backup og meta

ស្រីៗយើងចៀសមិនផុតពីការប្រែប្រួលលើទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 23

    ស្រីៗយើងចៀសមិនផុតពីការប្រែប្រួលលើទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច

    អំឡុង​ពេល​សម្រាល​កូន ទារក​ត្រូវ​ឆ្លង​កាត់​មាត់​ស្បូន និង​ចេញ​តាម​ទ្វារមាស ហើយ​ច្រក​ចូល​ទ្វារ​មាស​ម៉ាក់ៗ​ត្រូវ​បើក​ឲ្យ​ធំ ដើម្បី​ឲ្យ​ទារក​ឆ្លង​កាត់​រួច។ ក្រោយ​ពេល​សម្រាល​កូន​រួច វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ម៉ាក់ៗ​មាន​អារម្មណ៍​ថា ទ្វារមាស​មាន​សភាព​ខុស​ពី​មុន​ពេល​សម្រាល​កូន។ ក្នុង​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ការ​ផ្លាស់ប្ដូរ​ទ្វារ​មាស​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​តាម​ធម្មជាតិ ៤ យ៉ាង​ដូចជា៖

    ១. ទំហំ​ធំ​ជាង​មុន

    ទ្វារ​មាស​​ស្រីៗ​​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្ដង។ ពេល​សម្រាល​កូន ទ្វារ​មាស​យើង​​យឺត​ធំ​ខ្លាំង​លើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​រឹង​​ជាង​មុន ទំហំ​​ក៏​ធំ​ជាង​មុន​ដែរ។ ចំពោះ​បញ្ហា​ផ្លាស់​ប្ដូរ​ទ្វារមាស​មួយ​នេះ ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។

    ២. ស្ងួត​ទ្វារមាស

    វា​ជា​រឿង​ធម្មតា​ទេ ដែល​ស្ត្រី​មាន​អារម្មណ៍​ថា ទ្វារ​មាស​ស្ងួត​ជា​ងធម្មតា បន្ទាប់​ពី​សម្រាល​កូន​រួច។ បញ្ហា​ផ្លាស់ប្ដូរ​ទ្វារ​មាស​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កម្រិត​អ័រម៉ូន Oestrogen ទាប​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​កំពុង​ពពោះ។ ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន កម្រិត​អ័រម៉ូន Oestrogen អាច​ទាប​ជាង​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន ដូច​នេះ​ទ្វារមាស​អាច​មាន​សភាព​ខ្លាំង​ជាង។

    ៣. ឈឺ​ចាប់​នៅ​បរិវេណ​ទ្វារមាស

    បន្ទាប់​ពី​សម្រាល​កូន​រួច ម៉ាក់ៗ​អាច​មាន​ការ​ឈឺ​ចាប់​នៅ​តំបន់​ថ្នេរ ឬ​បរិវេណ​ទ្វារមាស​តែ​ម្ដង ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​ទ្វារមាស​មួយ​នេះ អាច​នឹង​ធូរស្រាល​ដូច​ធម្មតា​វិញ​ក្នុង​រយៈ ៦-១២សប្ដាហ៍​ក្រោយ​សម្រាល​រួច។ គ្នា​យើង​ស្រី​ៗ​ត្រូវ​ដឹង​ថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែទាំ​តំបន់​ទ្វារមាស​ឲ្យ​ស្អាត​ជានិច្ច ដូច្នេះ​មុន​នឹង​ម៉ាក់ៗ​ប្ដូរ​សំឡី​អនាម័យ ឬ​លាង​សម្អាត​មុខ​ថ្នេរ គួរ​លាង​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន និង​ត្រូវ​សម្អាត​តំបន់​នោះ​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន។

    ៤. ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ

    ការ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​ក្រោយ​សម្រាល​កូន អាច​ជា​លទ្ធផល​នៃ​ជាលិកា​ស្លាក​ស្នាម​នៅ​ក្នុង​ទ្វារមាស ឬ​ដោយសារ​ការ​សម្រាល​កូន​បង្ក​ការ​រហែក​ខ្លាំង​ពី​រន្ធ​ទ្វារមាស​ដល់​រន្ធ​គូថ។ យូរ​ទៅ​ៗ បញ្ហា​នេះ​នឹង​ជា​សះ​ស្បើយ​ដោយ​ឯកឯង បូករួម​នឹង​ការ​ថែ​ទាំ​របស់​យើង ប៉ុន្តែ​ក្នុង​ករណី​ម៉ាក់​ៗ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ក្នុង​ពេល​រួម​ភេទ កើត​ជា​ក្ដី​បារម្ភ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ។​

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ក្រោយ​សម្រាល​កូន​រួច ស្រីៗ​យើង​អាច​ជួបការ​ប្រែប្រួល​ទាំង​នេះ​លើ​ទ្វារ​មាស៖
    • ទំហំ​ធំ​ជាង​មុន
    • ស្ងួតទ្វារ​មាស
    • ឈឺចាប់​នៅ​បរិវេណ​ទ្វារ​មាស
    • ឈឺចាប់​អំឡុង​ពេល​រួម​ភេទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 23

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម