អាការៈរមួលក្រពើ គឺតែងតែកើតមាននៅក្នុងអំឡុងពេលដែលស្រីៗយើងមានផ្ទៃពោះ។ ថ្វីដ្បិតតែអាការៈរមួលក្រពើនេះអាចថាជាអាការៈមិនធ្ងន់ធ្ងរ និងអាចចាត់ទុកថាជារឿងធម្មតាក៏ពិតមែន តែអាការៈនេះអាចធ្វើឲ្យស្រីៗយើងមានអារម្មណ៍មិនស្រួល ឬពិបាកទ្រាំដែរ។ តើស្រីៗពពោះអាចកាត់បន្ថយអាការៈនេះបានយ៉ាងដូចម្តេច?
ចំពោះរឿងនេះស្រីៗយើងអាចសុំការណែនាំពីគ្រូពេទ្យ ឬគ្រាន់តែទទួលទានទឹកឱ្យបានច្រើនក៏បាន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការទទួលទានទឹកអាចជួយស្រីៗពពោះយើងបានធូរពីអាការៈឈឺចាប់ដោយអាការៈរមួលក្រពើបាន។ ជាការពិតយើងត្រូវរក្សាជាតិសំណើមនៅក្នុងខ្លួន ដែលចំណុចនេះគឺជារឿងសំខាន់នៅក្នុងអំឡុងពេលមានផ្ទៃពោះ។ អត្ថបទនេះ នឹងផ្ដល់ជាចំណេះដឹងខ្លះៗដើម្បីដឹងថាហេតុអ្វីបានជាអ្នកម្តាយដែលកំពុងមានផ្ទៃពោះត្រូវការទទួលទានទឹកឱ្យបានច្រើនក្នុងពេលមានផ្ទៃពោះ។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
- ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?
១- ហេតុអ្វីបានជាស្រីៗមានអាការៈរមួលក្រពើពេលមានផ្ទៃពោះ?
ដូចដែលបានរៀបរាប់ពីខាងលើ ប្រសិនបើអាការៈរមួលក្រពើមិនបង្កឱ្យមានការឈឺចាប់ ឬមិនឈឺចាប់ខ្លាំងនោះ គឺមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ។ អាការៈរមួលក្រពើទាំងនេះ គឺមិនអាចចៀសបាននោះទេ នៅពេលដែលទារកនៅក្នុងផ្ទៃលូតលាស់ ស្បូននឹងត្រូវពង្រីកខ្លួនជាបន្តបន្ទាប់។ នេះហើយជាមូលហេតុដែលនាំឱ្យសាច់ដុំ និងសរសៃពួរកើតមានការរមួល និងឈឺចាប់។ ក្នុងអំឡុងពេលតាំងគភ៌ក្នុងត្រីមាសទី២ ចង្កេះស្រីៗយើងនឹងកើតមានការរមូលជាខ្លាំង ដែលធ្វើឱ្យយើងទទួលរងនូវការឈឺចាប់ខ្លាំង និងឈឺខ្លាំងនៅត្រង់ពោះផ្នែកខាងក្រោម។ ពេលខ្លះ អាការៈរមួលក្រពើអាចបណ្តាលមកពីជាតិឧស្ម័នពុល អាការៈហើម ការទល់លាមក ឬការរួមភេទជាដើម នេះបើយោងតាមរបាយការណ៍របស់សមាគមស្ត្រីមានផ្ទៃពោះរបស់សហរដ្ឋអាមេរិក។
២- តើការផឹកទឹកបានគ្រប់គ្រាន់ផ្ដល់ប្រយោជន៍អ្វីខ្លះដល់ស្រ្តីមានផ្ទៃពោះ?
អ្នកស្រី Julie Redfern អ្នកជំនាញផ្នែកចំណីអាហារនៅមជ្ឈមណ្ឌលទារក បាននិយាយថា ក្នុងអំឡុងពេលនៃត្រីមាសទី៣ របស់ស្ត្រីមានផ្ទៃពោះ ប្រសិនបើស្រីៗជួបប្រទះការខ្វះជាតិទឹកអាចប្រឈមមុខនឹងការកើតកូនមុនពេលកំណត់ ដោយសារតែការខ្វះជាតិទឹក អាចបណ្តាលឱ្យកើតមានអាការកន្ត្រាក់ខ្លាំងនៅក្នុងស្បូន។ ទោះបីជាទឹកមិនអាចជួយស្រីៗឱ្យគេចផុតពីអាការរមួលក្រពើ តែទឹកជួយយើងឱ្យគេចផុតពីអាការខ្វះជាតិទឹកបាន។ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗយើងត្រូវការសារធាតុរាវបន្ថែមដើម្បីផ្គត់ផ្គង់ទឹកភ្លោះ បង្កើនបរិមាណឈាម និងជួយដល់លំហូរឈាមទៅឱ្យទារកនៅក្នុងផ្ទៃ។ ដូច្នេះនៅពេលយើងខ្វះជាតិទឹកនោះយើងអាចប្រឈមនឹងការបាត់បង់ជាតិទឹក និងកើតមានអាការៈរមួលក្រពើ។
ដើម្បីជៀសវាងការបាត់បង់ជាតិទឹក និងអាការៈរមួលក្រពើ ទឹកគឺមានអត្ថប្រយោជន៍ដ៏អស្ចារ្យដែលអាចជួយយើងពីអាការៈទាំងនេះបាន។ ដូច្នេះ ទឹកអាចជួយកាត់បន្ថយអាការហើម ទល់លាមក ជំងឺឫសដូងបាត និងការឆ្លងមេរោគនៅក្នុងប្លោកនោម នៅពេលដែលអ្នកម្តាយកំពុងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ទារកនៅក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ
- បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន
- តិចនិកងាយៗ អាចជួយស្រីៗកាត់បន្ថយស្ត្រេសពេលពពោះ
៣- តើបរិមាណទឹកប៉ុន្មាន ដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន?
លោកស្រី Julie Redfern ក៏បានបញ្ជាក់ផងដែរថា បរិមាណនៃសារធាតុរាវប្រចាំថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះគឺ ចំនួន៨កែវ ដែលក្នុងកែវមានបរិមាណ២៣៧ មិល្លីលីត្រ។ ស្រីៗយើងក៏គួរតែទទួលទានសារធាតុរាវបន្ថែមចំនួន ២៣៧ មីល្លីលីត្រក្នុងមួយម៉ោងម្តងនៅពេលដែលយើងមានសកម្មភាពជាប់រហូតនោះ។ សារធាតុរាវទាំងនោះអាចជាភេសជ្ជៈណាមួយដូចជា ទឹក ទឹកដោះគោ និងទឹកផ្លែឈើ គឺលើកលែងតែភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។
៤- តើមានវិធីអ្វីផ្សេងទៀតដើម្បីកាត់បន្ថយអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ?
ដើម្បីទប់ទល់អាការៈរមួលក្រពើដែលតែងកើតមាននៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗយើងក៏នៅមានឱសថបុរាណជាច្រើន ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយអាការៈរមួលក្រពើផងដែរ ដែលមួយក្នុងចំណោមនោះ គឺការប្រើកំដៅ ដើម្បីជួយកាត់បន្ថយអាការៈរមួលក្រពើ។ កំដៅគឺជាវិធីដ៏ល្អសម្រាប់ការជួយសម្រួលដល់សាច់ដុំ។ យើងអាចជ្រើសត្រាំខ្លួននៅក្នុងអាងងូតទឹកដែលពេញដោយទឹកក្តៅឧណ្ហៗ ដើម្បីជួយសម្រួលដល់សាច់ដុំកំពុងឡើងតឹងដែលធ្វើឱ្យយើងកើតមានអាការឈឺចាប់តាមសាច់ដុំ។ មួយទៀត យើងអាចយកដបទឹកក្តៅមកដាក់នៅត្រងកន្លែងដែលមានអាការៈរមួលសាច់ដុំ ឬរមួលក្រពើ ដោយមានកន្សែងទ្រាប់ពីក្រោមមួយជាន់។
វិធីមួយទៀតដែលណែនាំដោយសមាគមស្ដ្រីមានផ្ទៃពោះរបស់សហរដ្ឋអាមេរិចនោះគឺត្រូវផ្លាស់ប្តូរឥរិយាបថ។ ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបថ យើងអាចទៅហាត់យូ៉ហ្កា ឬធ្វើលំហាត់ប្រាណបែបស្រាលៗក៏បាន ដើម្បីជួយសម្រួលសរសៃ និងសាច់ដុំ។ ចំពោះរាល់ការព្រួយបារម្ភចំពោះអាការៈឈឺចាប់តាមសាច់ដុំ ឬអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ ចំណុចល្អបំផុតនោះគឺយើងគួរតែទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យដោយផ្ទាល់។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?
- ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?
- ពេលពពោះចេះតែឈឺខ្នង អាចសាកតិចនិកទាំងនេះអាចជួយបាន
- ពពោះចំខែក្តៅ ស្រីៗគួរចេះតិចនិកទាំងនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
[embed-health-tool-pregnancy-weight-gain]