backup og meta

បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន

បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន

ស្រីៗធ្លាប់ពពោះភាគ​ច្រើន ច្បាស់​ជាធ្លាប់​ឆ្លងកាត់​អារម្មណ៍​ឃ្លាន​អ្វី​មួយ​ខ្លាំង មិន​អាច​ទ្រាំបាន ទាល់​តែ​បាន​ញ៉ាំ ទើប​អស់ចិត្ត។ ចុះ​មាន​ដឹង​ថា ហេតុ​អី ពពោះ​ឃ្លាន​ខ្លាំង​ទ្រាំ​មិន​បាន​អ៊ី​ចឹង​អត់? គួរ​ធ្វើ​ម៉េច​ដើម្បី​ជួយ​កុំ​ឲ្យ​ឃ្លាន​ខុស​ទំនង​បែប​នេះ? ហើយអាហារ​ម៉េចឃ្លានគួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ? ចង់ដឹង អាន​អត្ថបទ​នេះ​សិន​ទៅ។

១- អ្វី​ជា​ចំណង់​ឃ្លាន​អាហារ?​ មាន​ន័យ​ដូច​ម្ដេច​ទៅ?

អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ផ្នែក​ខ្លះ​របស់​ខួរ​ក្បាល ដូច​ជា ផ្នែក Insula ផ្នែក Hippocampus និង​ផ្នែក Caudate មាន​នាទី​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​ឃ្លានអាហារ ហើយ​ចំណង់​ឃ្លាន​ អាច​កើត​ឡើង​ដោយ​សារ​ក្នុង​របប​អាហារ​យើង ខ្វះ​ជីវជាតិ​មួយ​ចំនួន ដូច​ជា វីតាមីន B12 ឬ​ជាតិ​កាល់ស្យូម។ ចំពោះ​ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​វិញ ភាគ​ច្រើនតែង​មាន​ចំណង់​ឃ្លាន​អាហារ​ណា​មាន​រសជាតិ​ផ្អែម។ អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀតជឿ​ថា សូកូឡា និង​អាហារ​ផ្សេង​ទៀត​ មាន​កាឡូរីខ្ពស់ អាច​ធ្វើ​ឲ្យ​កើន​ឡើងអ័រម៉ូនអង់​ដូ​ហ្វីន (Endorphins) ក្នុង​ខួរ​ក្បាល ហើយអ័រម៉ូន​នេះ នឹង​ធ្វើ​ឲ្យ​យើង​រីករាយ នាំ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​ប្រសើរ។ ទាំង​នេះ​ ជា​ហេតុ​ឲ្យ​យើង​ចូល​ចិត្ត​ញ៉ាំ​ ដើម្បី​ធ្វើ​ឲ្យខ្លួន​ឯង​​មាន​អារម្មណ៍​ល្អ។

នៅ​មាន​មូល​ហេតុ​អាច​ទៅ​រួច​ជា​ច្រើន​ទៀត​ ធ្វើ​ឲ្យ​មាន​ចំណង់​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង។ បើ​សិន​ជា​យើង​ចង់​ញ៉ាំ​សូកូឡា​ខ្លាំង នេះ​ប្រហែល​មក​ពី​យើង​ខ្វះ​ជាតិ​ម៉ាញ៉េស្យូម។ កម្រិត​សារធាតុ​គីមី​ទាប​នៅ​ក្នុង​ខ្លួន ដូច​ជា សារធាតុក្រូម​មី​ញ៉ូម (Chromium) សារធាតុទ្រីបតូហ្វាន (Tryptophan) សារធាតុស៊ុលផួរ (Sulfur) អាច​ធ្វើ​ឲ្យ​យើង​អាហារ​កាន់​តែ​ខ្លាំង​ឡើង។ រីឯគ្នា​យើង​​ចូល​ចិត្ត​ញ៉ាំ​អាហារ​ខ្លាញ់​ច្រើន អាច​បណ្ដាល​មក​ពី​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​​ទាប។

២- ចំណង់​ឃ្លាន​អាហារ​អំឡុង​ពេល​ពពោះ

ចំណង់​ឃ្លាន​អាហារ​ទូទៅ ត្រូវ​បែក​ចែក​ជា​ពីរ ដោយ​ទី១ គឺ​ជាប្រភេទអាហារ​ញ៉ាំ​ធម្មតា ប៉ុន្តែ​ទី ២ អាច​ជា​ប្រភេទ​របស់​មិន​អាច​ញ៉ាំ​បាន​ ប៉ុន្តែ​យើង​នៅ​តែ​ឃ្លាន​របស់​នោះ​ខ្លាំង​ ទ្រាំស្ទើរ​មិន​បាន។

– អាហារ​ស្រីៗ​ពពោះឃ្លាន​​ញឹក​ញាប់​បំផុត​មាន​ដូច​ជា៖

  • ទឹក​ដោះ​គោ សូកូឡា ឬ​ការ៉េម
  • ប្រភេទ​បង្អែម​ផ្សេងៗ
  • ផ្លែឈើ ដូច​ជា ស្ត្រប៊ើរី ក្រូច​ថ្លុង ស្វាយ និង​ម្នាស់
  • ត្រី
  • អាហារ​មាន​រសជាតិ ហិរ ប្រៃ ប្រេង​ច្រើន ឬ​អាហារ​ជូរ
  • ដំឡូង​កិន នំប៉័ង ឬធញ្ញជាតិ Cereal។

– របស់មិន​អាច​ញ៉ាំ​បាន ឬ​មិន​សម​ញ៉ាំ តែ​ស្រីៗ​ពពោះ​ឧស្សាហ៍​ឃ្លាន៖

  • ទឹក​កក
  • ដី ឬដី​ឥដ្ឋ
  • សាប៊ូ​ដុះ​ខ្លួន ឬ​សាប៊ូ​បោក​ខោអាវ
  • បន្ទះ​ពណ៌ ឬ​ផេះ
  • កំណាត់ ឬ​ក្រដាស
  • រុក្ខជាតិ
  • កាក​កាហ្វេ ឬម្សៅ​ពោត។

៣- ត្រូវ​គេច​ពី​ចំណង់​អាហារ​ពេល​ពពោះ​ដោយ​វិធី​ណា?

ចំណង់​ឃ្លាន​អាហារ ​អាច​នឹង​មិន​ផ្ដល់​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ​អំឡុង​ពេល​ពពោះឡើយ ជា​ពិសេស​ ព្រោះ​ការ​ញ៉ាំ​អាហារ​មិន​ល្អ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ ហេតុ​​នេះ ​គួរ​ព្យាយាម​ទប់​ចំណង់​ឃ្លាន​អាហារ​នេះ បើ​ទោះ​ជា​វា​មិន​មែន​ជា​រឿង​ងាយ​ធ្វើក៏​ដោយ។

ល្អបំផុត ​បើ​គ្នា​យើង​​ញ៉ាំអាហារកំពុង​ឃ្លាន​ខ្លាំង​នោះ​ ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​មធ្យម ​អាច​ញ៉ាំ​អ្វី​យើង​​ចង់​ញ៉ាំ​ប្រភេទ​អី​ក៏​បាន ទោះបី​ជា​សូកូឡា នំ​ដំឡូង ឬ​ការ៉េម​ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​កម្រិត​ឡើយ ព្រោះ​បើ​ញ៉ាំ​ច្រើន​ នឹង​ធ្វើ​ឲ្យ​យើង​​ញៀន​ញ៉ាំអាហារ​ទាំង​នោះ​រយៈពេល​វែង។

ពពោះ

ត្រូវ​រក្សា​តុល្យភាព​របប​អាហារ​​ផ្ដល់​សុខភាព​ល្អ ញ៉ាំ​អាហារ​ពេល​ព្រឹកមាន​សុខភាព​ល្អ បន្ទាប់​មក​អាច ញ៉ាំ​អាហារ​ដែល​ចង់​ញ៉ាំ​បន្តិចបន្តួច​បាន។ ​បើ​ឃ្លាន​បង្អែម ត្រូវ​ប្រាកដ​ថា យើង​​បាន​សម្អាត​ធ្មេញ ​និង​អញ្ចាញ​បាន​ស្អាត​បន្ទាប់​ពី​ញ៉ាំ​អាហារ​ទាំង​នោះ។ ទោះ​យ៉ាង​នេះ​ក្ដី ចំណង់​ឃ្លាន​អាហារ​របស់​ស្រីៗ​គ្នា​យើង​អំឡុង​ពេល​ពពោះ នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​អាច​ដឹង​ថា​ រាងកាយ​យើង​​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ។

ទោះ​ជា​បែប​នេះ​ក្ដី ស្រីៗ​​មាន​ផ្ទៃ​ពោះ ដែល​ចង់​ញ៉ាំ​វត្ថុ​ដែល​មិន​សម​ជា​អាហារ (Pica) គឺ​មិន​ល្អ​ទាល់​តែ​សោះ។ បើ​គ្នា​យើង​​ចង់​ញ៉ាំ​វត្ថុ​ចម្លែក​ៗ​បែបនេះ គួរ​ទៅ​ជួប​ពេទ្យ​ភ្លាម ព្រោះ​វត្ថុ​ចម្លែក​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​យើង​ពុល និង​សម្លាប់​ទារក​ក្នុង​ផ្ទៃ​បាន។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Truth About Food Cravings

https://www.webmd.com/baby/the-truth-about-food-cravings

Why you shouldn’t trust your food cravings

https://www.bbc.com/future/article/20190524-food-cravings-are-they-a-sign-of-nutritional-deficit

8 Things You Definitely Never Knew About Food Cravings

https://www.womenshealthmag.com/weight-loss/a19918677/craving-facts/

កំណែ​ប្រែបច្ចុប្បន្ន

12/10/2021

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

​​ផ្លែ​ទៀប​ ល្អ​ចំពោះ​សុខភាពភ្នែក បេះដូង និង​ស្រ្តីពពោះ

ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម