backup og meta

ក្រោយ​សម្រាល​​ម៉ាក់ៗញ៉ាំ fast food ច្រើនពេកប្រយ័ត្ននាំទុក្ខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 30, 2021

    ក្រោយ​សម្រាល​​ម៉ាក់ៗញ៉ាំ fast food ច្រើនពេកប្រយ័ត្ននាំទុក្ខ

    គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាលកូន​អាច​ញ៉ាំ​អាហារ​គ្រប់​សព្វ​បែប​យ៉ាង​បាន ដោយ​មិនចាំបាច់ភ័យខ្លាច​ទាស់​អ្វីឡើយ។ ទោះ​ជា​បែប​នេះ​ក្ដី​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​របស់​ម៉ាក់​ៗ​បាន​តាម​ចិត្ត​មែន តែ​គួរ​រើស​ប្រភេទ​អាហារ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ​នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទៅ​វិញ​ទេ។

    គណនាថ្ងៃសម្រាលកូន នៅទីនេះ

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ការ​ញ៉ាំ​អាហារ​ពពួក Fast food ចំពោះ​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច​មិន​បាន​ប៉ះពាល់ ឬ​នាំ​ឲ្យ​ទាស់​អ្វី​ឡើយ ​ក្រោយ​សម្រាល​ភ្លាមក៏ដោយឲ្យតែញ៉ាំទៅមាន​កម្លាំង និង​ឃ្លាន គឺ​អាច​ញ៉ាំ​បានភ្លែត។ តែ​បើ​គិត​ដល់​ជីវជាតិ សារធាតុ​ចិញ្ចឹម​ដែល​ចម្រាញ់​ជា​ទឹក​ដោះ សម្រាប់​កូន​​វា​គ្មាន​ឡើយ។

    Fast Food

    លោក​បន្ត​ទៀត​ថា ប៊ឺហ្គ័រ ភីហ្សា ភ្លៅ​មាន់ ជា​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ញ៉ាំ​ទៅ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ដែល​ធាត់​ៗ មិន​ស្រក​គីឡូ ហើយ​ក្បាលពោះ​ប្រែជា​ធំ​ដូច​នៅតែ​មាន​កូន​ក្នុង​ផ្ទៃ។ បន្ថែម​ពី​លើ​នោះ​អ្នក​ដែល​ចូលចិត្ត​អាហារ​មាន​ជាតិ​ខ្លាញ់ អាច​ប្រឈម​មុខ​នឹង​ជំងឺ​ជាច្រើន​ទៅ​ថ្ងៃ​មុខ និងបច្ចុប្បន្ន​ដូចជា​លើស​ឈាម លើស​កូឡេស្តរ៉ូល លើស​ជាតិ​ស្ករ​ក្នុង​ឈាម ខ្លាញ់​រុំ​បេះដូង

    ក្រៅ​ពី​ខ្លួនឯង កូន​ដែល​បៅ​ដោះ​ម្ដាយ​ញ៉ាំ​អាហារ​ខ្លាញ់​ទាំងនោះ​ញឹកញាប់​អាច​រាករូស ឬ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ហើយ​កូន​ក៏​ស្គមស្គាំង គ្មាន​កម្លាំង​កំហែង​ទៅ​តាម​នោះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​បែប​នេះ​គ្រប់​ពេល។ ដូចនេះ​របប​អាហារ​ជា​ស៊ុប​មាន​ទឹក សាច់ បន្លែ គ្រប់គ្រាន់ ចៀសវាង​អាហារ​ហឹរ ក្រៀមក្រោះ ឬ​ប្រភេទ​ថ្នាំ​ចំណាំង​ឈើ និង​ស្រា​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម