ស្រីៗគ្នាយើងច្បាស់ជាធ្លាប់លឺចាស់ៗបុរាណតែងនិយាយ ពេលស្រ្តីណាដែលមានផ្ទៃពោះ មិនព្រមធ្វើអីសោះ ខ្ចិលច្រអូស គេងមិនចង់ក្រោក បណ្តាលឲ្យពិបាកសម្រាលកូន។ ចុះបើតាមក្បួនពេទ្យ ការលើកឡើងបែបនេះ ពិតឬមិនពិត?
ចំពោះការនិយាយតៗគ្នាពីចាស់បុរាណនេះ លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ឲ្យដឹងថា គ្រាន់តែជាជំនឿរបស់ចាស់ៗបុរាណតែប៉ុណ្ណោះ ដោយសារចាស់ៗមិនចង់ឲ្យស្ត្រីពពោះខ្ចិល ស្ពឹក។ លោកសាស្រ្តាចារ្យ បានបន្តពន្យល់ទៀតថា ការដែលស្រ្តីពពោះពិបាក ឬមិនពិបាកសម្រាលកូន គឺអាស្រ័យទៅលើសរីរាង្គបន្តពូជដូចជា ស្បូន ដៃស្បូន និងកាយសម្បទារបស់ស្រ្តីផ្ទាល់។
“ទោះជាស្រ្តីនោះ ឧស្សាហ៍ប៉ុនណាក៏ដោយ តែប្រសិនបើមានបញ្ហាសរីរាង្គបន្តពូជ និងកាយសម្បទាមិនរឹងមាំ វានឹងបណ្តាលឲ្យពិបាកសម្រាលកូនហើយ។’ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត។
ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំនឿចាស់បុរាណដែលនិយាយតៗគ្នានេះគឺមិនខុសទាំងស្រុងទេ ចាស់ៗនិយាយបែបនេះ គឺចង់ឲ្យម៉ាក់ៗពពោះធ្វើការនេះនោះឲ្យយឺតសរសៃ និងឲ្យសាច់ដុំដើរស្រួល ដើម្បីកុំឲ្យម៉ាក់ៗដែលមានផ្ទៃពោះទម្រន់ច្រើន ដោយគិតថា ខ្លួនកំពុងពពោះមិនអាចធ្វើអ្វីបានទាំងអស់។
- ៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ
- ៥យ៉ាងម៉ាក់ៗ កុំធ្វើឲ្យសោះក្រោយដឹងថាមានផ្ទៃពោះ
- លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ
- ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន
- មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?
- អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ?
- ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ
- អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ
- ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?
[embed-health-tool-pregnancy-weight-gain]