backup og meta

ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព

ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ច្បាស់​ជា​ត្រូវ​បាន​ណែនាំ​ពី​អ្នក​ជំនាញ​ទាក់​ទង​នឹង​ការ​ឡើង​ទម្ងន់​ក្នុង​ពេល​នេះ ដោយ​សារ​សុខភាព​ម៉ាក់​ៗ និង​គភ៌​អាច​ជួប​គ្រោះ​ថ្នាក់ បើ​បណ្ដោយ​ឲ្យ​ឡើង​គីឡូ​តាម​ចិត្ត។ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ឡើង​ទម្ងន់​អាស្រ័យ​ទៅ​លើ​ការ​ញ៉ាំ​អាហារ កត្តា​ចំណី​អាហារ​របស់​ម្ដាយ និង​ការ​ថែ​ទាំ​សុខភាព​របស់​ស្ត្រី​មុន​ពេល​ពពោះ និង​ការ​លូតលាស់​របស់​គភ៌​ចន្លោះ ត្រីមាស​ទី១ ទី២ និង​ទី៣

ខាង​ក្រោម​នេះ ជា​ទម្ងន់​ត្រឹមត្រូវដែល​ស្ត្រី​ពពោះ​អាច​ឡើង​បាន ទៅ​តាម​ BMI របស់​ខ្លួន​៖

– ស្ត្រី​ពពោះ​មាន​ទម្ងន់​ខ្លួន​ធម្មតា ឬ BMI ចន្លោះពី ១៨,៥-២៤,៩ (BMI ត្រូវយកទម្ងន់ចែកនឹងកម្ពស់ រួចគុណនឹងកម្ពស់) ដូច​នេះ អំឡុង​ពេល​មាន​ផ្ទៃពោះ ម៉ាក់ៗ​អាច​ឡើង​ចាប់​ពី១០-១២គីឡូក្រាម

  • ៣​ខែ​ដំបូង តម្រូវ​ឲ្យ ឬ​អាច​ឡើង ១គីឡូក្រាម
  • ចាប់​ពី ​៣ខែ​បន្ទាប់ តម្រូវឲ្យ ឬ​អាច​ឡើង ៤-៥គីឡូក្រាម
  • រយៈ​ពេល ៣ខែ​ចុង​ក្រោយ តម្រូវ​ឲ្យ ឬ​អាច​ឡើង​ពី ៥-៦គីឡូក្រាម

– ស្ត្រី​ពពោះ​ខ្វះ​ទម្ងន់ ឬ BMI តូចជាង ១៨,៥ ដូច​នេះ ម៉ាក់​ៗ​អាច​ឡើង​ទម្ងន់​បាន ២៥% ទៅ​នឹង​មុន​ពេល​មាន​ផ្ទៃពោះ។ ស្ត្រី​ពពោះ​អាច​ឡើងត្រឹម​តែ ១២,៧-១៨គីឡូក្រាម ក្នុង​ពេល​ពពោះ គឺ​គ្រប់​គ្រាន់​ហើយ។

– ស្ត្រី​ពពោះ​ធាត់​លើស​ទម្ងន់ BMI ធំជាង ២៥ ម៉ាក់ៗ​​អនុញ្ញាត​ឡើង​ទម្ងន់​ត្រឹម​តែ ១៥% ដោយ​ធៀប​នឹង​ទម្ងន់​មុន​ពេល​មាន​ផ្ទៃពោះ​តែ​ប៉ុណ្ណោះ។ ស្ត្រី​ពពោះ​អាច​ឡើង​បាន ១០គីឡូ​ក្រាម

វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ស្ត្រី​ពពោះ​ឡើង​តិច​ជាង ១គីឡូ ឬ​ឡើង​លើស​ពី ៣គីឡូ/ខែ ចាប់​ពី​ខែ​ទី៤​នៃ​ការ​មាន​ផ្ទៃពោះ​ឡើង​ទៅ ម៉ាក់ៗ​គួរ​តែ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ការ​ឡើង​ទម្ងន់​ច្រើន​ពេក ឬ​ទម្ងន់​លើស​ការ​កំណត់​អាច​មាន​គ្រោះថ្នាក់​ដូចជា៖

  • បម្រុងក្រឡា​ភ្លើង
  • ទឹកនោម​ផ្អែម​ពេល​ពពោះ
  • ប្រឈម​នឹង​សម្រាល​មិន​គ្រប់​ខែ
  • សម្រាល​ដោយ​វះ​ជាដើម។

ប៉ុន្តែ​បើ​ម៉ាក់ៗ​ពពោះ​មិន​គ្រប់​ទម្ងន់​ក៏​ប្រឈម​បញ្ហា​ច្រើន​ដូច​គ្នា​ដូច​ជា ទារក​ក្នុង​ផ្ទៃ​មិន​គ្រប់​ទម្ងន់ ទារក​ខ្សោយ សម្រាល​មិន​គ្រប់​ខែ។ល។

ហេតុនេះ ទើប​ស្ត្រី​ពពោះ​គ្រប់​រូប កុំ​យល់​ច្រឡំ​ថា អំឡុង​ពេល​ពពោះ ខ្លួន​ជា​ម្ដាយ​ត្រូវ​តែ​បរិភោគ​សម្រាប់២នាក់ គឺ​ខ្លួន និង​កូន​ក្នុង​ពោះ ដោយ​ប្រឹង​ញ៉ាំ​ច្រើន​ទ្វេ​ដង​ខុស​ពី​ធម្មតា គឺ​មិន​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​សម​ស្រប របប​អាហារ​ត្រឹមត្រូវ មាន​គ្រប់​ជីវជាតិ សមរម្យ​ទើប​ជា​ការ​ល្អ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/01/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌

ធុញនឹងអាការៈចាញ់កូនខ្លាំង ម៉ាក់ៗពពោះ សាកដោះស្រាយតាមបទពិសោធន៍នេះបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម