backup og meta

គ្រោះថ្នាក់​ដល់កូនបែបនេះហើយ បានជាស្រីៗមានផ្ទៃពោះមិនគួរញ៉ាំថ្លើមសត្វញឹកញាប់​

គ្រោះថ្នាក់​ដល់កូនបែបនេះហើយ បានជាស្រីៗមានផ្ទៃពោះមិនគួរញ៉ាំថ្លើមសត្វញឹកញាប់​

គ្នា​យើង​ទំនង​ជា​បាន​ដឹង​ហើយ​ថា​ថ្លើម​សត្វ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង​មាន​ទាំង​វីតាមីន រ៉ែ និង​ប្រូតេអ៊ីន ហើយ​​ថ្លើម​ក៏​មាន​ផ្ទុក​វីតាមីន​ A ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ។ ទោះ​យ៉ាងណា ការ​ទទួល​បាន​វីតា​មីន​ A ពី​ថ្លើម​សត្វ​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។

ថ្លើម​សត្វ​មាន​ផ្ទុក​​ជាតិ​ដែក វីតាមីន B12 វីតាមីន​A ស័ង្កសី ស៊ីលីស្យូម(selenium) និង​ស្ពាន់​ ដែល​អ្វីទាំង​អស់​នេះ​សុទ្ធ​តែជា​សារធាតុ​ចិញ្ចឹម​ល្អ សម្រាប់​រាងកាយ។ ប៉ុន្តែ​ស្រ្តីមាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​នោះទេ​។​

ការ​ញ៉ាំ​ថ្លើម​សត្វ​មាន​ទម្រង់​វីតាមីន​ A (preformed vitamin A)ច្រើន​ ជា​ពិសេស​នៅ​ត្រី​មាស​ទី​១​ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​មិន​ពេញ​លេញ ឬ​អាច​រលូត​ផង​ក៏​មាន​។ ក្រៅ​ពី​ក្នុង​ថ្លើម​សត្វ អាហារ​ធ្វើ​ពី​ថ្លើម​សត្វ​ដូច​ជា​សាច់​ក្រក​ ក៏​នៅ​តែ​មាន​ផ្ទុក​វីតាមីន​A នេះ​ច្រើន​ដូច​គ្នា។

គ្នា​យើង​ទំនងជា​ឆ្ងល់​ដែរ​ថា វីតាមីន​A ក្នុង​ថ្លើម​សត្វ​អាច​មាន​បញ្ហា​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ចុះ​វីតាមីន​A ក្នុង​បន្លែ​មាន​បញ្ហា​ដែរ​ឬទេ? ចម្លើយ​ខ្លី​គឺ​មិន​មាន​បញ្ហា​ទេ។ នៅ​ក្នុង​បន្លែ​ ផ្លែឈើ វីតាមីនA យើង​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ប្រូវីតាមីនA​ ការ៉ូទីន​(provitamin A carotenoids)។ ការ​ទទួល​បាន​វីតាមីន​A នៅ​ក្នុង​បន្លែ​ ផ្លែ​ឈើ គឺ​មិន​មាន​គោលការណ៍​ណែ​នាំ​ឲ្យ​កំណត់​បរិមាណ​ញ៉ាំ​នោះ​ទេ ពោល​គឺ​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ។​

បើ​អ៊ីចឹង​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ? មិនមែន​បែប​នេះ​ទេ ប៉ុន្តែ​ត្រូវ​កំណត់​បរិមាណ​ត្រូវ​ញ៉ាំ ​គឺ​អាច​ញ៉ាំ​ប្រហែលជា​៨០ក្រាម​ក្នុង​មួយ​សប្ដាហ៍​ ដោយ​មិន​ត្រូវ​ញ៉ាំ​រាល់ថ្ងៃ​នោះ​ទេ។ គ្នា​យើង​ដឹង​ទេ​នៅ​ក្នុង​ថ្លើម​គោ​​ត្រឹម​មួយ​ចំហៀង​មាន​ផ្ទុក​វីតាមីន A ច្រើន​ជាង​តម្រូវ​ការ​អតិបរមា​របស់​ស្រីៗ​​រហូត​ដល់ទៅ​បី​ដង។

នាយក​ដ្ឋាន​កសិកម្ម​របស់​សហរដ្ឋអាមរិក​បាន​ណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន​A ពី​សរីរាង្គ​សត្វ​ ឬ​អាហារ​បំប៉ន​មាន​ប្រ​ភព​ពី​សរីរាង្គ​សត្វ​ត្រឹម​១០ ០០០​IU សម្រាប់​ស្រី​ៗ​មាន​អាយុ​លើស​ពី​១៩​ឆ្នាំ បើ​ក្រោម​១៩​ឆ្នាំ ត្រូវ​ញ៉ាំ​តិច​ជាង​នេះ។ ប៉ុន្តែ​​នៅ​ក្នុង​ថ្លើម​គោ​​គឺ​មាន​ទម្រង់​វីតាមីន​A នេះ​រហូត​ដល់​៣០ ០០០​IU​ បើ​យើង​ញ៉ាំ​ត្រឹម​​មួយ​ចំហៀង​ក៏​ដោយ​។ ដូច​នេះ​ហើយ​បើ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ញ៉ាំ​ថ្លើម​សត្វ​រាល់​ថ្ងៃ​អាច​ធ្វើ​ឲ្យ​លើស​វីតាមីន A និ​ង​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃដូច​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.babycenter.com/pregnancy/diet-and-fitness/is-it-safe-to-eat-liver-during-pregnancy_10404911#:~:text=Preformed%20vitamin%20A%20is%20found,the%20first%20months%20of%20pregnancy.

https://www.pregnancybirthbaby.org.au/foods-to-avoid-when-pregnant

https://www.healthline.com/nutrition/11-foods-to-avoid-during-pregnancy#5.-Organ-meat

កំណែ​ប្រែបច្ចុប្បន្ន

20/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

កូនក្នុងផ្ទៃពោះចុះខ្សោយ ដោយសារមូលហេតុប៉ុន្មាននេះ

សម្រាល​កូន​ដោយ​ធម្មជាតិ​ត្រូវ​ទ្រាំ​ឈឺ​មែន តែ​គុណ​ប្រយោជន៍​វិញ​ច្រើន​ជាង​សម្រាលដោយវះកាត់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម