backup og meta

កាល់ស្យូមល្អយ៉ាងម៉េចខ្លះ ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ?

កាល់ស្យូមល្អយ៉ាងម៉េចខ្លះ ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ?

ជា​ទូទៅ​ពេល​ម៉ាក់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំឡុង​ពពោះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដែល​មាន​ទាំង​ជាតិ​ដែក រ៉ែ វីតាមីន ជាពិសេស​ជាតិ​កាល់ស្យូម។ តើ​កាល់ស្យូម​នោះ មាន​សារៈសំខាន់​អ្វី​ខ្លះ​ចំពោះ​យើង និង​កូន​ក្នុង​ផ្ទៃ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា កាល់ស្យូមល្អ​​ចំពោះ​ម៉ាក់​ៗ​ អាច​ការពារ​ពីជំងឺ​បម្រុង​ក្រឡា​ភ្លើង ដែល​មាន​ហានិភ័យ​ខ្ពស់​មួយពេលសម្រាល ។ ចំណែក​ទារក​ក្នុង​ផ្ទៃ​វិញ ពេល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ឆ្អឹង​កូនរឹងមាំ​នឹង​លូតលាស់​បាន​ល្អ ធ្វើឲ្យ​ចង្វាក់​បេះដូង​មាន​ដំណើរ​ការ​ល្អ សរសៃប្រសាទ និង​សាច់ដុំ​មាន​ភាព​រឹងមាំ។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​បន្ថែម​ទៀត​ថា ពេល​នៅ​ក្នុង​ពោះ​ទារក​ទទួលជាតិ​កាល់ស្យូម​គ្រប់គ្រាន់ មាន​ហានិភ័យ​កើត​មិន​គ្រប់ខែ​ទាប​ជាង ទារក​មិន​ទទួល​បាន​ជាតិ​កាល់ស្យូម ហើយ​ក្រោយ​កើត​មក ទារក​នឹង​មាន​កម្ពស់​ត្រឹមត្រូវ​តាម​ស្តង់ដារ។

លោក​បន្ថែម​ទៀត​ថា ដូចនេះ​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា តៅហ៊ូ ទឹកដោះគោ យ៉ាអួរ បន្លែ​ស្លឹក​បៃតង​ចាស់ សណ្ដែក​សៀង នំប៉័ង​គ្រាប់​ធញ្ញជាតិ ត្រី​សាឌីន គ្រាប់​អាល់ម៉ុង។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម