backup og meta

រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់?

រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់?

ស្រីៗ​ពពោះ​មួយ​ចំនួន​អាច​នឹង​ប្រទះ​ឃើញ​មាន​ឈាម​ក្រោយ​ពេល​រួមភេទ​ ​ដែល​នេះ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ផ្សេងៗ​បាន​។ ប៉ុន្តែ​បញ្ហា​នេះ​បង្ក​មក​ពី​មូលហេតុ​អ្វី និង​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?

ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដូចជា​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​ជាដើម។ ប៉ុន្តែ​ប្រសិនជា​ស្រីៗ​គ្នាយើង​ក្រោយ​ពី​រួមភេទ​រួច​ប្រទះ​ឃើញ​មាន​ឈាម​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​គភ៌​ខ្លាំង។ យ៉ាងណាមិញ​​​បញ្ហា​​នេះ​អាច​ជា​រឿង​ធម្មតា​បើ​យោង​តាម​អ្នកស្រី Mary Jane Minkinសាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគស្រ្តី​នៅ​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក។ តាម​ពិត​ទៅ​ស្ត្រី​ប្រហែល ១៥-២៥%​អាច​នឹង​មាន​ការ​ធ្លាក់​ឈាម​នៅ​ត្រីមាស​ទី១​ដែល​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​​អ្វី​ទេ​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្ត្រី​សហរដ្ឋ​អាមេរិក។

ជាទូទៅ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​គឺ​មក​ពី​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ អំឡុង​ពេល​ពពោះ​កម្រិត​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន (progesterone) មាន​ការ​កើន​ឡើង ហើយ​នេះ​បង្ក​ឲ្យ​សរសៃ​ឈាម​រីកធំ​ និង​ងាយ​ទទួល​រង​ការ​ប៉ះ​ទង្គិច។ ការ​រួម​ភេទ​អាច​បង្ក​ឲ្យ​សរសៃ​ឈាម​នៅ​ស្បូន​ទទួល​រង​ការ​ប៉ះ​ទង្គិច និង​មាន​ហូរ​ឈាម។ នេះ​មិន​បង្ក​គ្រោះថ្នាក់​ ឬ​ប៉ះពាល់​ដល់​គភ៌​ទេ។

ពពោះដំបូង១

មូលហេតុ​មួយ​ទៀត​ដែល​បង្ក​ឲ្យ​មាន​ឈាម​ក្រោយ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ អាច​មក​ទ្វារមាស​ស្ងួត ឬ​ដុំគីស​នៅ​ស្បូន។ ក្នុង​ករណី​មួយ​ចំនួន ការ​ធ្លាក់​ឈាម​ក្រោយ​រួមភេទ​អាច​បង្ក​ជា​បញ្ហា​បាន ជាពិសេស​អំឡុង​ត្រីមាស​ទី២ និង​ទី៣។ ពេល​ខ្លះ​បញ្ហា​សុក​ពាំង​មាត់​ស្បូន និង​សុក​ដាច់​ចេញ​ពី​ស្បូន​ក៏​អាច​បង្ក​ឲ្យ​មាន​ធ្លាក់​ឈាម​ដែរ។ មូលហេតុ​ដែល​គួរ​ឲ្យ​បារម្ភ​ផ្សេង​ទៀត​រួមមាន​ការ​រលូត​កូន កូន​ក្រៅ​ស្បូន ឬ​សម្រាល​កូន​មុន​ខែ។

គួរ​បញ្ជាក់​ដែរ​ថា​ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​មិន​បង្ក​ឲ្យ​រលូត​កូន​ សុក​ពាំង​មាត់​ស្បូន ឬ​គ្រោះថ្នាក់​ផ្សេង​ទេ។ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ពេល​ធ្លាក់ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ និង​មិន​គួរ​រួមភេទ​រហូត​ដល់​ដឹង​ពី​មូលហេតុ​ជា​មុន​សិន។ ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ពពោះ​មាន​ការ​ធ្លាក់​ឈាម​ច្រើន ឈឺចាប់ គ្រុនក្ដៅ​ខ្លាំង វិលមុខ ឬ​ការ​កន្ទ្រាក់​ស្បូន ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bleeding After Sex While Pregnant: Should I Worry?

https://www.parents.com/pregnancy/my-life/sex-relationship/bleeding-after-sex-while-pregnant-should-i-worry/

Bleeding After Sex During Pregnancy

https://www.whattoexpect.com/pregnancy/sex-and-relationships/bleeding-after-sex-during-pregnancy/

Bleeding After Sex While Pregnant

https://www.bellybelly.com.au/pregnancy/bleeding-after-sex-during-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

25/11/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងអត់ថា រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងទាំងនេះ

រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម