មិនអាចព្រងើយកន្តើយទេ ការថែរក្សាសុខភាពយើង និងអាអូន ពិតជាមានសារសំខាន់ណាស់។ ពេលនេះស្រីៗគ្នាយើងគប្បីយល់ដឹងពីចំណុចមួយចំនួនខាងក្រោម៖
-ពោះកាន់តែធំ៖ នៅពេលពោះយើងកាន់តែរីកធំ ទំហំស្បូនក៏រីកធំដូចគ្នា ធ្វើឲ្យអត្រានៃការកៀបសរសៃប្រសាទស្យាទិច កាន់តែខ្ពស់។ ការកៀបសរសៃនេះធ្វើឲ្យយើងឈឺចាក់ៗ ហើយស្ពឹក ដែលញឹកញាប់ស្រីៗយើងមានអាការៈនេះនៅត្រីមាសទី ៣ ឬសប្តាហ៍ទី ១២ ។ ដើម្បីកាត់បន្ថយការឈឺចាប់ យើងគួរតែសម្រាកឲ្យបានច្រើន ឬព្យាយាមឡើងទម្ងន់យឺតៗ។
-ជំងឺខ្វះឈាមក្រហម៖ ប្រសិនបើយើងជាអ្នកបួស (មិនញ៉ាំសាច់) គប្បីញ៉ាំនំចំណីបំប៉នបន្ថែមដើម្បីរាងកាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់បេប៊ី។ ត្រូវចាំថា ការញ៉ាំអាហារមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះយើងប្រឈមនឹងការកើតជំងឺខ្វះឈាមក្រហម ដែលមានអាការៈដូចជាអស់កម្លាំង ហេវហត់ ខ្សោយ ស្លេកស្លាំង។ សង្ស័យថាខ្លួនយើងខ្វះឈាមក្រហមត្រូវប្រញាប់ទៅជួបពេទ្យជាបន្ទាន់។
ចង់ដឹងថាសប្តាហ៍ទី ១៣ គភ៌មានអ្វីខុសប្លែកមែនទេ? ជួបគ្នានៅអត្ថបទបន្ទាប់ណា!