home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទោះក្រោយសម្រាលម៉ាក់ៗអាចញ៉ាំ fast food បានមែន តែបើច្រើនពេកប្រយ័ត្ននាំទុក្ខ

ទោះក្រោយសម្រាលម៉ាក់ៗអាចញ៉ាំ fast food បានមែន តែបើច្រើនពេកប្រយ័ត្ននាំទុក្ខ

គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាលកូន​អាច​ញ៉ាំ​អាហារ​គ្រប់​សព្វ​បែប​យ៉ាង​បាន ដោយ​មិនចាំបាច់ភ័យខ្លាច​ទាស់​អ្វីឡើយ។ ទោះ​ជា​បែប​នេះ​ក្ដី​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​របស់​ម៉ាក់​ៗ​បាន​តាម​ចិត្ត​មែន តែ​គួរ​រើស​ប្រភេទ​អាហារ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ​នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទៅ​វិញ​ទេ។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ការ​ញ៉ាំ​អាហារ​ពពួក Fast food ចំពោះ​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច​មិន​បាន​ប៉ះពាល់ ឬ​នាំ​ឲ្យ​ទាស់​អ្វី​ឡើយ ​ក្រោយ​សម្រាល​ភ្លាមក៏ដោយឲ្យតែញ៉ាំទៅមាន​កម្លាំង និង​ឃ្លាន គឺ​អាច​ញ៉ាំ​បានភ្លែត។ តែ​បើ​គិត​ដល់​ជីវជាតិ សារធាតុ​ចិញ្ចឹម​ដែល​ចម្រាញ់​ជា​ទឹក​ដោះ សម្រាប់​កូន​​វា​គ្មាន​ឡើយ។

លោក​បន្ត​ទៀត​ថា ប៊ឺហ្គ័រ ភីហ្សា ភ្លៅ​មាន់ ជា​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ញ៉ាំ​ទៅ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ដែល​ធាត់​ៗ មិន​ស្រក​គីឡូ ហើយ​ក្បាលពោះ​ប្រែជា​ធំ​ដូច​នៅតែ​មាន​កូន​ក្នុង​ផ្ទៃ។ បន្ថែម​ពី​លើ​នោះ​អ្នក​ដែល​ចូលចិត្ត​អាហារ​មាន​ជាតិ​ខ្លាញ់ អាច​ប្រឈម​មុខ​នឹង​ជំងឺ​ជាច្រើន​ទៅ​ថ្ងៃ​មុខ និងបច្ចុប្បន្ន​ដូចជា​លើស​ឈាម លើស​កូឡេស្តរ៉ូល លើស​ជាតិ​ស្ករ​ក្នុង​ឈាម ខ្លាញ់​រុំ​បេះដូង។

ក្រៅ​ពី​ខ្លួនឯង កូន​ដែល​បៅ​ដោះ​ម្ដាយ​ញ៉ាំ​អាហារ​ខ្លាញ់​ទាំងនោះ​ញឹកញាប់​អាច​រាករូស ឬ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ហើយ​កូន​ក៏​ស្គមស្គាំង គ្មាន​កម្លាំង​កំហែង​ទៅ​តាម​នោះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​បែប​នេះ​គ្រប់​ពេល។ ដូចនេះ​របប​អាហារ​ជា​ស៊ុប​មាន​ទឹក សាច់ បន្លែ គ្រប់គ្រាន់ ចៀសវាង​អាហារ​ហឹរ ក្រៀមក្រោះ ឬ​ប្រភេទ​ថ្នាំ​ចំណាំង​ឈើ និង​ស្រា​ជាដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 02/09/2020
x