backup og meta

ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយ​តាមវិធីនេះ

ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយ​តាមវិធីនេះ

អាការៈ​ក្រហាយ​ទ្រូង​នឹង​អាច​កើត​មាន​ឡើង​ច្រើន​ក្នុង​កំឡុង​ពេល​ដែល​ស្រីៗយើងមាន​ផ្ទៃ​ពោះ ដោយ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​អ័រម៉ូន​ក្នុងខ្លួន។ ជាធម្មតា​​ក្រពះ​​​មាន​​សន្ទះ​បិទ​បើក​នៅ​ផ្នែក​ខាង​លើ​ដើម្បី​គ្រប់​គ្រង និង​រក្សា​ចំណី​អាហារ​ដែល​រំលាយ និង​អាស៊ីត​ឲ្យ​នៅ​ក្នុង​ក្រពះ​ឲ្យចុះ​ទៅ​ក្រោម។ ក្នុង​អំឡុង​​ពេល​​មាន​​ផ្ទៃ​ពោះ​អ័រម៉ូន​​ប្រូហ្សេស្តេរ៉ូន​នឹង​បន្ធូរ​ដល់​សន្ទះ​នេះ​ហើយ​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ និង​អាហារ​ដែល​រំលាយ​ច្រាល​ត្រឡប់​មក​លើ​វិញ នៅ​ពេល​នេះ​ស្រីៗមាន​ផ្ទៃពោះ​នឹង​មាន​អារម្មណ៍​ឈឺ​ក្រហាយ​នៅ​ទ្រូង។ ជា​សំណាង​ល្អ​ដែល​​មាន​វិធី​សាស្រ្ត​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​យើង​ក្នុង​ការ​បន្ថយ​ការ​ក្រហាយ​ទ្រូង​នេះ។

១- ញ៉ាំតិច តែច្រើន​ដង

ការ​ញ៉ាំ​អាហារច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស្រ្តីមាន​ផ្ទៃ​ពោះ​​មាន​ការ​ក្រហាយ​ទ្រូង​បាន​ដោយ​សារ​តែ​ក្រពះ​មិន​មាន​លំហរ​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ម្ហូប​ដ៏​ច្រើន​ដែលយើងបាន​ញ៉ាំ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​បាន​គិត​ថា​ការ​ឡើង​ទំងន់​គឺ​ល្អ​សម្រាប់​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​កូន​ក្នុង​ពោះ​យើងបាន។ ជា​ការ​ពិត​ណាស់​ការ​ញ៉ាំ​ច្រើន​មិន​ត្រឹម​តែ​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​ការ​កើន​សម្ពាធ​ទៅ​លើ​ពោះដែល​បណ្តាល​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង​ផង​ដែរ។ ដូច្នេះ​ស្រីៗយើង​​ត្រូវ​បែង​ចែក​ពេលញ៉ាំអាហារ​ពីបីពេល​ក្នុង​មួយថ្ងៃ ទៅជាប្រាំមួយ​ពេលក៏បាន។ ការញ៉ាំអាហារ​ក្នុងចំនួន​តិចធ្វើ​ឲ្យ​រាង​កាយយើង​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​រំលាយ​អាហារ។ តាម​រយៈ​ការ​គ្រប់គ្រង​នូវ​របប​អាហារ​របស់​យើង​បាន​ត្រឹម​ត្រូវ គឺ​អាច​ការ​ពារ​យើង​​ពី​ការ​ក្រហាយ​ទ្រូង​ក្នុង​រយៈ​ពេល​ខ្លី និង​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​ញ៉ាំ​ពេលយើង​កំពុង​​មាន​ផ្ទៃ​ពោះ​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ:

២- ត្រូវញ៉ាំស្ករកៅស៊ូបន្ទាប់ពីបរិភោគអាហាររួច

ការ​ទំពារ​ស្ករ​កៅស៊ូ​អាច​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​នូវ​អាស៊ីត​ក្រពះ​បាន។ ប្រសិន​បើយើងមាន​អារម្មណ៍​ថា​កំពុង​តែ​ក្រហាយ​ទ្រូង យើង​​អាច​យក​ស្ករ​កៅស៊ូ​មក​ទំពារ​បាន។ ប្រសិន​បើយើង​​មិន​ចូល​ចិត្ត​ផ្អែម​នោះទេយើង​​អាច​ជ្រើស​រើស​យក​ស្ករ​កៅស៊ូ​ដែល​មាន​ជាតិ​ស្ករ​តិច​បាន។

៣- សាកល្បងការព្យាបាលដោយការម៉ាស្សា

ស្រីៗគ្នា​យយើង​​អាច​ដាក់​ប្រេង​ជំនួយ ទៅ ដំណក់​មាន​ក្លិន​ក្រូច​ឆ្មា ក្រូច ឬ​​ខ្ញី​ ​មក​ម៉ាស្សា​នៅ​ទ្រូង និង​ផ្នែក​ខាង​លើ​នៃ​ខ្នង​របស់​យើង នោះ​ការ​ក្រហាយ​ទ្រូង​នឹង​រលាយ​បាត់​ទៅ​វិញ​តាម​ការ​ដង្ហើម​ចេញ​។

៤- សាកល្បងប្រើឱសថធម្មជាតិ

ប្រសិន​បើ​យើង​គិត​ថា​ឱសថ​បុរាណ​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​មាន​ផល​មិន​ល្អ​ដល់​សុខ​ភាព​ នោះ​យើង​​គួរ​តែ​ព្យាយាម​ប្រើ​ឱសថ​បុរាណដែល​ពេញ​និយម​យ​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍វិញ។ ដើម្បី​បំបាត់​ការ​ក្រហាយ​ទ្រូង យើង​​អាច​សាក​ល្បង​នូវ​វិធី​ព្យាបាល​ងាយ​ៗ​ទាង ខាង​ក្រោម៖

ផ្លែ​ល្ហុង៖ ផ្លែ​ល្ហុង​ទុំ​មិន​ត្រឹម​តែ​មាន​រស​ជាតិ​ឆ្ងាញ់​ទេ ​ថែម​ទាំង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បំបាត់​ការ​ក្រហាយ​ទ្រូង​ទៀត​ផង។

ផ្លែ​អាល់​ម៉ុន៖ ការ​ញ៉ាំ​ផ្លែ​អាល់​ម៉ុន​ក្រោយ​ពេល​ញ៉ាំ​អាហារ​អាច​ជួយ​ឲ្យ​សម្រួល​ដល់​ក្រពះ​​បាន ក៏​ដូច​ជា​ផ្តល់​នូវ​ជាតិ​កាល់​ស្យូម​បន្ថែម​សម្រាប់​រាង​កាយ​។

ទឹក​ឃ្មុំ៖ ញ៉ាំទឹក​ដោះ​គោ​ក្តៅ​លាយ​ជាមួយ​​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​ ចំនួន​មួយកែវ​​ គឺ​​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​ក្រហាយ​ទ្រូង​បាន ​និង​ក៏​អាចជួយ​ឲ្យ​យើង​គេង​លក់​បាន​ស្រួល​ផង​ដែរ។

៥- លេបថ្នាំ

ក្នុង​ករណី​ដែល​វិធី​សាស្ត្រ​ខាង​លើ​មិន​មាន​ប្រសិទ្ធ​ភាព​សម្រាប់​យើង​ទេ​ នោះ​យើង​ត្រូវ​ទៅ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យហើយ។ គ្រូ​ពេទ្យ​​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​​ថ្នាំ​បំបាត់​អារៈ​​ឈឺ​ក្រហាយ​ទ្រូង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា​ថ្នាំ protonpump inhibitors (PPIs) ឬ​ថ្នាំ H2 blockers ជាដើម

អត្ថបទពាក់ព័ន្ធ​៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heartburn (natural remedies). http://www.babycentre.co.uk/a549306/heartburn-natural-remedies. Accessed January 21, 2017.

12 Ways to Soothe Heartburn in Pregnancy. http://www.health.com/health/gallery/0,,20527766,00.html. Accessed January 21, 2017.

5 Ways to Reduce Heartburn During Pregnancy. http://www.fitpregnancy.com/nutrition/prenatal-nutrition/5-ways-reduce-heartburn-during-pregnancy. Accessed January 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/06/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ពេលពពោះ ស្រ្តីគួរហាត់ប្រាណមួយថ្ងៃ​ប៉ុន្មានម៉ោងទើបល្អ?

ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម