backup og meta

ចង់ហាត់ប្រាណពេលពពោះបានល្អ ត្រូវដឹងអ្វីគួរ និងមិនគួរធ្វើ

ចង់ហាត់ប្រាណពេលពពោះបានល្អ ត្រូវដឹងអ្វីគួរ និងមិនគួរធ្វើ

ពេល​ពពោះ ការ​ហាត់​ប្រាណ​​ជា​វិធីសាស្ត្រ​មួយ​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ថែ​ទាំ​សុខភាព​របស់​ម៉ាក់​ៗ​គ្រប់​រូប ប៉ុន្តែមិន​មែន​មាន​ន័យ​ថា ស្ត្រី​កំពុង​ពពោះ ត្រូវ​ហាត់​ប្រាណ​ដូច​មនុស្ស​ធម្មតា​ដើម្បី​បាន​រាង​ស្អាត​ទេ​ណា។ ហាត់​ប្រាណ​ពេល​ពពោះ ដើម្បី​សុខភាព តែ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ម៉ាក់​ៗគួរ​ដឹង​ពី​អ្វី​ដែល​ធ្វើ​ទៅ​ល្អ និង​មិន​ល្អ​សិន។

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ

វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា មុន​ពេល​ដែល​ម៉ាក់​ៗ​ពពោះ​ចង់​ចាប់​ផ្ដើមហាត់ប្រាណ ​ត្រូវ​ដឹង​តិចនិក​ខ្លះ​ៗ​ក្នុង​ការ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ព្រោះ​ម៉ាក់​ៗ​មិន​អាច​ចេះ​តែ​ហាត់​ប្រាណ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ វា​អាច​បង្ក​ទៅ​ជា​ហានិភ័យ​ណា​មួយ​៖

គណនាថ្ងៃសម្រាលកូន នៅទីនេះ

ប្រការ​គួរ​ធ្វើ៖

– ហាត់​ប្រាណ​ឲ្យ​បាន​៣០​នាទី/​ថ្ងៃ (៣០​នាទី​ជា​រយៈ​ពេល​គ្រប់​គ្រាន់ក្នុង​ការ​ហាត់​ប្រាណ​សម្រាប់​ស្ត្រី​ពពោះ)

-​ ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ស្រាលៗ (ដូច​ជា ដើរ យូហ្កា ឬ​ហែល​ទឹក…)

– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (គួរ​ញ៉ាំ​មុន​ពេល​ហាត់ អំឡុង​ពេល​ហាត់ និង​ក្រោយ​ពេល​ហាត់) ព្រោះ​ការ​ខ្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​កម្ដៅ​ខ្លួន​កើន​ឡើង ដែល​វា​មិន​មែន​ជា​ផល​ល្អ​ដល់​ទារក

– ស្លៀក​ខោអាវ​ហាត់​ប្រាណ​ត្រឹម​ត្រូវ (ខោអាវ​ដែល​មិន​រឹប​ពេក ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម)

– ត្រូវ​ពត់​ខ្លួន​ឲ្យ​យឺត​សរសៃ​មុន​ពេល​ហាត់​ប្រាណ និង​ក្រោយ​ពេល​ហាត់​ប្រាណ​រួច។ល។

ប្រការ​មិន​គួរ​ធ្វើ៖

– មិន​ត្រូវ​ហាត់​ប្រាណ​រហូត​ហួស​កម្លាំង

– ឈប់​ហាត់​ប្រាណ​ភ្លាម បើ​មាន​អារម្មណ៍​ថា​វិល​មុខ ឬ​ស្រាល​ក្បាល

– ចៀស​វាង​ការ​ហាត់​ប្រាណ​នៅ​កន្លែង​ក្ដៅ​ពេក

– មិន​ត្រូវ​លើក​ទម្ងន់​ធ្ងន់​ៗ

– មិន​ត្រូវ​ធ្វើ​សកម្មភាព​ដែល​អាច​បង្ក​ឲ្យ​ដួល ឬ​ប៉ះពាល់​ដល់​ពោះ

– មិន​ត្រូវ​ហាត់ប្រាណបើ​ម៉ាក់​ៗ​មាន​បញ្ហា​ដូច​ជា កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ប្រឈម​នឹង​ការ​កើត​កូន​មុន​ខែ​ខ្ពស់។ល។

ឈឺក្បាលពេលពពោះ

លោក​បន្ថែម​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​ទម្លាប់​ហាត់​ប្រាណ គឺ​ប្រសើរ​មែន​ទែន​សម្រាប់​សុខភាព ព្រោះ​ការ​ហាត់​ប្រាណ​អាច​ជួយ​រក្សា​សុខភាព​ស្ត្រី​បាន​ល្អ​ដូច​ជា កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ខ្នង បញ្ចុះ​ជាតិ​ខ្លាញ់ បន្ថយ​អាការៈ​ទល់​លាមក រក្សា​លំនឹង​ទម្ងន់​បាន​ល្អ ឬ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ បម្រុង​ក្រឡា​ភ្លើង និង​ជួយ​សម្រួល​ដល់​ការ​សម្រាល​បាន​ជាដើម។

ប៉ុន្តែ ស្ត្រី​មិន​ត្រូវ​ហាត់​ប្រាណ​ឲ្យ​ហួស​កម្លាំង​ទេ យក​ល្អ គួរ​យក​ការ​ណែ​នាំ​ខាង​លើ​ជា​គោល​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​អី​មួយ​កើត​ឡើង​ជា​យ​ថា​ហេតុ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy Do’s and Don’ts: Health and Exercise

https://www.parents.com/pregnancy/my-body/pregnancy-health/pregnancy-dos-and-donts-health-and-exercise/

Pregnancy Exercises: 11 Dos And Don’ts of Prenatal Workouts

https://www.womenshealthmag.com/uk/fitness/a31670914/pregnancy-exercises/

The Do’s & Don’ts of Exercise during Pregnancy

https://www.hawaiipacifichealth.org/healthier-hawaii/live-healthy/the-dos-donts-of-exercise-during-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

24/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ

សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម