backup og meta

ឆ្លងទន្លេហើយប៉ុន្មានថ្ងៃ ទើបគេលែងហៅថា «កូនខ្ចី»?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 07, 2023

    ឆ្លងទន្លេហើយប៉ុន្មានថ្ងៃ ទើបគេលែងហៅថា «កូនខ្ចី»?

    ក្រោយ​សម្រាល​កូន​ហើយ ចាស់​ៗ​តែង​ហៅ​ថា ស្រីៗ «កូន​ខ្ចី» និង​តម្រូវ​ឲ្យ​អ្នក​កូន​ខ្ចីនោះ នៅ​ស្ងៀម​មិន​ត្រូវ​ធ្វើ​អ្វីទាំងអស់​រាប់​ខែ រហូត​ចូល​ដល់​ឆ្នាំ​ទៀត​ផង ព្រោះ​គិត​ថា​ការ​ធ្វើ​ការងារ​សម្រាប់​អ្នក​សម្រាល​កូន​រួច បណ្ដាល​ឲ្យ​ទាស់។

    ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ពាក្យកូនខ្ចី​របស់​ចាស់​ៗ​ពី​មុន គឺ​ក្រោយសម្រាលស្រីៗត្រូវស្លៀកពាក់​ជិត​ៗ ពាក់​មួក​ គ្របត្រចៀក ឬ​មានសម្លីញ៉ុក​ត្រចៀក​កុំឲ្យ​ចូល​ខ្យល់ ពាក់ស្រោមជើង និងសម្រាកនៅ​ស្ងៀម​រាប់​ខែមិនធ្វើ​អ្វី​សោះ។ លោកពន្យល់​ថា ក្រោយ​សម្រាល​កូន​បាន ៤៥ ថ្ងៃ គេ​លែង​ហៅ​ថា​កូន​ខ្ចី​ទៀត​ហើយ ព្រោះ​ជា​ពេល​ដែល​អាច​មក​រដូវ និង​រួម​ភេទ​បាន​ឡើង​វិញ​ ដែល​នេះ​ជា​និយមន័យ​នៃ​ពាក្យ​កូន​ខ្ចី​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ។ ជា​ធម្មតា​ស្ត្រី​នឹង​ចាប់ផ្ដើម​មក​រដូវ​វិញ​នៅ​ចន្លោះ ៣ ទៅ ១០ សប្ដាហ៍​ក្រោយ​សម្រាលកូន ឬ​ជា​មធ្យម ៤៥ ថ្ងៃ តែ​លក្ខខណ្ឌ​នេះ​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ស្ត្រីម្នាក់​ៗ ​អាស្រ័យ​លើ​សុខភាព​កាយ ចិត្ត និង​របៀប​នៃ​ការ​បំបៅ​កូន

    សម្រាលកូន១

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា មុនរយៈពេល ៤៥ ថ្ងៃនេះ​ម៉ាក់​ៗ​ក៏អាច​ទៅផ្សារ ធ្វើម្ហូប បោសផ្ទះ បោកសម្លៀកបំពាក់ ធ្វើ​ការ​ងារ​គ្រប់យ៉ាងគ្រាន់តែ​កុំ​សូវ​ធ្វើ​ធ្ងន់​ដែល​ហួស​ពី​កម្លាំង​យើង និង​អាច​ដើរហើរ​លេង​ឆ្ងាយ​ក៏​បាន គ្រាន់តែ​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឲ្យ​ឈឺ ព្រោះ​បើ​ឈឺ​ដូចជា​ផ្ដាសាយ ក្អក អាច​ឆ្លង​ទៅ​ទារក​បាន ហើយ​កូន​នៅ​តូច​ឈឺ​មិន​មែន​ស្រួល​ក្នុង​ការ​បញ្ចុក​ថ្នាំ​ឡើយ។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បន្ត​ថា ចាស់​ៗ​ច្រើន​បង្គាប់​ស្ត្រី​សម្រាល​កូន​រួច​មិន​ឲ្យ​ញ៉ាំ​អាហារ​មាន​បន្លែ ព្រោះ​ខ្លាច​កូន​ហើម​ពោះ។ តែ​ក្បួន​វិជ្ជាសាស្ត្រ​គេ​ហាម​តែ​បន្លែ​ឆៅ បន្លែ​លាង​មិន​ស្អាត ប៉ុណ្ណោះ​ក្រៅ​ពី​នោះ​ញ៉ាំ​បាន​ធម្មតា ដើម្បី​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ។ មួយ​វិញ​ទៀត​ការ​មិន​ឲ្យ​ត្រូវ​ទឹក​ភ្លៀង ឬ​ចេញ​ក្រៅ​មាន​អាកាស​ធាតុ​ត្រជាក់ ក៏​ជួយ​ការពារ​មិន​ឲ្យ​ឈឺ​បាន​ដែរ គ្មាន​ទាក់ទង​នឹង​រឿង​ទាស់​អ្វី​ទេ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម