backup og meta

៣ យ៉ាងត្រូវយល់ពីស្ត្រីមានផ្ទៃពោះ កុំគិតថានាងចង់បានការយកចិត្ត ឬខ្ជិលឲ្យសោះ

៣ យ៉ាងត្រូវយល់ពីស្ត្រីមានផ្ទៃពោះ កុំគិតថានាងចង់បានការយកចិត្ត ឬខ្ជិលឲ្យសោះ

អំឡុង​ពពោះ ស្ត្រី​ប្រែប្រួល​គ្រប់​យ៉ាង ក្នុង​នោះ​មាន​ទាំង​ការ​ប្រែប្រួល​រាងកាយ របប​អាហារ អារម្មណ៍​ជាដើម។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​​ផ្ទៃពោះមាន​សុខភាព​ខ្សោយ​ជាង​ស្ត្រី​ធម្មតា ឯ​គ្រាប់​ឈាម​ក៏​ចុះ​ថយ ដោយ​ត្រូវ​បែង​​ចែក​ចំណី​អាហារ​ដែល​ខ្លួន​ញ៉ាំ​ចូល​ ទៅ​ចិញ្ចឹម​​កូន​ក្នុង​ផ្ទៃ។

ខាង​ក្រោម​នេះ​ជា​អាការៈ​របស់​ស្ត្រី​ពពោះ​ជួប​ប្រទះ ដែល​តម្រូវ​ឲ្យ​បុរស​ជា​ស្វាមី ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​យល់​អំពី​នាង​​ឲ្យ​បាន​ច្រើន​បន្តិច។

១. ឃ្លានគ្រប់ពេល

របប​អាហារ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ដូច​ស្ត្រី​ធម្មតា​នោះ​ទេ ត្រូវ​ការ​ញ៉ាំ​ឲ្យ​បាន​ច្រើន ដែល​គេ​តែង​និយាយ​ថា ស្ត្រី​ពពោះ​ឃ្លាន​គ្រប់​ពេល​តែ​ម្តង។ ការ​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​​ច្រើន គឺ​ដើម្បី​យក​ទៅបំប៉ន​ខ្លួន​ឯង និង​​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូត​លាស់​បាន​ល្អ។

២. អស់​កម្លាំង

អំឡុង​ពេល​ពពោះ​ស្រីៗ​តែង​អស់​កម្លាំង​ខុស​ធម្មតា សុខភាព​ក៏​ខ្សោយ​ដែរ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​លើស​កម្លាំង ហើយ​បើ​មាន​អ្នក​ជួយ​ម៉ាស្សា និង​សម្រាល​ការងារ​ខ្លះៗ​កាន់​តែ​ប្រសើរ។

អត្ថបទពាក់ព័ន្ធ៖ 

៣. មួរម៉ៅ​ខុស​ធម្មតា

អ័រម៉ូន​ប្រែប្រួល ឯ​រាងកាយ​ក៏​ប្រែប្រួល​ដែរ ពិបាក​ទាំង​ការ​គេង ដេក ដើរ ឈរ​អង្គុយ​បែបនេះ​ទើប​ស្ត្រី​ពពោះ​ប្រែប្រួល​អារម្មណ៍ ឆាប់​មួរម៉ៅ​ជាង​ពេល​ធម្មតា។ អំឡុង​ពេល​នេះ​បុរស​ជា​ប្តី​គួរ​តែ​លើក​ចិត្ត​នាង​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ឡើយ បើ​នាង​លើសលោះ​សម្តី​លើ​នោះ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

ដឹងអត់ថា រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម