backup og meta

៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ

៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ

មាន​ផ្ទៃ​ពោះ​ជា​ពេល​វេលា​អស្ចារ្យ​សម្រាប់​ស្រីៗ​គ្នា​យើង ហើយ​វាក៏​ជា​ពេល​វេលា​មួយ​ទាម​ទារ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា។ អំឡុង​ពេល​នេះ ស្រីៗ​គ្នា​យើង គួរ​បោះ​បង់​ចោល​ទម្លាប់​អាក្រក់​ណា​មួយ​ដែល​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​យើង និង​កូន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​ទម្លាប់​មិន​ល្អ​ទាំង ៥ ហាម​ដាច់​ខាត​កុំ​ធ្វើ​អំឡុង​ពេល​ពពោះ។

១- កុំ​គេច​វេស​មិន​ចង់​ទៅ​ជួប​ពេទ្យ

រឿង​ទៅ​ជួយ​គ្រូពេទ្យ គ្មាន​នរណា​ម្នាក់​ចង់​នោះ​ទេ ព្រោះ​មិន​មែន​ជា​រឿង​សប្បាយ​ទេ នៅ​ពេល​ទៅ​ជួយ​មនុស្ស​យើង​មិន​ធ្លាប់​ស្គាល់ ហើយ​ថែម​ទាំង​ឲ្យ​គេ​ពិនិត្យ​កន្លែង​ឯកជន​លើ​រាង​កាយ​យើង​ទៀត​នោះ។ ពិត​ណាស់ ជា​ធម្មតា​បើ​យើង​មាន​អារម្មណ៍​ល្អ គ្មាន​បញ្ហា​សុខភាព​អ្វី​នោះ គ្មាន​អី​ចាំ​បាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ទេ ប៉ុន្តែ​មាន​ផ្ទៃ​ពោះ គឺ​ជា​រឿង​ផ្សេង ព្រោះ​ថា​គ្រប់​យ៉ាង​អាច​នឹង​ប្រែ​ជា​រឿង​អាក្រក់​បាន មុន​ពេល​យើង​ដឹង​ខ្លួន ឬ​មាន​អារម្មណ៍​មិន​ស្រួល។ អ៊ីចឹង​ហើយ ឧស្សាហ៍​ទៅ​ជួប​ពេទ្យ​ផ្នែក​សម្ភព ឬ​រោគ​ស្ត្រី ជា​ទម្លាប់​ល្អ​មួយ ស្រីៗ​គ្នា​យើង​គួរ​ធ្វើ ដើម្បី​ជួយ​ទាំង​យើង និង​កូន​ក្នុង​ពោះ មាន​សុខភាព​ល្អ ​រហូត​ដល់​ថ្ងៃ​សម្រាល។

អត្ថបទពាក់ព័ន្ធ៖ ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង

២- កុំ​ជក់​បារី​ពេល​ពពោះ

យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង បាន​ឮ​ច្រើន​ហើយ ជក់​បារី​ពេល​ពពោះ អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ជា​ច្រើន​ចំពោះ​គភ៌​ក្នុង​ផ្ទៃ។ បារី បាន​ផ្ទុក​ជាតិ​កាបូន​ម៉ូណូអុកស៊ីត ដែល​ប៉ះពាល់​ដល់​សតម្ថភាព​ឈាម​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​សរីរាង្គ​យើង។ លើស​ពី​នេះ បារីក៏​មាន​ផ្ទុក​សារធាតុ​ញៀន​នីកូទីន អាច​បង្ក​បញ្ហា​ដល់​សួត ជះឥទ្ធិពល​ធ្ងន់ធ្ងរ​កូន​ក្នុង​ផ្ទៃ មិន​អាច​ទទួល​បាន​អុក​ស៊ីហ្សែន​គ្រប់​គ្រាន់ ចង្វាក់​បេះដូង​គភ៌​លោត​លឿន​ខុស​ប្រក្រតី បង្កើន​ការ​ប្រឈម ​រលូត​កូន សម្រាល​មុន​ខែ និង​ឈាន​ដល់​កូន​ស្លាប់​ក្នុង​ផ្ទៃ កាន់​តែ​ធ្ងន់ធ្ងរ បេប៊ី ប្រឈម​បញ្ហា​ផ្លូវ​ដង្ហើម និង​សួត​ទៅ​ថ្ងៃ​អនាគត។

ពិត​ណាស់ ញៀន​ជាតិ​នីកូទីន ក្នុង​បារី អាច​ជា​ទម្លាប់​មួយ​ពិបាក​កាត់​ផ្តាច់​ណាស់ អ៊ីចឹង​ហើយ សំខាន់​បំផុត ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​យើង ដូច​ជា​បើ​យើង​មាន​ទម្លាប់​ចេញ​ទៅ​ជក់​បារី​មុន​ចូល​គេង គួរ​ប្តូរ​ទៅ​លើ​ទូរទស្សន៍​បន្លប់​វិញ ឬ​ធ្វើ​អ្វី​ផ្សេង​ដែល​អាច​ជួយ​យើង​មិន​នឹក​ឃើញ​បារី​ក៏​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- កុំ​លេប​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​​ឲ្យ​សោះ

លេប​ថ្នាំ​អ្វី​ក៏​ដោយ ឲ្យ​តែ​គ្មាន​វេជ្ជ​បញ្ជា​ពី​ពេទ្យ​ត្រឹម​ត្រូវ កូន​យើង​អាច​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ទៅ​ថ្ងៃ​មុខ។ ជាតិ​អាល់កុល និង​ថ្នាំ​ពេទ្យ សុទ្ធ​តែ​អាច​ធ្វើ​ដំណើរ​តាម​ទង​សុក ឆ្លង​ទៅ​ដល់​អូនៗ​ក្នុង​ផ្ទៃ បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ជាតិ​អាល់ រលូត​កូន កើត​មុន​ខែ ឬ​កូនស្លាប់​ក្នុង​ផ្ទៃ កូន​កើត​មក​មិន​គ្រប់​គីឡូ និង​មាន​បញ្ហា​អភិវឌ្ឍ​រាង​កាយ និង​ប្រាជ្ញា​ស្មារតី​ទៀត​ផង។ សារធាតុ​ទាំង​នេះ មិន​ត្រឹម​តែ​អាច​បង្ក​បញ្ហា​ច្រើន​អំឡុង​ពេល​ពពោះ​នោះ​ទេ ក្រោយ​អូនៗ​កើត អូនៗ​អាច​នឹង​មាន​បញ្ហា​ញៀន​សារធាតុ​ទាំង​នេះ បើ​សិន​ជា​យើង​ប្រើ​ប្រាស់​ច្រើន។

៤- កុំ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព

ញ៉ាំ​ហេមបឺហ្គឺ ឬ​ការ៉េម មើល​ទៅ​ពិត​ជា​ឆ្ងាញ់​ជាង​សាលាដ ឬ​ផ្លែ​ប៉ោម​មែន​ហើយ ពិសេស​ពេល​យើង​កំពុង​ឃ្លាន​អាហារ​ទាំង​នេះ ទ្រាំ​មិន​បាន​នោះ។ យ៉ាង​ណា មិន​ត្រឹម​តែ​រាង​កាយ​យើង​ម្នាក់ទេ​ដែល​ទទួល​បាន​អ្វី​យើង​ញ៉ាំ​ចូល​ទៅក្នុងពោះ​ អូនៗ​ដ៏​តូច​មួយ​ក្នុង​ពោះ​យើង ក៏​ទទួល​បាន​អាហារ​ទាំង​នេះ​ដូច​គ្នា។ ហេតុនេះ អាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ ត្រូវ​តែ​ជា​អាហារ​មាន​សុខភាព​ល្អ ដែល​ត្រូវ​ទទួល​ស្គាល់​ជុំ​វិញ​ពិភពលោក ពិសេស​របស់​អាហារ ពីរ៉ាមីត តែ​ម្តង។ ត្រូវ​ប្រាកដ​ថា គ្នា​យើង​បាន​ញ៉ាំ​បន្លែ ផ្លែឈើ​ច្រើន ជំនួស​អាហារ​មិន​ល្អ​ដែល​យើង​កំពុង​ស្រែក​ឃ្លាន​ខ្លាំង។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- កុំ​ឲ្យ​រាង​កាយ​យើង​មិន​បាន​សម្រាក​ឲ្យ​សោះ

គេង​ឲ្យ​បាន​គ្រប់​គ្រាន់ គឺ​ជារឿង​សំខាន់​មួយ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ហើយ​ក៏​មិន​ត្រូវស្ត្រេស​​ច្រើន​នោះ​ដែរ។ ចាំ​អត់? ពេល​យើង​នៅ​តូច ប៉ាម៉ាក់ ធ្លាប់​ប្រាប់ និង​ឲ្យ​យើង​គេង​គ្រប់​គ្រាន់ ដើម្បី​ធំ​ឡើង​មាន​សុខភាព​ល្អ មិនអ៊ីចឹង? ហេតុផល​នេះ គឺ​ដូច​អំឡុង​ពេល​យើង​ពពោះ​ដែរ ព្រោះ​គភ៌​ដ៏​តូច​ក្នុង​ផ្ទៃ​យើង ត្រូវ​ការ​សម្រាក​ដើម្បី​រាងកាយ​លូត​លាស់​បាន​ល្អ ហេតុនេះ​គ្នា​យើង គួរ​អនុញ្ញាត​ឲ្យ​រាង​កាយ​យើង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​អូនៗ​លូត​លាស់​បាន​ល្អ។

នៅ​មាន​ទម្លាប់​អាក្រក់​ច្រើន​ទៀត ស្រីៗ​គ្នា​យើង​តែង​តែ​មាន ហេតុនេះ​គួរ​ពិចារណា​ឡើង​វិញ ក្រោយ​ពេល​ដឹង​ថា យើង​មាន​ផ្ទៃ​ពោះ ហើយ​បើ​មាន​បញ្ហា ឬចម្ងល់​ណា​មួយ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Unhealthy Habits Women Should Avoid When Pregnant

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម