backup og meta

ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?

ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?

យើង​ដឹង​ហើយ​ថា ពេល​ពពោះ​ម៉ាក់ៗ​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែលវា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹមកោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ កាល​ណា​ខ្វះ​ជាតិ​ដែក នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់​ស្លេក​ស្លាំង ចុះ​ខ្សោយ ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ។

ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ក៏​សម្បូរជាតិ​ដែក​ដែរ ស្រីៗ​គ្នាយើង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន៖

១- សត្វសាច់ក្រហម

សាច់​សត្វ​ក្រហម ឬ​សាច់​គ្មាន​ខ្លាញ់ ក្រៅ​ពី​សម្បូរជាតិ​ប្រូតេអ៊ីន ក៏​សម្បូរជាតិ​ដែក​ដែរ តែ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​សាច់​សុទ្ធ​នោះ​ទេ ព្រោះ​អាច​លើស​ជាតិ​ប្រូតេអ៊ីន យក​ល្អ​ញ៉ាំ​សាច់​ជាមួយ​បន្លែ។

២- ថ្លើម

ថ្លើម​សត្វ​គ្រប់​ប្រភេទ មាន​ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើមគោ សុទ្ធ​តែ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​ដែក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​បញ្ចូល​ថ្លើម​សត្វ​ក្នុង​របប​អាហារ​ឲ្យ​ច្រើន។

៣- បង្គា

ក្រៅ​ពី​សម្បូរ​ជាតិ​សង្កសី បង្គា​ក៏​មាន​ជាតិ​ដែក​ច្រើន​ដែរ ញ៉ាំ​បង្គា​អាច​ជួយ​បំពេញ​រាង​កាយ​យើង​កាយ​ពី​ការ​ខ្វះ​ជាតិ​ដែក។

អត្ថបទពាក់ព័ន្ធ៖ 

ជាតិដែក

៤- បន្លែ​បៃតង

បន្លែ​ស្លឹក​បៃតង ពិសេស​ត្រកួន ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក វីតាមីន​សេ ជាតិ​កាក​សរសៃ ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព​ណាស់ ពិសេស​ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ការ​ពពួក​វីតាមីន និង​ជាតិ​ដែក​ជា​ចាំបាច់។

៥- គ្រាប់​ធញ្ញជាតិ

គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រប់ល្ពៅ  មាន​បរិមាណ​ជាតិ​ដែក​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម