វះទឹកភ្លោះ ឬលើសទឹកភ្លោះបណ្ដាលពីបញ្ហាសុខភាពទាំងនេះ

ម៉ាក់ៗពពោះ ខ្វះទឹកភ្លោះ ឬលើសទឹកភ្លោះបណ្ដាលពីបញ្ហាសុខភាពទាំងនេះ

រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ទឹក​ភ្លោះ ច្បាស់​ជា​រឿង​មួយ​ដែល​ម៉ាក់ៗ​ពពោះ​ឮ​ច្រើន ហើយ​ប្រហែល​ជា​ដឹង​ដែរ​ថា ទឹក​ភ្លោះ​មាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​អា​អូន​នៅ​ក្នុង​ផ្ទៃ។ ប៉ុន្តែ ទឹក​ភ្លោះ ក៏​អាច​មាន​បញ្ហា​ក្នុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​ដែរ​ដូច​ជា​ខ្វះ ឬ​លើស​ទឹក​ភ្លោះ​។ នេះ​មាន​ន័យ​ថា ស្ត្រី​ពពោះ ឬ​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​សុខភាព​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ប្រភព​ទឹក​ភ្លោះ​ត្រូវ​បាន​ផលិត​ឡើង នៅ​ត្រីមាស​ទី២ និង ទី៣ សំខាន់​គឺ​ចេញ​ពី​ទឹក​នោម​របស់​ទារក និង​ទឹក​ភ្លោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អា​អូន​ក្នុង​ផ្ទៃ​ផឹក​តាម​មាត់​ចូល​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ។ ក្នុង​ករណី​ដែល​ម្ដាយ​ពពោះ ខ្វះ​ទឹក​ភ្លោះ ឬ​លើស​ទឹក​ភ្លោះ វា​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ដែល​ជួប​ញឹក​ញាប់​ដូចជា៖

ករណី​ខ្វះ​ទឹក​ភ្លោះ

មាន MVP<2cm AFI<5cm

– ជ្រាប​ទឹក​ភ្លោះ ឬ​បែក​ទឹក​ភ្លោះ​មុន​សម្រាល

– កូន​មាន​ជំងឺ វិបត្តិ​ប្រព័ន្ធ​ទឹក​នោម (បញ្ហា​ជំងឺ​តម្រងនោម ប្លោកនោម ឬ​បង្ហួរ​នោម​ត្បៀត ឬ​ស្ទះ)

– បញ្ហា​ឈាម​រត់​មក​ចិញ្ចឹមស្បូន និង​សុក​មិន​បាន​ល្អ (កូន​លូតលាស់​ខ្សោយ)

– កូន​លើស​ថ្ងៃ​ខែ ហើយ​មិន​សម្រាល

ករណី​លើស​ទឹក​ភ្លោះ

មានMVP>8cm AFI>20cm

-​ ម៉ាក់ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ

– កូន​មាន​ជំងឺ​វិបត្តិ​សរីរាង្គ (បញ្ហា​ខួរ​ក្បាល ប្រព័ន្ធ​បំពង់​រំលាយ​អាហារ​ត្បៀត ឬ​ស្ទះ)

– កូន​ក្នុង​ផ្ទៃ​ឆ្លង​មេរោគ

– ក្នុង​ករណី​កូន​ភ្លោះ​ពិត ដោយ​កូន​មួយ​ផ្ដល់​ឈាម​ឲ្យ​កូន​មួយ​ទៀត​តាម​រយៈ​សរសៃ​ឈាម​នៅ​លើ​សុក

ស្រប​គ្នា​នេះ ក្នុង​ករណី​ដែល​ស្រីៗ​ពពោះ​អត់​មាន ឬ​មាន​ទឹក​ភ្លោះ​តិច​តួច​អំឡុង ៣ ខែ​ដំបូង នោះ លោក​វេជ្ជបណ្ឌិត គាន់ អូន ថា កូន​លូត​លាស់​ខុស​ប្រក្រតី កូន​ក្នុង​ពោះ​គ្មាន​តម្រង​នោម ឬ​គ្មាន​ក្រលៀន មិន​អាច​នោម​បាន​នោះ​ទេ។ ចំណែក​ឯ​ទឹក​ភ្លោះ​ច្រើនពេក មាន​ន័យថា​កូន​ក្នុង​ពោះ​មិន​បាន​ផឹក​ទឹក​ភ្លោះ​នោះ​ទេ ធ្វើ​ឲ្យ​ចាល់​បរិមាណ​ទឹកភ្លោះ ពោះ​ម៉ាក់ៗ​ធំ​ខុស​ធម្មតា កូន​សម្រាល​មុន​កំណត់ កូន​អត់​មាន​ក្រពះ មាន​បំពង់​រំលាយ​អាហារ ឬ​ស្ទះ​ពោះវៀន។

ពពោះ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?

ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម